«ចំប៉ីស» ផ្ទះសំណាក់​តម្លៃ​សមរម្យ​នៅ​ក្រុងកែប

អ្នកដំណើរ និង​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​តែង​មានការ​រអ៊ូរទាំ​ថា ​ក្រុងកែប ​ដែល​ជា​តំបន់​ដ៏​តូច​ជាងគេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មិនសូវ​មាន​ផ្ទះ​ស្នាក់ ឬ​សណ្ឋាគារ​ដែល​ធូរ​ថ្លៃ​ទេ បើ​ធៀប​នឹង​ខេត្ត​កំពត។

 
«ចំប៉ីស» ផ្ទះសំណាក់​តម្លៃ​សមរម្យ​នៅ​ក្រុងកែប

 

យ៉ាងណាមិញ ផ្ទះសំណាក់​មួយ​ដែល​ស្ថិតនៅ​ជិត​ជើងភ្នំ និង​ឧទ្យាន​ជាតិ​កែប មានតម្លៃ​សមរម្យ​ដែល​ប្រជាជន​ខ្មែរ និង​ទេសចរ​បរទេស​ហើយ​ពួកគេ​និយម​ទៅ​ស្នាក់នៅ​ទីនោះ។ គ្រប់​បន្ទប់​មានការ​រៀបចំ​យ៉ាង​ប្រណិត និង​អនាម័យ ព្រម​ជាមួយ​នឹង​ទីតាំង​ប្រកបដោយ​អំណោយផល បរិស្ថាន​ស្អាត មាន​ដាំ​ដើមឈើ​ច្រោង​ច្រាង​ដូចជា ដើម​ស្វាយ ដើម​ល្មុត និង​ដើម​ទឹកដោះគោ ជាពិសេស​ដើម​ផ្កាយ​ចំប៉ី​ស ដែល​ជា​ឈ្មោះ​តំណាង​ផ្ទះសំណាក់​តែ​ម្តង។

 

ផ្ទះសំណាក់ ចំប៉ីស មាន​បន្ទប់​ស្នាក់​ចំនួន ១២បន្ទប់ និង​បឹង​កា​ឡូ​ចំនួន ៤ ដាច់ៗពីគ្នា ដែល​ល្អ​បំផុត​ការកម្សាន្ត​លេង​ក្រុងកែប និង​ស្នាក់នៅ​ផ្ទះសំណាក់​នេះ​ជាមួយ​គូស្នេហ៍ មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ។

 
«ចំប៉ីស» ផ្ទះសំណាក់​តម្លៃ​សមរម្យ​នៅ​ក្រុងកែប

 

ខាងក្រោម​ជា​តម្លៃ​រៀបរាប់​ពី​ការ​ស្នាក់​នៅ​ក្នុង​ផ្ទះសំណាក់ ចំប៉ីសៈ

 

-បន្ទប់​ស្នាក់​ដែលមាន​គ្រែ​មួយ​ដែល​បំពាក់​ដោយ​កង្ហារ តម្លៃ ១០ ដុល្លារ ក្នុង​មួយ​យប់
-បន្ទប់​ស្នាក់​ដែល​មាន​គ្រែ​ពីរ ដែល​បំពាក់​ដោយ​កង្ហារ តម្លៃ ១៥ ដុល្លារ ក្នុង​មួយ​យប់
-បន្ទប់​ស្នាក់​ដែល​មាន​គ្រែ​មួយ ដែល​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់ តម្លៃ ១៥​ ដុល្លារ ក្នុង​មួយ​យប់
-បន្ទប់​ស្នាក់​ដែល​មាន​គ្រែ​ពីរ ដែល​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់ តម្លៃ​ ២០ ដុល្លារ ក្នុង​មួយ​យប់
-បឹង​កា​ឡូ​ដែល​ក្នុង​មួយ​បន្ទប់​ៗ​មាន​គ្រែ​ពីរ ម៉ាស៊ីនត្រជាក់ និង​មាន​រានហាល តម្លៃ ៤០ ដុល្លារ ក្នុង​មួយ​យប់

 
«ចំប៉ីស» ផ្ទះសំណាក់​តម្លៃ​សមរម្យ​នៅ​ក្រុងកែប

 

ជាមួយគ្នា​នេះ​ដែរ ផ្ទះសំណាក់ ចំប៉ីស ក៏​មាន​ផ្ទះ​ស្នាក់​មួយ​កន្លែង​ទៀត​នៅ​ក្នុង​ខេត្ត​កំពត ដែល​មាន​ឈ្មោះ​ដូចគ្នា និង​មាន​ទីតាំងនៅ​ទី​រួម​ខេត្ត​ផ្ទាល់ ដែល​អាច​មើល​ឃើញ​ភ្នំ និង​ដង​ទន្លេ​ផងដែរ។ រីឯ​ការ​ស្នាក់នៅ​រឹតតែ​មានតម្លៃ​ធូរ​ថ្លៃ​ជាង​នៅក្នុង​ក្រុងកែប​ថែមទៀត។

 

ប្រសិនបើ​លោកអ្នក​មានបំណង​ទៅ​ស្នាក់នៅ ឬ​សាកសួរ​ព័ត៌មាន​លំអិត សូម​ទំនាក់ទំនង​តាមរយៈ​អ៊ី​ម៉ែ​ល [email protected] ឬ លេខ​ទូរស័ព្ទ​លេខ ០១២ ៦២៧ ៩៨០ / ០៣៣ ៦៦៩១ ៦៦៦៕

 
«ចំប៉ីស» ផ្ទះសំណាក់​តម្លៃ​សមរម្យ​នៅ​ក្រុងកែប

 

«ចំប៉ីស» ផ្ទះសំណាក់​តម្លៃ​សមរម្យ​នៅ​ក្រុងកែប

 

«ចំប៉ីស» ផ្ទះសំណាក់​តម្លៃ​សមរម្យ​នៅ​ក្រុងកែប

 

«ចំប៉ីស» ផ្ទះសំណាក់​តម្លៃ​សមរម្យ​នៅ​ក្រុងកែប

 

អត្ថបទ៖ កើត ចន្ទ្រា