រថយន្តធុនធំ បើកបុកជាមួយ ម៉ូតូស្លាប់ម្នាក់ នៅស្រុកកៀនស្វាយ

កណ្តាល៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយសារមាន រថយន្តធុនធំ បានបុកជាមួយម៉ូតូ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ នៅម៉ោង៤៖៣០នាទី ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើតាមសាក្សីនៅ កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះបានបើកម៉ូតូ ធ្វើដំណើរចេញទៅអ្នកលឿង លុះមកដល់ត្រង់ចំណុច កើតហេតុខាងលើ ស្រាប់តែមានរថយន្តធុនធំ ធ្វើដំណើរស្របទិសគ្នា បុកចំពីក្រោយពេញទំហឹង ហើយបានអូសម៉ូតូចំងាយ៧០ម៉ែត្រ ទើបបានរថយន្តឈប់ (អ្នកបើកបររថយន្ត គេចខ្លួនបាត់)។

បើតាមលោក ព្រុំ សំណាង អធិការរងស្រុកកៀនស្វាយ បានឲ្យដឹងថា ជរងគ្រោះមានឈ្មោះ យស ធូ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិគោកសណ្តែត ឃុំរក័្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង បើកម៉ូតូម៉ាកស្មាក់វី ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BU-9451 ដោយឡែករថយន្តម៉ាក HYUNDAI ពណ៍សថ្លា ពាក់ស្លាកលេខ ភ្នំពេញ 3B-5183 ធុនធំ។

លោកអធិការរងបានបន្តថា ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញស្រុក បានចុះទៅធ្វើការវាស់វែង និងបានប្រគល់សាកសព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកមធ្យោបាយ ទាំង២យកទៅរក្សាទុក នៅអធិការ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត