តារា​ជុំវិញ​ពិភព​លោក ​មក​ជុំ​គ្នា​​កក្រើក​កោះ​ពេជ្រ ក្នុង​កម្មវិធី ​Hennessy Artistry 2016

តារា​ Rock, Hip-Hop និង Pop ល្បី​ៗ​ជា​ច្រើន​មក​ពី​ទីក្រុង​-រដ្ឋ​ជុំវិញ​ពិភពលោក មាន​ចាប់​ពី​ញូវយ៉ក ឡូសអ៊ិនជឺលេស​ ម៉ៃអាមី មូស្គូ ហុងកុង តៃប៉ិ សៀងហៃ ក្វាងចូវ ប៉េកាំង សេអ៊ូល តូក្យូ ហាណូយ កូឡាឡាំពួរ ម៉ានីល និង​ហ្សាកាតា បាន​ជុំ​គ្នា​នៅ​កម្ពុជា ធ្វើ​ឲ្យ​កក្រើក City Hall កោះ​ពេជ្រ កាល​ពី​យប់​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នេះ។

ការ​ជួប​ជុំ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ដ៏អស្ចារ្យ​ប្រចាំ​ឆ្នាំ “​Hennessy Artistry កម្ពុជា​ ២០១៦​​” ​ដែល​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​ដែល​បង្ហាញ​ពី​សិល្បៈ​ចម្រុះ​ដោយ​មាន​ការ​លាយ​បញ្ចូល​គ្នា​ជា​លក្ខណៈ​សកល​។

តារា​ជុំវិញ​ពិភព​លោក ​មក​ជុំ​គ្នា​​កក្រើក​កោះ​ពេជ្រ ក្នុង​កម្មវិធី ​Hennessy Artistry 2016

តារា​ចម្រៀង​កម្ពុជា​កំពុង​ល្បី​ឈ្មោះ កញ្ញា ឡូរ៉ា ម៉ម លោក​ប្រុស Bross La ​ជា​មួយ​ដៃ​គូ SEAV JKS ក៏​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​កក្រើក​នេះ រួម​ជា​មួយ​ក្រុម​ចម្រៀង​កូរ៉េ​សិចស៊ី​ Laysha​ DJ, Brooklyn​ មក​ពី​អូស្ត្រាលី​ តារា​ចម្រៀង​ដែល​ប្រើ​សំឡេង​តាម​មាត់​ជា​ចង្វាក់​ភ្លេង​ លោក​ Shawn Lee​ MC Vibe​ DJ Mizz Kiya និង​ក្រុម​រាំ​ Kings Back​ មក​ពី​ម៉ាឡេស៊ី​ ជា​ពិសេស​នោះ ​គឺ​សិល្បការនី​ដែល​ប្រើ​ឧបករណ៍​បុរាណ​ Gu Zheng​ និង​ក្រុម​រាំ​នារី​ Wonder Baby​ មក​ពី​ចិន។

តារា​ជុំវិញ​ពិភព​លោក ​មក​ជុំ​គ្នា​​កក្រើក​កោះ​ពេជ្រ ក្នុង​កម្មវិធី ​Hennessy Artistry 2016

អ្នក​ស្រី​ ស៊ូ​ កណិកា​ ប្រធាន​គ្រប់គ្រង​ម៉ាក​សញ្ញា​ស្រា​ Hennessy VSOP របស់​ក្រុមហ៊ុន Moet Hennessy Asia Pacific Pte. Ltd ដែល​មាន​ការិយាល័យ​តំណាង​ក្នុង​​កម្ពុជា​ ថ្លែង​ថា​ “​កម្មវិធី​នា​ថ្ងៃ​នេះ​គឺ​​ចង់​បង្ហាញ​ពី​ទស្សនៈ​ និង​សកម្មភាព​ដ៏​អស្ចារ្យ​តាម​រយៈ​ការ​សម្ដែង​ និង​ទេពកោសល្យ​ដ៏​ល្អ​ឯក​ រួម​ជា​មួយ​ស្រា​ Hennessy Long Drinks ​ដូចជា​ Hennessy Ginger, Hennessy Citrus, Hennessy Apple ​និង​ Hennessy Berry”។

“​Hennessy Artistry កម្ពុជា​ ២០១៦​​” ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​ Moet Hennessy Asia Pacific Pte, Ltd ដែល​នេះ​ជា​ការ​ធ្វើ​ឡើង​ជា​លើក​ទី​៧​ហើយ​ចាប់​តាំង​ការ​ប្រារព្ធ​ឡើង​ដំបូង​នៅ​ឆ្នាំ​២០១០៕

អត្ថបទ៖ ធីតា