ភ្លៀង​កក់​ខែ​នឹង​ចាប់​មាន តែ​អាកាសធាតុ​នៅ​តែ​ក្ដៅ​ដ​ដែល

ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុនិយម​បាន​ចេញ​សេចក្ដី​ប្រកាស​ពី​ស្ថានភាព​អាកាសធាតុ​ថា៖

 

-អាកាសធាតុ​នៅ​តែ​ក្ដៅ ដោយ​កម្រិត​អតិបរមា​ពី37-40អង្សា​សេ។
 
-ភ្លៀង​កក់​ខែ​អាច​មាន​តិច​តួច​នៅ​តាម​ខេត្ត​មួយ​ចំនួន​ដូច​ជា ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយ​មាន​ជ័យ សៀមរាប កំពង់ធំ ខេត្ត​ព្រះវិហារ​ចាប់​ពី​ថ្ងៃ​១​ដល់​២​មេសា។

 

 

ភ្លៀង​កក់​ខែ​នឹង​ចាប់​មាន តែ​អាកាសធាតុ​នៅ​តែ​ក្ដៅ​ដ​ដែល

 
-នៅ​ថ្ងៃ ១ ដល់៤ មេសា ភ្លៀង​កក់​ខែ​ពី​តិច​ទៅ​មធ្យម នៅ​ខេត្ត​ស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ រតនគិរី មណ្ឌលគិរី កោះកុង កែប កំពត និង​ខេត្ត​ព្រះ​សី​ហ​នុ។ និង​ពី​ថ្ងៃ ២ ដល់៤ មេសា ភ្លៀង​កក់​ខែ​នៅ​ភ្នំពេញ ព្រៃវែង ស្វាយ​រៀង តាកែវ កំពង់ស្ពឺ និង​កណ្ដាល។

 

ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុនិយម​ក៏​សូម​អំពាវនាវ​ឲ្យ​ប្រជាជន​ទាំង​អស់​មេត្តា​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​នៅ​ពេល​មេឃ​កល​ភ្លៀង៕

 

 

 

អត្ថបទ៖ លឹម សុ​នា