យប់មិញនេះ សកម្មភាពវាយប្រហារ របស់ក្រុមភេរវករ ថ្មីមួយទៀត ធ្វើឲ្យមនុស្ស រាប់រយនាក់ រងគ្រោះថ្នាក់ នៅប៉ាគីស្ថាន (មានវីដេអូ)

ប៉ាគីស្ថាន៖ អំពើវាយប្រហារភេរវកម្ម បានកើតឡើងម្តងទៀតហើយ កាលពីយប់មិញនេះ នៅក្នុងប្រទេសប៉ាគីស្ថាន ដោយជាលទ្ធផល បានបង្កឲ្យមាន សោកនាដកម្មយ៉ាងធំធេង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ បានកើតឡើង កាលពីយប់មិញនេះ នៅឯសួនឧទ្យាន Guishan-e-Iqbal ក្នុងទីក្រុង Lahore របស់ប្រទេសប៉ាគីស្ថាន ដោយបានសម្លាប់ជីវិតមនុស្ស អស់យ៉ាងតិច ៦៥នាក់ និងជាង៣០០នាក់ទៀត រងរបួស ដែលភាគច្រើននៃពួកគេ គឺស្ថិតនៅក្នុង ស្ថានភាពធ្ងន់ធ្ងរ។

ជាងនេះទៅទៀត អ្វីដែលសំខាន់នោះគឺថា ទីតាំងបំផ្ទុះគ្រាប់បែក គឺនៅក្បែរនឹងសួនកំសាន្ត របស់កុមារ ជាហេតុនាំឲ្យមនុស្ស ដែលទទួលរងគ្រោះថ្នាក់ទាំងនោះ ភាគច្រើនគឺជាស្ត្រី ហើយនិងកុមារ ដែលនេះគឺជា រឿងដ៏អាក្រក់បំផុតមួយ។

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងថា ក្រុមភេរវករ Jamaat-ul-Ahrar ជាក្រុមដែលមាន សម្ព័ន្ធភាពជាមួយនឹង ក្រុមភេរវករ តាលីបង់ មានទីតាំងនៅក្នុង ប្រទេសប៉ាគីស្ថាន បានចេញមកអះអាងថា ខ្លួនជាអ្នកធ្វើសកម្មភាពនេះ និងបានបន្ថែមថា “គោលដៅគឺ វាយប្រហារទៅលើ ក្រុមមនុស្សដែលកាន់ សាសនាគ្រឹស្ត ខណៈពេលដែលពួកគេ អបអរពិធីបុណ្យ Easter”។

គូសបញ្ជាក់ផងដែរថា រលកនៃការវាយប្រហារ ពីសំណាក់ក្រុម ភេរវករ ហាក់កំពុងតែមានការ កើនឡើងយ៉ាងក្តៅគគុក ជាពិសេសគឺនៅតាម ទីតាំងសំខាន់ៗក្នុង បណ្តាប្រទេសជាច្រើន ក្នុងរយៈពេលថ្មីៗនេះ ដែលនេះគឺជា ការព្រួយបារម្ភ និងភ័យខ្លាចយ៉ាងធំមួយ៕

ទិដ្ឋភាពផ្សេងៗទៀត នៃការវាយប្រហារ កាលពីយប់មិញនេះ ក្នុងប្រទេសប៉ាគីស្ថាន៖

ប្រភព៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត