វី កាន់​ដា ប្រាថ្នា​បុរស​ល្អ​មា្នក់ម​ក​រួម​ជីវិត

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​វ័យក្មេង​នាង វី កាន់​ដា បាន​ប្រកាស​ប្រឡូក​អាជីព​សិល្បៈ​ឲ្យ​បាន​ជាប់លាប់​ឡើង​វិញ បន្ទាប់​ពី​ខកខាន​មិន​ចេញ​មុខ​ជាង​២​ឆ្នាំ​កន្លង​មក ក្រោម​ហេតុផល​រវល់​ការ​សិក្សា និង​ការងារ​ផ្ទាល់ខ្លួន​មួយ​ចំនួន ។

ការ​ប្រកាស​របស់​តារា​វ័យក្មេង​រូប​នេះ កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ ជាក់ស្តែង វី កាន់​ដា បាន​ចូលរួម​សម្តែង​ជា​ថ្មី​ក្នុង​បទ​ចម្រៀង «​ឌឺ​៩» របស់​ផលិតកម្ម​ហង្ស​មាស និង​បទ «​គេ​មិន​ស្លូត​ដូច​បង​» របស់​ផលិតកម្ម​ថោ​ន និង​បទ​មួយ​ចំនួន​ទៀត​ដែល​ចេញ​លក់​ជា​បន្តបន្ទាប់ ។ 

តារា​ស្រី​មាន​ដើម​កំណើត​ពី​ខេត្តបាត់ដំបង​នាង វី កាន់​ដា អះអាង​ប្រាប់​កោះសន្តិភាព​ថា នាង​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំងពី​អំឡុង​ឆ្នាំ​២០១២​មក​ម៉្លេះ ពោល​ចាប់​តាំងពី​នាង​ចូលរួម​ប្រឡង​កម្មវិធី​កញ្ញាឯក​ឲ្យ​ផលិតផល​មួយ​នៅ​ស្ថានីយទូរទស្សន៍​ខ្មែរ​ប៉ុស្តិ៍​លេខ​៩ ។ ថ្វី​ដ្បិតតែ​នៅ​ក្នុង​កម្មវិធី​នោះ វី កាន់​ដា មិន​បាន​ទទួល​ជ័យ​លា​ភី​ជា​ដុំ​កំភួន​ក៏​ដោយ ប៉ុន្តែ​ដោយសារ​មិត្តភក្តិ​ដែល​ចូលរួម​ប្រកួត​ដូច​គ្នា​ណែនាំ នាង​ក៏​មានឱកាស​ចេញ​ថត​ជា​បន្តបន្ទាប់ ជា​ពិសេស​គឺ​ថត​ស្ប៉ត​ពាណិជ្ជកម្ម ។ ក្រោយមក​ដោយសារ វី កាន់​ដា ជាប់រវល់​ភារកិច្ច​ផ្ទាល់ខ្លួន នាង​ខកខាន​មិន​ទទួលយក​ការ​ថត ផ្សេង​ៗ អស់​រយៈពេល​ជាង​២​ឆ្នាំ ។ ទើបតែ ថ្មី​ៗ​កន្លង​មក កាន់​ដា យល់ព្រម​ទទួលយក​ការ​សម្តែង​ឡើង​វិញ ព្រោះ​យល់​ថា​ការងារ​រាង​ស្បើយ​បន្តិច ។ 

បើ​តាម​វី កាន់​ដា ការ​បង្ហាញ​វត្តមាន​ជា​ថ្មី​នេះ គឺ​ការ​សម្តែង​កាយវិការ​ក្នុង​បទ​ចម្រៀង​មួយ​ចំនួន​នៅ​ក្នុង​ផលិតកម្ម​ធំ​២ គឺ​ផលិតកម្ម​រស្មី​ហង្ស​មាស និង​ផលិតកម្ម​ថោ​ន ខណៈ​ពេល​នាង​កំពុង​តែ​ត្រៀមខ្លួន​ថត​ជា​បន្តបន្ទាប់​ទៀត ។

រហូត​មក​ដល់​ពេល​នេះ វី កាន់​ដា នៅ​មិន​ទាន់​ទទួល​បាន​សំណើ​ពី​បណ្តា​ម្ចាស់​ផលិតកម្ម​ណាមួយ​ក្នុង​ការ​ថត​ខ្សែភាពយន្ត​នៅឡើយ​ទេ ព្រោះ​នាង​ទើបតែ​ចាប់ផ្តើម​សា​ជា​ថ្មី ហើយ​រង់ចាំ​មើល​ថា​តើ​នាង​អាច​ធ្វើ​បាន​ល្អ​ទៅ​តាម​អ្វី​ដែល​គេ​ចង់បាន ឬ​យ៉ាងណា ។

បើ​ទោះជា​មិន​ទាន់​មាន​តម្រុយ​ធំ​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​វី កាន់​ដា ដាក់ចិត្ត​ទទួល​ការ​សម្តែង​ឡើង​វិញ ព្រោះតែ​ពេល​នេះ​នាង​អាច​មាន​ពេលវេលា​គ្រប់គ្រាន់ សម្រាប់​អាជីព​សិល្បៈ​មួយ​នេះ ។

ពាក់ព័ន្ធ​នឹង​ជីវិត​ស្នេហា​វិញ នាង​ឆុំ វី​កាន់​ណា​ដា ឬ​វី កាន់​ដា អះអាង​ថា មក​ដល់​ពេល​នេះ​នាង​នៅ​មិន​ទាន់​គិត​នៅឡើយ​ទេ ខណៈ​ដែល​រហូត​មក​ពេល​នេះ​នាង​មិន​ទាន់​មាន​ម្ចាស់​ចិត្ត​នៅឡើយ ។

តារា​ស្រី​វ័យ​២៥​ឆ្នាំ វី កាន់​ដា មិន​បិទ​បេះដូង​ឡើយ ពោល​គឺ​នាង​នឹង​ទទួលយក​បុរស​ណា​ម្នាក់​ដែល​នាង​គិត​ថា ជា​មនុស្ស​ល្អ មានការ​ទទួលខុសត្រូវ​លើ​គ្រួសារ និង​ឪពុក​ម្តាយ ដោយ​នាង​មិន​ប្រាថ្នា​ខ្ពស់​ណាស់ណា​ឡើយ ព្រោះ​នាង​ជា​មនុស្ស​សាមញ្ញ​ប៉ុណ្ណោះ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload