បុរសម្នាក់អង្គុយយាមម៉ូតូ ពិធីមង្គលការត្រូវ រថយន្តជ្រុលទៅបុកស្លាប់

កណ្តាល៖ បុរសម្នាក់អង្គុយយាមម៉ូតូ នៅពិធីរៀបមង្គលការ ក្បែរចិញ្ចើមផ្លូវត្រូវរថយន្តមួយគ្រឿង បើកជ្រុលទៅបុក បណ្តាលឲ្យស្លាប់ភ្លាម នៅនឹងកន្លែង ចំណែកអ្នកបើកបររថយន្តវិញ រងរបួសធ្ងន់ និងខូចខាតរថយន្តមួយកំណាត់មុខ។ 

ហេតុការណ៍នេះ បានកើតឡើងកាលពី ម៉ោងជាង២២យប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវ លេខ២១A ខាងមុខសាលា បឋមសិក្សាតាម៉ាកុរស្មីសាមគ្គី ភូមិលេខ២ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។ នគរបាលបានឲ្យដឹងថា រថយន្តបង្កម៉ាកកូរ៉ូឡាពណ៌ស ពាក់ផ្លាក់លេខភ្នំពេញ 2G 2512 បើកបរដោយ ឈ្មោះ ថូ ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរដើរភ្នួងការ រស់នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជនរងគ្រោះឈ្មោះ អាំ ខុម ភេទប្រុសអាយុ៤៥ឆ្នាំ រស់នៅភូមិក្បាលកោះ ឃុំកោះអន្លុងចិន ស្រុកស្អាង ខេត្តកណ្តាល។ នគរបាលបានបន្តថា មុនពេលកើតហេតុគេឃើញ រថយន្តបង្កធ្វើដំណើរ ពីលិចទៅកើត លុះជិតដល់ចំណុច កើតហេតុ ស្រាប់រេចង្កូតជ្រុលទៅបុក រថយន្តកូរូឡាមួយគ្រឿង ចតក្បែរចិញ្ចើមផ្លូវរួចហើយ បានជ្រុលបុកជនរងគ្រោះ កំពុងអង្គុយនៅជិត ប្រជាការពារភូមិយាមម៉ូតូការគេ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនិងកន្លែង ចំណែកអ្នកបើកបរ រថយន្តរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសាដឹកយកទៅសង្គ្រោះ រីឯវត្ថុតាងត្រូវយកទៅ រក្សារទុកនៅប៉ុស្តិ៍នគរបាល ចំណែកសាកសពត្រូវ ប្រគល់ទៅឲ្យក្រុមគ្រួសារ ទៅធ្វើបុណ្យតាមប្រពៃណី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត