តារា​ម៉ូដែល ហង្ស ស្រីណាង ចោរ​ឆក់​កាបូប បណ្ដាល​ឲ្យ​ដួល​បាក់​ឆ្អឹង​ដង​កាំបិត

តារា​សម្ដែង ​និង​ម៉ូដែល​កញ្ញា ហង្ស ស្រីណាង ត្រូវ​ចោរ​ឆក់​​កាបូប​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​​បោក​ក្បាល​ទៅ​​នឹង​ថ្នល់​សន្លប់​ស្ដូក​ស្ដឹង នៅ​ម្ដុំ​ផ្សារ​សាមគ្គី​កាល​ពី​​ម្សិល​មិញ​នេះ។

 

 

តារា​ម៉ូដែល ហង្ស ស្រីណាង ចោរ​ឆក់​កាបូប បណ្ដាល​ឲ្យ​ដួល​បាក់​ឆ្អឹង​ដង​កាំបិត

 

 

បើ​តាម​ការ​ឲ្យ​ដឹង​ពី អ្នក​ស្រី យិន ស៊ួយ ត្រូវ​ជា​ម្ដាយ​ជន​រង​គ្រោះ  ម្សិល​មិញ​នេះ​នៅ​ម៉ោង​ប្រហែល​៦ព្រឹក កញ្ញា ហង្ស ស្រីណាង បាន​ជិះ​ម៉ូតូ​ពី​ផ្ទះ​​របស់​ខ្លួន​នៅ​ម្ដុំ​សន្ធរ​មុខ កាត់​ម្ដុំ​ផ្សារ​សាមគ្គី ក្នុង​​គោល​បំណង​​ទៅ​យក​​ម្ដាយ​ចេញ​ពី​ធ្វើ​ការ នៅ​មន្ទីរ​ពេទ្យ​​ព្រះកេតុមាលា។ ពេល​មក​ដល់​កន្លែង​កើត​ហេតុ​ ក៏​ត្រូវ​ចោរ​​ជិះ​​ម៉ូតូ​មាន​គ្នា២នាក់ មិន​ចាំ​ម៉ាក​មក​ឆក់​​កាបូប បណ្ដាល​ឲ្យ​ដួល​​ម៉ូតូ​​បោក​ក្បាល​ទៅ​​នឹង​ថ្នល់​សន្លប់​ស្ដូក​ស្ដឹង ​ហើយ​ត្រូវ​បាន​​អាជ្ញាធរ ​និង​ប្រជាពលរដ្ឋ​​ក្បែរ​នោះ​ ហៅ​ឡាន​ពេទ្យ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​តែ​ម្ដង ។

 

មក​ទល់​ម៉ោង​នេះ  កញ្ញា ហង្ស ស្រីណាង បាន​ដឹង​ខ្លួន​វិញ​ហើយ ប៉ុន្តែ​​តារា​ស្រី​ម្នាក់​នេះ ត្រូវ​បាន​បាក់​​ឆ្អឹង​ដង​​ចាំ​បិត និង​មាន​ឈាម​ដក់​នៅ​ក្នុង​ខួរក្បាល​តិចតួច ដោយ​រង់ចាំ​តាមដាន​បន្ត។ បច្ចុប្បន្ន​នាង​កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​​ព្រះកេតុមាលា។

 

តារា​ម៉ូដែល ហង្ស ស្រីណាង ចោរ​ឆក់​កាបូប បណ្ដាល​ឲ្យ​ដួល​បាក់​ឆ្អឹង​ដង​កាំបិត

តាម​ការ​​​រាប់រៀប​របស់​​ម្ដាយ កញ្ញា ហង្ស ស្រីណាង ក្នុង​កាបូប​ដែល​ក្រុម​​ចោរ​ឆក​ឲ្យ​ទៅ​បាន​នោះ មាន​ប្រាក់​ជាង​១០០ដុល្លារ ចិញ្ចៀន​ប្លាក់ទីន​២វង្ស​មាន​តម្លៃ​ជាង​២០០ដុល្លារ ទូរសព្ទ​១គ្រឿង​តម្លៃ​ជាង​៥០០ដុល្លារ អត្តសញ្ញាណប័ណ្ណ និង​ឯកសារ​មួយ​ចំនួន​ទៀត។  ចំណែក​ម៉ូតូ​ជន​រងគ្រោះ ត្រូវ​បាន​​អាជ្ញាធរ​​យក​ទៅ​រក្សា​ទុក​រង់ចាំ​​ក្រុម​គ្រួសារ​ទៅ​ធានា​យក​មក​វិញ។

 

កញ្ញា ហង្ស ស្រីណាង គឺ​ជា​អតីត​តារា​​​ម៉ូដែល​ក្នុង​ក្រុម Sun Super Models Cambodia បច្ចុប្បន្ន​​នាង​បាន​ចេញ​ពី​ក្រុម​មួយ​នេះ​ហើយ​ ដោយ​មក​ធ្វើ​ជា Models Freelance វិញ។ ក្រៅ​ពី​ដើរ​ម៉ូដ​ តារា​រូប​នេះ ធ្លាប់​បាន​សម្ដែង​​ខារ៉ាអូខេ ថត​ស្ប៉ត​​ពាណិជ្ជកម្ម​ជា​ច្រើន​ផង​ដែរ។ ក្រៅ​ពី​អាជីព​សិល្បៈ​វិញ នាង​គឺ​ជា ម្ចាស់​ហាង​កែ​សម្ផស្ស​មួយ​ថែម​ទៀត​ផង៕

 

តារា​ម៉ូដែល ហង្ស ស្រីណាង ចោរ​ឆក់​កាបូប បណ្ដាល​ឲ្យ​ដួល​បាក់​ឆ្អឹង​ដង​កាំបិត

 

តារា​ម៉ូដែល ហង្ស ស្រីណាង ចោរ​ឆក់​កាបូប បណ្ដាល​ឲ្យ​ដួល​បាក់​ឆ្អឹង​ដង​កាំបិត

 

តារា​ម៉ូដែល ហង្ស ស្រីណាង ចោរ​ឆក់​កាបូប បណ្ដាល​ឲ្យ​ដួល​បាក់​ឆ្អឹង​ដង​កាំបិត

 

កញ្ញា ហង្ស ស្រីណាង(រូបថត​៖ ផ្ដល់​សិទ្ធិ​ដោយ សុធី ម្ចាស់​ iPhoto Studio)

 

អត្ថបទ៖ ខុត សីហា