សិក្ខាសាលា​ស្ដី​ពី​ E-Business ក្នុង​ប្រទេស​កម្ពុជា​បាន​នាំ​យក​បទ​ពិសោធន៍​ជា​ច្រើន​សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​វិស័យ​មួយ​នេះ

កាល​ពី​ថ្ងៃ​ទី ២៦ ខែ​មិនា ឆ្នាំ​ ២០១៦ កន្លង​ទៅ​នេះ​ក្រុមហ៊ុន​ Kaymu ដែល​ជា​ទីផ្សារ​អនឡាញ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ បាន​សហការ​ជាមួយ​នឹង​ Emerald HUB និង CCI FRANCE CAMBODGE បង្កើត​ឲ្យ​មាន​សិក្ខាសាលា​​ដែល​ផ្ដោត​ទៅ​លើ ពាណិជ្ជកម្ម​តាម​រយៈ​ប្រព័ន្ធ​អេឡិចត្រូនិក(E-Business )នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ប្រធាន​បទ​សំខាន់​នៅ​​ពេល​នោះ​គឺ​​និយាយ​អំពី” តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទាក់​ទាញ​អតិថិជន​តាម​រយៈ​អនឡាញ?” ។

សិក្ខាសាលា​នេះ​​បាន​ប្រព្រឹត្តិ​នៅ​ក្នុង​​ Emerald HUB ជាន់​ទី ១១ នៃ​​អគារ​ PPIU ដោយ​​​មាន​​ការ​ចូល​រួម​ដោយ​សិស្ស​និស្សិត ពាណិជ្ជករ​ អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ និង​ជា​ពិសេស​គឺ​មាន​ការ​ចូល​រួម​​វាគ្មិន​កិត្តិយស​ដោយ​បុគ្គល​ល្បី​ៗ​នៅ​ក្នុង​វិស័យ​ E-Business ដែល​មាន​ដូចជា​ ៖

 

1. លោក ជី សិលា CEO របស់​ក្រុមហ៊ុន Sabay Digital Corporation នឹង​ការ​បង្ហាញ​បទ​ពិសោធន៍​របស់​លោក​ជុំវិញ​ការ​ជោគជ័យ​ជាមួយ​នឹង​ ប្រលោម​លោក​តាម​រយៈ​អនឡាញ (e-Novel)

2. លោក Niek Van Veen ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន Cellcard លោក​បាន​បង្ហាញ​ពី​បទ​ពិសោធន៍​នៃ​ភាព​ជោគជ័យ​ក្នុង​ការ​សម្រប​ខ្លួន​ក៏​ដូចជា​ការ​កែ​ប្រែ​យុទ្ធសាស្ត្រ​ទីផ្សារ​ក្នុង​ការ​ផ្សព្វផ្សាយ​តាម​រយៈ​ Online

3. លោក ជុំ បូរី ស្ថាបនិក​ក្រុមហ៊ុន LM Hospitality ដោយ​លោក​បាន​បង្ហាញ​ពី​បទ​ពិសោធន៍​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​អាច​ទទួល​បាន​ជោគជ័យ​ក្នុង​វិស័យ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​ តាម​រយៈ​ Online

4. លោក Valentin Vermersch ដែល​ជា​ Country Manager របស់​ក្រុមហ៊ុន Kaymu ដោយ​លោក​បាន​បង្ហាញ​ពី​របៀប​ដែល​ ក្រុមហ៊ុន ​Kaymu អនុញ្ញាតិ​ឲ្យ​អ្នក​ជំនួញ​ខ្នាត​តូច និង​ធំ នៅ​ទូទាំង ២៥ ប្រទេស អាច​ធ្វើ​ការ​លក់​ទំនិញ​តាម​រយៈ Online

​​​5. លោក Sok Sopheakmonkol សហ​ស្ថាបនិក​នៃ ក្រុមហ៊ុន Codingate បាន​ចែក​រំលែក​នូវ​បទ​ពិសោធន៍​របស់​លោក​ជុំវិញ​ក្នុង​ការ​ប្រែក្លាយ​ Business ធម្មតា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​ក្លាយ​ទៅ​ E-Business

លោក Valentin Vermersch

ក្នុង​នោះ​លោក  Valentin Vermersch ក៏​បាន​បង្ហាញ​ពី​ភាព​រីក​ចម្រើន​របស់ Kaymu នៅ​កម្ពុជា​ផង​ដែរ ដោយ​លោក​ បាន​ប្រាប់​ឲ្យ​ដឹង​ថា សព្វ​ថ្ងៃ​នេះ​ Kaymu បាន​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​ល្បី​ៗ​ជា​ច្រើន​នៅ​កម្ពុជា ដែល​មាន​ដូចជា Nikkon Cambodia, GoPro, LittleFashion, និង​ Cellcard ជាដើម ហេតុ​ដូចនេះ​លោក​អ្នក​ក៏​​អាច​ធ្វើ​ការ​បញ្ជារ​ទិញ​ទំនិញ​ពី​ក្រុមហ៊ុន​ល្បី​ៗ​ទាំង​នោះ​ទេ​រយៈ Kaymu បាន​ផង​ដែរ។

ក្រោយ​ការ​បង្ហាញ​ពី​បទ​ពិសោធន៍​របស់​វាគ្មិន​បាន​បញ្ចប់​ ក៏​មាន​ការ​អនុញ្ញាត​ឲ្យ​​អ្នក​ចូល​រួម​អាច​ធ្វើ​ការ​ចោទ​ជា​សំនួរ​ផង​ដែរ​ទៅ​កាន់​វាគ្មិន​កិត្តិយស។

ក្រោយ​បញ្ចប់​នូវ​កម្មវិធី​អ្នក​ចូល​រួម​ជា​ច្រើន​បាន​បង្ហាញ​នូវ​អារម្មណ៍​រីករាយ​ជាមួយ​នឹង​ការ​ទទួល​បាន​បទពិសោធន៍​យ៉ាង​ល្អ​ពី​សិក្ខាសាលា​មួយ​នេះ ហើយ​ពួកគេ​សង្ឃឹម​ថា​នៅ​ពេល​ក្រោយ​នឹង​មាន​សិក្ខាសាលា​ដ៏​ល្អ​បែប​នេះ​បន្ត​ទៀត​នៅ​កម្ពុជា៕​

ដោយ ៖ ជលស័យ

  • សិក្ខាសាលា​ស្ដី​ពី​ E-Business ក្នុង​ប្រទេស​កម្ពុជា​បាន​នាំ​យក​បទ​ពិសោធន៍​ជា​ច្រើន​សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​វិស័យ​មួយ​នេះ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/03/28  Category:បច្ចេកវិទ្យា
Tags: