អង្គរ​សង្ក្រាន្ត ​៣ ថ្ងៃ តែ​ប្រើ​រយៈពេល​យូរ​ប៉ុណ្ណា​ក្នុង​ការ​រៀប​ចំ?

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ប្រព្រឹត្តិ​ត្រឹម​ ​៣ ​ថ្ងៃ ប៉ុន្តែ​ ការ​ចំណាយ​ពេល​រៀប​ចំ​​ព្រឹត្តិការណ៍​នេះ​ឡើង​​ គឺ​ប្រើ​​រយៈ​ពេល​យូរ ដោយ​មាន​ការ​ប្រជុំ​ច្រើន​ដង​ និង​ច្រើន​ម៉ោង​ទៀត​ផង។

 

អង្គរ​សង្ក្រាន្ត ​៣ ថ្ងៃ តែ​ប្រើ​រយៈពេល​យូរ​ប៉ុណ្ណា​ក្នុង​ការ​រៀប​ចំ?

 

 

ថ្លែង​ក្នុង​ឱកាស​កម្មវិធី​ “Go Go Cambodia” កន្លង​ទៅ​ថ្មី​ៗ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ឯក​ឧត្ដម ហ៊ុន ម៉ា​នី ប្រាប់​ថា​ ព្រឹត្តិការណ៍​នេះ​ ចំណាយ​ពេល​រៀបចំ​ ​៩​ខែ ហើយ​នៅ​ពេល​ប្រជុំ​ម្ដង​ៗ​មិន​តិច​ជាង ​៦​ម៉ោង ដែល​ពេល​ខ្លះ​ចំណាយ​ដល់​ ១១​ម៉ោង​ក៏​មាន ព្រម​ទាំង​ជួប​បញ្ហា​ប្រឈម​ច្រើន​ផង​ដែរ។

 

គួរ​បញ្ជាក់​ថា​ ព្រឹត្តិការណ៍​អង្គ​សង្ក្រាន្តឆ្នាំ ២០១៥ ​បាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តជាតិ​រហូត​ដល់​ជិត ១​លាន​នាក់ ។ បើ​ធៀប​លំហូរ​ចូល​សេដ្ឋកិច្ច​ជាតិ ព្រឹត្តិការណ៍​នៅ​ឆ្នាំ​២០១៥ បាន​ទាញ​ចំណូល​សេដ្ឋកិច្ច​ខេត្ត​សៀមរាប​ដោយ​ផ្ទាល់​ចំនួន ​៦០​លាន​ដុល្លារ និង​បាន​ចំណាយ​ប្រាក់​អស់ ៨០​លាន​រៀល​លើ​នំ​អន្សម​យក្ស ​ដែល​បាន​បំបែក​ឯកត្តកម្ម​ពិភពលោក៕

 

 

អង្គរ​សង្ក្រាន្ត ​៣ ថ្ងៃ តែ​ប្រើ​រយៈពេល​យូរ​ប៉ុណ្ណា​ក្នុង​ការ​រៀប​ចំ?

 
អត្ថបទ៖ លឹម សុ​នា