សាហាវណាស់​! ​ឃើញ​ហើយ ​ញាក់សាច់

រា​ជ​ធានី​ភ្នំពេញ ​៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឱ្យ​រន្ធត់​មួយ ខណៈ​បុរស​ម្នាក់​ជា​មន្ត្រី​ប៉ូលិស​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ដោយ​គាប​ជាប់​នៅ​ក្នុង​កាប៊ី​ន​រថយន្ត​របស់​ខ្លួន​ពេល​កំពុង​បើក​ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​ដឹក​ខ្សាច់​១​គ្រឿង​ទៀត​ក្នុង​ដំណើរ​បញ្ច្រាស​គ្នា​យ៉ាង​ពេញទំហឹង កាលពី​វេលា​ម៉ោង​០៤ និង​១០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៨ មីនា ២០១៦ ស្ថិត​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៣ ក្នុង​ភូមិ​​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ប្រភព​ឱ្យ​ដឹងថា ​បុរសដែល​ស្លាប់​​ឈ្មោះ​កៅ សុខភាព ​អាយុ​៥០​ឆ្នាំ ​​ជា​មន្ត្រី​ប៉ូលិស​ផ្នែក​​ភស្តុ​ភា មាន​ទីលំនៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​ ​និង​​អ្នក​រួម​ដំណើរ​ជាមួយ​ឈ្មោះឈិ​ត សុខ ភេទ​ប្រុស​ អាយុ​៦៥​ឆ្នាំ (របួសស្រាល) ជា​មន្ត្រី​ប៉ូលិស​ចូល​
​និវត្ត​ន៍ មាន​ទីលំនៅ​ផ្ទះ​លេខ​១៧E0 ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​ ។ ​

រថយន្ត​ម៉ាកកាមរី​គូទប៉ោង ស៊េរី​ឆ្នាំ១៩៩៥ ពាក់ស្លាក​លេខ​ភ្នំពេញ 2Q-824 ត្រូវរងការ​រង​ការ​ខូចខាត​ខ្ទេច​​ទាំងស្រុងក្លាយទៅជា​ដែក​អេ​ត​ចាយ ​។ ​រថយន្ត​ដឹកខ្សាច់​​ក្រឡាប់​ដេក​ផ្អៀងខ្លួន​​​នៅ​លើ​ផ្លូវ ម៉ាកនីស្សាន់ ពាក់ស្លាកលេខ​ភ្នំពេញ 3A-4608 និង​បើក​​​គេច​ខ្លួន​បាត់​ ។ ​

គួរបញ្ជាក់ថា រថយន្ត​ជនរងគ្រោះ​ខាងលើ ត្រូវគេដឹង​ថា ​ទើបត្រឡប់ពីចូលរួម​ក្នុងពិធី​មង្គ​ល​ការបងប្អូន​ ហើយ​ធ្វើ​ដំណើរទៅផ្ទះ​នៅវេលាទៀបភ្លឺនោះ​ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត