អ្នក​ជីក​អណ្ដូង​ស្នប់​ត្រូវប៉ាន់ នៅ​រដូវប្រាំង ​រាំងស្ងួត​នេះ

អ្នក​ជីក​អណ្ដូង​ស្នប់​ត្រូវប៉ាន់ នៅ​រដូវប្រាំង ​រាំងស្ងួត​នេះ
ការ​ខ្វះខាត​ទឹក​នៅ​រដូវប្រាំង​កាន់តែ​មានការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ បញ្ហា​នេះ​​បាន​បណ្ដាល​ឲ្យ​កសិករ​មួយ​ចំនួន​បាន​ស្តា​ស្រះ ជីក​ស្រះ​ថ្មី​បន្ថែម និង ​មាន​ខ្លះ​ទៀត​បាន​ជីក​អណ្ដូង។

 
អ្នក​ជីក​អណ្ដូង​ស្នប់​ត្រូវប៉ាន់ នៅ​រដូវប្រាំង ​រាំងស្ងួត​នេះ

 

លោក រិន ជា​កសិករ​នៅ​ក្នុង​ស្រុក​ឈូក បាន​ជីក​អណ្ដូងស្នប់​ដោយ​ប្រើ​ ម៉ូទ័រ​បូម បាន​ប្រាប់​ថា ផ្ទះ​របស់​គាត់ មាន​ស្រះ​ទឹក​មួយ​ដែរ តែ​ទឹក​ដែល​បាន​បញ្ចូល​កាលពី​ខែវស្សា​បាន​រីង​ជាង​ពាក់​កណ្ដាល​ស្រះ​បាត់​ទៅ​ហើយ វា​មិន​គ្រប់គ្រាន់​ ក្នុង​ការ​ស្រោច​បន្លែ និង​ការប្រើប្រាស់​ទូទៅ សម្រាប់​គ្រួសារ​របស់​គាត់ និង​កូន​គាត់​បានទេ ទើប​គាត់​សម្រេចចិត្ត​ជីក​អណ្ដូង​នេះ ម្យ៉ាង​ទឹកស្រះ​របស់​គាត់​ឡើង​ល្អក់​អស់ហើយ។

 

រីឯ​លោក​ នី ជាជាង​ជីក​អណ្ដូងស្នប់ រស់នៅ​ភូមិ​បឹង​ត្រាញ់ ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង ខេត្ត​តាកែវ បាន​លើក​ឡើង​ថា គាត់​បាន​ប្រកបរបរ​ជីក​អណ្ដូងស្នប់​ប្រមាណ​ជា ៦ឆ្នាំ និង​ ធ្លាប់​បាន​ជីក​អណ្ដូង​យ៉ាង​ច្រើន ក្នុង​ខេត្ត​តាកែវ ខេត្ត​កំពត និង​កំពង់ស្ពឺ។

 

លោក នី បាន​បន្ថែមទៀត​ថា កាលពីមុន​អណ្ដូងស្នប់​គឺ សប់​នឹង​ដៃ តែ​ឥឡូវ​ដោយសារ​តែ​មាន​ភ្លើងអគ្គិសនី ប្រជាជន​ភាគច្រើន​លែង​ប្រើ​ស្នប់​ដៃ​ទៀតហើយ គឺ​គេ​ដាក់​ម៉ូ​ទ័​រ​បូម​ជំនួស​វិញ វា​មាន​ភាព ងាយស្រួល​ជាង និង​រហ័ស​ជាង។ ឯ​ទឹក​ដែល​បាន​ពី​អណ្ដូងស្នប់​មាន​សភាព​ថ្លា​ល្អ មិន​ល្អក់​ដូច​ទឹក​ក្នុង​ស្រះ​នោះ​ទេ។ ចំណែក​តម្លៃ​ឈ្នួល​នៃ​ការ​ជីក​អណ្ដូង លោក​បាន​បង្ហើប​ថា តម្លៃ​វា​អាស្រ័យ​លើ​ទំហំ​នៃ​ទុយយោ និង​ជម្រៅ​អណ្ដូង។ ឯ​ទំហំ​ទុយយោ​មាន​ច្រើន​ប្រភេទ​ដូចជា ទំហំ៥០, ៦០, ៧០, ៧៥, ៨០និង ១០០សង់ទីម៉ែត្រ។ តម្លៃ​នៃ​ការ​ជីក​អណ្ដូង​មាន​ដូចជា៖

 

ទុយយោ ៥០ សង់ទីម៉ែត្រ តម្លៃ ២០០ ដុល្លារ​ចុះក្រោម
ទុយយោ ៦០ សង់ទីម៉ែត្រ តម្លៃ​ចន្លោះ​ពី ២០០-៣០០ ដុល្លារ
ទុយយោ ៧៥ និង ៨០ សង់ទីម៉ែត្រ តម្លៃ​ចាប់ពី ៣០០ ដុល្លារ​ឡើងទៅ
ទុយយោ ១០០ សង់ទីម៉ែត្រ តម្លៃ​ខ្ទង់ ១០០០ ដុល្លារ
 

អ្នក​ជីក​អណ្ដូង​ស្នប់​ត្រូវប៉ាន់ នៅ​រដូវប្រាំង ​រាំងស្ងួត​នេះ

 

អ្នក​ជីក​អណ្ដូង​ស្នប់​ត្រូវប៉ាន់ នៅ​រដូវប្រាំង ​រាំងស្ងួត​នេះ

 

ប្រភព​ខាងលើ​បាន​បន្ថែម​ទៀត​ថា ក្នុង​មួយថ្ងៃ​គាត់​អាច​ជីក​អណ្ដូង​បានតែ ១ទេ  ប៉ុន្តែ​បើ​មាន​គេ​ហៅ​ជីក​ក្បែរ​គ្នា​ហើយ​ជម្រៅ​វា​មិន​ជ្រៅ គាត់​អាច​ជីក​បាន​ដល់​ទៅ។

 

ទោះជា​យ៉ាងណា ក៏​គាត់​ប្រាប់​ថា មាន​ដី​កន្លែង​ខ្លះ​ក៏​ជីក​មិន​ចេញ​ទឹក​ដែរ ដែល​ប្រការ​នេះ​ធ្វើ​ឲ្យ​គាត់​ខាត​បង់​អស់​ប្រហែលជា​ខ្ទង់ ១០ម៉ឺន​រៀល ​ក្នុង​មួយ​កន្លែង ឯ​ដី​ភូមិ​ខ្លះ​ត្រូវ​ជីក ដល់​ទៅ២ ឬ៣កន្លែង​ទើប​មាន​ទឹក។ ឯ​ជម្រៅ​អណ្ដូង​ចន្លោះ​ចាប់ពី ២០ម៉ែត្រ ទៅ៤០ ម៉ែត្រ។ ចំពោះ​អ្នក​ដែល​មាន​ចំណាប់អារម្មណ៍​ចង់​ជីក​អណ្ដូងស្នប់​អាច​ទាក់ទង​គាត់​បាន​តាម​ទូរស័ព្ទ​លេខ 012 35 39 71 និង 071 77 51 045។
 

អ្នក​ជីក​អណ្ដូង​ស្នប់​ត្រូវប៉ាន់ នៅ​រដូវប្រាំង ​រាំងស្ងួត​នេះ

 

 

អត្ថបទ៖ ឡុច គីមសាយ