បុរសធាត់កាម៉ាប់ម្នាក់ សម្លាប់កូនជ្រូក ជិត១០០ក្បាល ដោយប្រើវិធី ដ៏ព្រៃផ្សៃបំផុត (មានវីដេអូ)

អេស្ប៉ាញ៖ កាលពីពេលថ្មីៗនេះ វីដេអូដ៏គួរឲ្យភ្ញាក់ផ្អើលមួយខ្សែ បានបង្ហាញឲ្យឃើញ បុរសរូបរាងធាត់កាម៉ាប់ម្នាក់ ដែលជាកម្មករ នៅក្នុងកសិដ្ឋានមួយកន្លែង បានសម្លាប់កូនជ្រូក ជិត១០០ក្បាល ដោយប្រើវិធីដ៏ព្រៃផ្សៃបំផុត ដែលមើលទៅ ពិតជាគួរឲ្យអាណិតអាសូរ ដល់កូនជ្រូកទាំងនោះខ្លាំងណាស់។

បុរសរូបរាងធាត់កាម៉ាប់នោះ បានប្រើរូបរាងដ៏ធំរបស់ខ្លួន ហក់លោតទៅលើកូនជ្រូកទាំងនោះ ខណៈមិត្តរួមការងាររបស់គេ បានសើចក្អាកក្អាយ និងថតជាខ្សែវីដេអូ នៃសកម្មភាពដ៏ព្រៃផ្សៃនោះ។

យ៉ាងណាមិញ ប៉ូលីសបានធ្វើការប្រមាន ដល់បុរសទាំង២នាក់នោះ បន្ទាប់ពីពួកគេ បានបង្ហោះខ្សែវីដេអូនោះ ទៅលើបណ្តាញសង្គម WhatsApp ហើយត្រូវអ្នកគ្រប់គ្រង កសិដ្ឋានខាងលើ ប្រទះឃើញ។

ជាមួយគ្នានេះដែរ ក្រុមអ្នកស៊ើបអង្កេត បានប្រាប់ឲ្យដឹងថា កូនជ្រូកចំនួន ១៩ក្បាល បានងាប់ភ្លាមៗ ខណៈ ៥៣ក្បាលផ្សេងទៀត បានងាប់ជាបន្តបន្ទាប់ ក្រោយពីបុរសកាម៉ាប់ ជាកម្មករក្នុងកសិដ្ឋាន រូបនោះ ធ្វើសកម្មភាព ដ៏ព្រៃផ្សៃបែបនេះ។

គួរបញ្ជាក់ផងដែរថា ហេតុការណ៍ខាងលើ បានកើតឡើង នៅឯកសិដ្ឋានមួយកន្លែង ក្នុងស្រុក Huercal-Overa ក្បែរទីក្រុង Almeria ភាគខាងត្បូង ប្រទេសអេស្ប៉ាញ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖

ប្រភព ៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត