“Descendants of the Sun” ត្រៀម​ចេញ​បញ្ចាំង​នៅ​២៧​ប្រទេស​ទៀត​រួម​ទាំង​កម្ពុជា

ក្រុមហ៊ុន​ផលិត​ភាពយន្ត​ភាគ “Descendants of the Sun” បាន​ឲ្យ​ដឹង​ថា​រឿង​ភាគ​របស់​ពួក​គេ​បាន​លក់​សិទ្ធិ​ចាក់​បញ្ចាំង​ទៅ​កាន់​ប្រទេស​ចំនួន ២៧​ហើយ ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ។

 

“Descendants of the Sun” ត្រៀម​ចេញ​បញ្ចាំង​នៅ​២៧​ប្រទេស​ទៀត​រួម​ទាំង​កម្ពុជា

 

​និយាយ​ពី​ជីវិត​របស់​កងទ័ព​និង​វេជ្ជបណ្ឌិត​ឃ្លាត​ឆ្ងាយ​ពី​ស្រុក​កំណើត រឿង​ភាគ “Descendants of the Sun” កំពុង​តែ​​ធ្វើ​ឲ្យ​ទស្សនិកជន​ទូទាំង​អាស៊ី​ឈ្លក់​វង្វេង​​នឹង​ខ្លួន​។ ដើម្បី​ទទួល​បាន​សិទ្ធិ​ចាក់​បញ្ចាំង​ស្រប​ពេល​ជាមួយ​កូរ៉េ ប្រទេស​ចិន​ត្រូវ​ចំណាយ​លុយ ២៥​ម៉ឺន​ដុល្លារ​សម្រាប់​​​ការ​ចាក់​ផ្សាយ​១​ភាគ។ ថ្មី​ៗ​នេះ ជប៉ុន​ក៏​បាន​ទិញ​សិទ្ធិ​ចាក់​ផ្សាយ​រឿង​នេះ​ដែរ​ក្នុង​តម្លៃ ១​ភាគ ១០​ម៉ឺន​ដុល្លារ។​​

 

ឆ្លើយ​តប​នឹង​បណ្ដាញ​ព័ត៌មាន Yonhap ផលិតកម្ម​ភាពយន្ត Next Entertainment World បាន​ឲ្យ​ដឹង​ថា​ក្រៅ​ពី​ចិន​និង​ជប៉ុន “Descendants of the Sun” នឹង​ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​ក្នុង​ប្រទេស​ចំនួន​២៥​នៅ​លើ​ពិភពលោក​រួម​មាន៖ អង់គ្លេស បារាំង អ៊ីតាលី អាល្លឺម៉ង់ រូម៉ានី ស៊ុយអែត អេស្ប៉ាញ ប៉ូឡូញ បែលហ្ស៊ិក ហុល្លង់ រុស្ស៊ី អូទ្រីស ហ្វាំងឡង់ តួកគី អារ៉ាប់រួម​​ អ៊ីរ៉ង់ តៃវ៉ាន់ ហុងកុង ហ្វីលីពីន មីយ៉ាន់ម៉ា វៀតណាម កម្ពុជា អាមេរិក និង​សិង្ហបុរី។

 

“Descendants of the Sun” ត្រៀម​ចេញ​បញ្ចាំង​នៅ​២៧​ប្រទេស​ទៀត​រួម​ទាំង​កម្ពុជា

 

តួលេខ​ខាង​លើ​ពិត​ជា​បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល ព្រោះ​​រឿង​នេះ​ទើប​តែ​ចាក់​ផ្សាយ​បាន ៨​ភាគ​ត្បិត​បាន​ត្រឹម​ពាក់​កណ្ដាល​រឿង​តែ​ប៉ុណ្ណោះ។ ជា​ធម្មតា ការ​សម្រេច​ចិត្ត​ថា​ត្រូវ​ទិញ​រឿង​មួយ​ឬ​អត់​គឺ​ត្រូវ​ចាំ​ដល់​ពេល​ចាក់​ផ្សាយ​អស់​សិន​ទើប​សម្រេច។ ភាគ​បញ្ចប់​របស់ “Descendants of the Sun” នឹង​ត្រូវ​បាន​​ចាក់​ផ្សាយ​នៅ​ថ្ងៃ​ទី ១៤ ខែ​មេសា​ខាង​មុខ​នេះ៕

 

ចុចអាន៖នាយករដ្ឋមន្ត្រី​ថៃ​ចង់​ជួប Song Joong Ki ផ្ទាល់ ក្រោយ​ប្រកាស​ឲ្យ​​ប្រជាជន​មើល​រឿង

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
yonhap