ទឹកត្នោតជូរ​ ភូមិ​ខ្ញុំ

ទឹកត្នោតជូរ​ ភូមិ​ខ្ញុំ
 

ព្រឹក​នេះ ​Sabay នឹង​នាំ​ប្រិយមិត្ត​ទៅ​ជួប​ ជាមួយ​ លោក ម៉ី សារី​ម អាយុ ៥៥ ឆ្នាំ រស់នៅ​ភូមិ​អណ្ដូង​ស្លា ឃុំ​ទឹកក្រូច ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ លោក​ជា​កសិករ​នៅ​រដូវវស្សា និង​ ជា​អ្នក​ឡើង​ត្នោត​នៅ​រដូវប្រាំង។
 

ទឹកត្នោតជូរ​ ភូមិ​ខ្ញុំ

 

លោក​ ម៉ី សារី​ម​ បាន​ប្រាប់​អោយ​ដឹង​ថា “បន្ទាប់ពី​ប្រមូល​ផល​ស្រូវ​រដូវវស្សា​រួចហើយ លោក ​ម៉ី សារី​ម​ បាន​ចាប់​អាជីព​ជា​អ្នក​ឡើង​ត្នោត​បន្ថែម​ទៀត។ លោក​ប្រកប​អាជីព​ជា​អ្នក​ឡើង​ត្នោត​នេះ ​ប្រហែល ១០ ឆ្នាំ មក​ហើយ ដោយ​ក្នុង​មួយថ្ងៃ​លោក​ត្រូវ​ឡើង​ដើម​ត្នោត​ប្រមាណ ១៣ ដើម ដោយ​ឡើង ២ដង ​ក្នុង​មួយថ្ងៃ​ គឺ​ពេលព្រឹក និង​ពេល​ល្ងាច​ ហើយ​ទឹកត្នោត ​ដែល​ទទួល​បាន​ប្រហែល​ពី ៥០ ទៅ ៨០ លី​ត​ ក្នុង​មួយថ្ងៃ” ផលិតផល​ដែល​លោក​ផលិត​បាន​មាន ដូចជា ទឹកត្នោត​ផ្អែម ទឹកត្នោតជូរ និង​ស្ករ​ត្នោត។

 

តែ​អ្វី​ដែល​គួរ​អោយ​ចាប់អារម្មណ៍​ជាងគេ​គឺ ការផលិត​ទឹកត្នោតជូរ លោក​ម៉ី សារី​ម ​បន្ដ​ថា ទឹកត្នោតជូរ​ដែល​លោក​ផលិត​គឺ​មិន​មាន​លាយ​សារធាតុ​គឺ​មី​ឡើយ ពោល​គឺ​ការផលិត​ទឹកត្នោតជូរ​របស់​លោក​ គឺ​ផ្សំ​ឡើង​ពី​ដើមឈើ​ធម្មជាតិ​សុទ្ធ​ដែល​រុក្ខជាតិ​ទាំងនេះ​មាន ដូចជា ដើម​ពពេល ដើម​ផ្ចឹក ដើមឈើ​ក្រំ ដើម​រាំង និង​ដើម​កកោះ ក៏​នៅ​មាន​រុក្ខជាតិ​មួយ​ចំនួន​ទៀត ​ដែល​អាច​លើ​ផលិត​ទឹកត្នោតជូរ​បាន​ដែរ គ្រាន់តែ​គេ​ប្រើប្រាស់​ទៅតាម​ការ​និយម​ ឫ​ទៅ​តាម​តំបន់​ប៉ុណ្ណោះ។
 

ទឹកត្នោតជូរ​ ភូមិ​ខ្ញុំ
 

ទឹកត្នោតជូរ​ ភូមិ​ខ្ញុំ

 

 

ខាងក្រោម​នេះ​ ជា​របៀប​ផលិត​ទឹកត្នោត​របស់ លោក ម៉ី សារី​ម កាប់​ដើម​ពពេល​អោយ​ស្ដើង​រួច​ដាក់​ក្នុង​បំពង់។

 

-គាប​ផ្កា​ត្នោត​ឈ្មោល​រួច​យក​បំពង់​មក​ត្រង
-ឆ្អើរ​ដើម​ផ្ចឹក ដើមឈើ​ក្រំ និង​ដើម​កកោះ​អោយ​ស្ងួត
-ដាក់​ដើម​រុក្ខជាតិ​ដែល​ឆ្អើរ​រួច​ចូល​ក្នុង​កូន​ពាង ទុក​រយៈពេល​ប្រហែល ២ម៉ោង៕

 
ទឹកត្នោតជូរ​ ភូមិ​ខ្ញុំ
 
ទឹកត្នោតជូរ​ ភូមិ​ខ្ញុំ
 

ទឹកត្នោតជូរ​ ភូមិ​ខ្ញុំ

 

អត្ថបទ៖ ព្រំដែន