បែកធ្លាយ! គ្រូបែកស្លុយ វាយធ្វើបាបសិស្សស្រីៗ ដូចសត្វធាតុ (មានវីដេអូ)

ចិន៖ វីដេអូឃ្លីបមួយ កំពុងតែបង្កឲ្យមានភាពភ្ញាក់ផ្អើល និងមានការចាប់អារម្មណ៍ ពេញបណ្តាញទំនាក់ទំនងសង្គម ជាពិសេសនៅចិនតែម្តង ដែលបង្ហាញពីសកម្មភាពគ្រូប្រុសម្នាក់ វាយធ្វើបាបសិស្សស្រីៗ យ៉ាងចាស់ដៃ ដូចសត្វធាតុ។

បើតាមប្រភពបានឲ្យដឹងថា វីដេអូឃ្លីបមួយនេះ​ត្រូវបានបែកធ្លាយ បង្ហោះចូលទៅក្នុងបណ្តាញទំនាក់ទំនងសង្គម បង្កឲ្យមានការភ្ញាក់ផ្អើល និងមានការជះកំហឹងយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ លើទង្វើដ៏ថោកទាបរបស់គ្រូប្រុសម្នាក់ ដែលហ៊ានលើកដៃវាយធ្វើបាបសិស្សស្រីៗ ចាប់ទាញសក់ ទះកំផ្លៀង ទាត់យកៗ ដូចសត្វធាតុ នៅចំពោះមុខ មិត្តរួមថ្នាក់របស់សិស្សរងគ្រោះ ជាច្រើននាក់ទៀត។

ប្រភពបន្តថា ហេតុការណ៍ខាងលើនេះ កើតឡើងនៅចន្លោះម៉ោងប្រមាណជា ៦:៤៥នាទី ព្រឹកថ្ងៃអង្គារ កន្លងទៅថ្មីៗនេះ ស្ថិតក្នុងសាលារៀនមួយកន្លែង ក្នុងស្រុក Huan ខេត្ត Gansu ប្រទេសចិន ដែលគេដឹងថា ក្មេងស្រីទាំងអស់នោះគឺជាសិស្សថ្នាក់ទី៨ ។

គ្រូម្នាក់នោះត្រូវបានគេកំណត់អត្តសញ្ញាណបានថា ឈ្មោះ Ma Yafeng គឺជាគ្រូបន្ទុកថ្នាក់នោះតែម្តង ហើយបានចាប់វាយសិស្ស ដោយសារតែសិស្សទាំងនោះ បានឈ្លោះប្រកែក និងវាយតប់គ្នាកាលពីថ្ងៃមុន។

យ៉ាងណាមិញអ្នកនិយមលេងអីុនធឺណែតជាច្រើន បានប្រតិកម្មខ្លាំងៗ និងធ្វើការបញ្ចេញមតិ​ ទៅលើទង្វើរបស់គ្រូម្នាក់នោះដែរថា «គួរតែដក ឬព្យួរគ្រូនោះចេញទៅ ហើយរាយការណ៍ ទៅសម្ថតកិច្ចនៅតំបន់នោះ»​ ។

ដោយឡែកមានអ្នកបញ្ចេញមតិដទៃទៀតសរសេរថា «បើសិនជាគ្រូម្នាក់នេះហ៊ានលើកដៃវ៉ៃសិស្សយ៉ាងដូចនេះហើយ គួរតែចាប់ដុតគាត់ទាំងរស់ទៅ» «សំណាងហើយដែលមិនវ៉ៃប៉ះកូនស្រីខ្ញុំ បើវ៉ៃប៉ះកូនស្រីខ្ញុំវិញ នឹងសម្លាប់អាគ្រូនោះចោលតែម្តង»៕

ចង់ដឹងយ៉ាងណា ទស្សនាវីដអូខាងក្រោមទាំងអស់គ្នា៖

ប្រភព៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត