Jack Ma ជាប់ឈ្មោះ ជាវិចិត្រករ ដែលជោគជ័យបំផុត

ប្រិយមិត្តប្រាកដជា បានដឹងហើយថាJack Ma គឺជាកំពូលមហា សេដ្ឋី របស់ប្រទេសចិន ដែលលោកជាបិតា ស្ថាបនិក នៃគេហទំព័រលក់ទំនិញ តាមអ៊ីនធឺណិត Alibaba ហើយក៏ជាប្រធាននៃសម្ព័ន្ធ Alibaba Group ផងដែរ។

Jack Ma ជាប់ឈ្មោះ ជាវិចិត្រករ ដែលជោគជ័យបំផុត

 

ប៉ុន្តែប្រិយមិត្តប្រហែល មិនទាន់ដឹងទេថា កំពូលមហាសេដ្ឋីជំនួញរូបនេះ ក៏ជាវិចិត្រក៏ដៃឯកមួយរូបដែរ ហើយលោកទើបតែត្រូវគេប្រសិទ្ធិនាមឲ្យថាជាវិចិត្រករដែលទទួលបានជោគជ័យបំផុតក្នុងលោក។ ដោយការផ្ដល់ឈ្មោះនេះក៏ព្រោះតែគេយោងទៅតាមតម្លៃនៃរូបភាពដែល Jack Ma គូរ និងលក់បានក្នុងតម្លៃប្រមាណ ៥,៤លានដុល្លារ ដែលតម្លៃនេះគឺជាតម្លៃខ្ពស់បំផុតទីបួនក្នុងចំណោមរូបគំនូរដែលគូរដោយវិចិត្រករចិននាសម័យបច្ចុប្បន្ន (ឆ្នាំ២០១៥)។

Jack Ma ជាប់ឈ្មោះ ជាវិចិត្រករ ដែលជោគជ័យបំផុត

ចំពោះថវិកាដែលបានមកពីការលក់រូបគំនូរនោះ Jack Ma បានបរិច្ចាគទាំងស្រុងទៅក្នុងមូលនិធិ Paradise International Foundation ដែលជាអង្គការការពារបរិស្ថានមួយផងដែរ៕

ប្រភព៖ សប្បាយ