ម៉ានិត សម្ពោធ​ស្នាដៃ​ប្រលោមលោក​ចំ​ថ្ងៃ​កំណើត

ម៉ានិត បាន​សម្ពោធ​ស្នាដៃ​ប្រលោមលោក​របស់​ខ្លួន​​មាន​ចំណង​ជើង​ថា “បេសកកម្ម​មួយ” ឬ One Mission កាល​ពី​ថ្ងៃ​ទី ២៥ មីនា​កន្លង​ទៅ​ស្រប​ពេល​ជា​ថ្ងៃ​កំណើត​ផង​ដែរ។

 

ម៉ានិត សម្ពោធ​ស្នាដៃ​ប្រលោមលោក​ចំ​ថ្ងៃ​កំណើត

 

“ដោយ​សារ​វា​ជា​ស្នាដៃ​ដំបូង​ក្នុង​ការ​និពន្ធ​សៀវភៅ​របស់​ខ្ញុំ ទើប​សម្រេច​ចិត្ត​សម្ពោធ​វា​ក្នុង​ថ្ងៃ​កំណើត​ខ្ញុំ​តែ​ម្ដង”។ ម៉ានិត ថ្លែង​មក​កាន់ Sabay។ “បេសកកម្ម​មួយ” ឬ One Mission ជា​ Project មួយ​ដែល​បាន​ចំណាយ​ពេល​ជិត ២ ឆ្នាំ​​ក្នុង​ការ​និពន្ធ ដែល​គម្រោង​នេះ​ត្រូវ​បាន​ឲ្យ​ឈ្មោះ​ថា “ស្រលាញ់​សៀវភៅ សហការ​ជាមួយ​គម្រោង”ស្រលាញ់” របស់ កញ្ញា មាន សូនីតា។

 

តារា​ចម្រៀង​រូប​នេះ​បន្ត​ថា ចំពោះ​ថវិកា​បាន​ពី​ការ​លក់ ៦០% និង​ត្រូវ​យក​ទៅ​បរិច្ចាគ​ដល់​មន្ទីរពេទ្យ គន្ធ​បុប្ផា និង​ចែក​សៀវភៅ​នេះ​ដល់​អង្គការ PIO (People Improvement Organization) ដើម្បី​លើក​កម្ពស់​ការ​អាន​ដល់​កុមារ​កំព្រា​នៅ​ទីនោះ​ផង​ដែរ៕

 

 

ម៉ានិត សម្ពោធ​ស្នាដៃ​ប្រលោមលោក​ចំ​ថ្ងៃ​កំណើត

 

ម៉ានិត សម្ពោធ​ស្នាដៃ​ប្រលោមលោក​ចំ​ថ្ងៃ​កំណើត

 

ម៉ានិត សម្ពោធ​ស្នាដៃ​ប្រលោមលោក​ចំ​ថ្ងៃ​កំណើត

 

អត្ថបទ៖ SAMEDY​​​​​