Batman និង Superman ចេញភាពយន្តរួមគ្នាជាលើកដំបូង (មានវីដេអូ)

ជាលទ្ធផល អ្វីដែលប្រិយមិត្ត ទន្ទឹងរង់ចាំ អស់រយៈកាលយ៉ាងយូរនោះ បានមកដល់ហើយ ពោលគឺខ្សែភាពយន្តថ្មី ដែលអាចនិយាយបានថា ជក់ចិត្តតាំងពីដើមដល់ចប់នោះ ខ្សែភាពយន្ត Batman V Superman Dawn of Justice។ 

ខ្សែភាពយន្តនេះមានចាក់បញ្ជាំងចាប់ពីថ្ងៃទី ២៥ មីនា ២០១៦ នេះតទៅហើយ នៅតាមរោងភាពយន្ត ទំនើបៗក្នុងរាជធានីភ្នំពេញ ហើយអ្វីដែលរឹតតែពិសេសនោះគឺថា មិនត្រឹមតែមានការ ចាក់បញ្ចាំង លក្ខណៈ 3D តែប៉ុណ្ណោះទេ តែក៏មានការចាក់បញ្ចាំង 4DX នៅឯរោងភាពយន្តទំនើប Major Cineplex By Cellcard នៅឯផ្សារទំនើប Aeon Mall រាជធានីភ្នំពេញ។ 

គួររំឮកថា ខ្សែភាពយន្តទើបមកដល់ថ្មី Batman V Superman : Dawn of Justice គឺជាខ្សែភាពយន្ត ពីផលិតកម្ម Warner Bros ក្រោមការដឹកនាំរឿងលោក Zack Snyder ។ Batman V Superman : Dawn of Justice មានទាំង តួអង្គវីរបុរស Batman និង Superman រួមសម្តែង ជាមួយ គ្នាលើក ដំបូងក្នុងខ្សែ ភាពយន្តខ្នាតធំ តែមួយ ហើយអ្វីដែលរឹតតែអស្ចារ្យនោះគឺថាមានតួ Wonder Woman ថែមទៀតផង។
ឈុតឆាកប្រយុទ្ធកើតមានឡើងជាបន្តបន្ទាប់ រវាង Batman និង Superman ប៉ុន្តែ អ្វីដែលជាវិនាសកម្ម និងឈុតឆាក ប្រយុទ្ធល្អទាក់ភ្នែកនោះគឺ ថាវត្តមាន បិសាច Doomsday ដែលត្រូវបានបង្កើតឡើងដោយ Lex Luthor ។ 

តើតួអង្គវីរបុរស វីរនារី រួមគ្នាបានយ៉ាងដូចម្តេច ដើម្បីបញ្ចប់ការបំផ្លាញពីសំណាក់ បិសាច Doomsday ទៅកាន់ Metropolis ដែលឈានទៅបង្កើតឈុត ឆាកប្រយុទ្ធ ល្អមើល ជក់ចិត្ត តាំងពីដើមដល់ចប់។ ចឹងមានតែរង់ចាំតាមដានទស្សនា ទាំងអស់គ្នា នៅតាមបណ្តារោងភាពយន្តទំនើបៗ។
ចង់ដឹងថា Superman នឹងប្រើប្រាស់ថាមពលអ្វីខ្លះដើម្បីកម្ចាត់ Batman កុំភ្លេចមកទស្សនា Batman V Superman: Dawn of Justice ដែលនឹងចាក់បញ្ចាំងនាថ្ងៃទី ២៥ នេះហើយ។ Superman ក្រៅពីចេះហោះ ជាមួយនឹងកម្លាំងដ៏ខ្លាំង តើគាត់នៅមានថាមពលពិសេសអីទៀត? ចឹងទេ តោះទៅស្រាយចម្ងល់នេះទាំងអស់គ្នា នៅតាមរោងភាពយន្តទំនើប។ 

ទស្សនា Trailer នៅទីនេះ ៖

ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នក ចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload