នគរបាលខណ្ឌមានជ័យ តាមឃាត់ខ្លួនឃាតក រំលោភក្មេងស្រី រួចសម្លាប់ចោល បានហើយនៅ ខេត្តតាកែវ

ភ្នំពេញ​៖​ លោកអនុសេនីយ៍ឯក​ ហ៊ួរ​ ម៉េងវាំង​ អធិការងខណ្ឌមានជ័យ ទទួលផែនព្រហ្មទណ្ឌ បានអោយដឹងថា​ ដោយស្ថិតក្រោមការ បញ្ជាពីលោកស្នងការ នគរបាល រាជធានីភ្នំពេញ​ នឹងលោកអធិការ នគរបាលខណ្ឌមានជ័យ​ កម្លាំងនគរបាល ខណ្ឌមានជ័យ បានបើកកិច្ចសហការ ជាមួយកម្លាំងនគរបាល នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​ កម្លាំងនគរបាល ស្រុក​គីរីវង្ស​ នឹងកម្លាំងសមត្ថកិច្ច ខេត្តតាកែវ​ រួមនឹងកម្លាំងវរៈព្រំដែន ​លេខ​៦០៣​ ធ្វើការឃាត់ខ្លួតឃាតកម្នាក់​ ដែលបានធ្វើសកម្មភាព រំលោភសេពសន្ថវៈ​ លើនារីវ័យក្មេងម្នាក់ រួចសម្លាប់យកទៅប្លុងចោល នៅក្នុងទន្លេ​ ខាងក្រោយវត្ត ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

លោកអធិការរងបន្តថា​ ឃាតកគឺត្រូវឃាត់ខ្លួន បាននៅល្ងាចថ្ងៃទី​២៧​ ខែមីនា​ ឆ្នាំ​ ២០១៦​ ​នៅក្បែរដិន​ ស្រុកគិរីវង្ស​ ខេត្តតាកែវ​ ហើយឃាតករ មានឈ្មោះ​ ដាង​ យ៉ា​រីដូ​ ហៅ​រីដូ​ អាយុ​២១​ឆ្នាំ​ ។

ក្រោយឃាត់ខ្លួន ឃាតករខាងលើ បាននោះសមត្ថកិច្ច បាននាំខ្លួនរូបគេមក ឃុំបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ​ លុះព្រឹកថ្ងៃទី​២៨​ ខែមីនា​ ឆ្នាំ​២០១៦​នេះ កម្លាំងនគរបាលខណ្ឌមានជ័យ​ នឹងនាំខ្លួនឃាតក យកទៅធ្វើត្រាបពី សកម្មភាពរំលោភ សម្លាប់​ក្មេងស្រី​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត