ឆ្កែញីមួយក្បាល ត្រូវគេរំលោភសំលាប់ យ៉ាងសាហាវ អាជ្ញាធរប្រកាសឲ្យរង្វាន់ ដល់អ្នកដែលអាច…

អាមេរិក៖ សាកសពឆ្កែញីមួយក្បាល ត្រូវបានគេប្រទះឃើញ ចងពីលើដើមឈើ បន្ទាប់ពីវាត្រូវបានគេ រំលោភសំលាប់ យ៉ាងសាហាវព្រៃផ្សៃ។

ឆ្កែញីពូជ Pitt Bull មួយក្បាល ត្រូវបានជនដៃដល់រំលោភជាច្រើនដង និងចងកពីលើដើមឈើ ដើម្បីឲ្យថប់ដង្ហើមស្លាប់ ត្រូវបានរកឃើញសាកសព ដោយអ្នកជិះកង់ម្នាក់ នៅទីក្រុងវ៉ាសុីនតោន កាលពីថ្ងៃច័ន្ទកន្លងទៅ។ ជាក់ស្តែងបច្ចុប្បន្ននេះ ខាងអាជ្ញាធរកំពុងប្រកាសឲ្យរង្វាន់ ជាទឹកប្រាក់ ៥ពាន់ដុល្លារអាមេរិក សម្រាប់អ្នកដែលអាច ស្វែងរកជនដៃដល់ ដើម្បីយកមកផ្តន្ទាទោស។ 

អង្គការការពារសត្វ និងមនុស្សសង្គមអាមេរិក (HSUS) បានឲ្យដឹងថា ជនដៃដល់បានចាប់ព្យួរឆ្កែរងគ្រោះពីលើដើឈើ និងមិនឲ្យជើងវាប៉ះដីនោះទេ។ មានភស្តុតាងជាច្រើន ត្រូវបានបញ្ជាក់ថា វាត្រូវបានគេរំលោភផ្លូវភេទ ជាច្រើនដងទៀតផង។ 

លោក Dan នាយក HSUS បានមានប្រសាសន៍ថា៖ "វាគឺជារឿងមួយដ៏រន្ធត់បំផុត នៅពេលដែលនឹឃើញ ដល់បទពិសោធន៍ ដែលឆ្កែរងគ្រោះទទួលបាន នាពេលចុងក្រោយរបស់វា ដូច្នេះហើយជនល្មើស កំពុងស្ថិតក្នុងការស្វែងរកពីប៉ូលិស យ៉ាងដុតដៃដុតជើងបំផុត។ យើងសង្ឃឹមថា ប្រាក់រង្វាន់ទាំងនោះ នឹងអាចជួយឲ្យពួកយើង ស្វែងរកឃើញ បុគ្គលណា ដែលមានពាក់ព័ន្ធ ដោយអាចផ្តល់ព័ត៌មានផ្សេងៗ អំពីបទល្មើសមួយនេះបាន"៕

ប្រភព 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត