ចង់ឲ្យកូន “ខួចថ្ពាល់” ស្ត្រីជាម្តាយ គួរធ្វើដូចម្តេចទៅ?

ចង់ឲ្យកូន “ខួចថ្ពាល់” ស្ត្រីជាម្តាយ គួរធ្វើដូចម្តេចទៅ?

ថ្ពាល់ខួច អាចធ្វើឲ្យផ្ទៃមុខ កាន់តែស្រស់ស្អាត និងគួរឲ្យស្រឡាញ់។ ថ្ពាល់ខួច អាចទាក់ទាញ ចំណាប់អារម្មណ៍ របស់មនុស្សជុំវិញខ្លួនបាន។ ថ្ពាល់ខួច ក៏អាចបង្ហាញអំពី បុណ្យសំណាង និងភាពល្អឥតខ្ចោះដែរ។

ប៉ុន្តែ ជាការពិត មិនអាចប្រកែកបាន ថ្ពាល់ខួច គឺជាការខ្វះខាតពីកំណើត ដែលបណ្តាលមកពី សាច់ដុំថ្ពាល់ មានចន្លោះប្រហោង (ត្រង់កន្លែងខួច)។

ទោះបីជាយ៉ាងណាក្តី មនុស្សគ្រប់គ្នា ប្រាថ្នាចង់បានកូន ដែលខួចថ្ពាល់នេះណាស់ ពីព្រោះ វាមើលទៅ គឺពិតជា គួឲ្យខ្នាញ់មែនទែន។

ចង់ឲ្យកូន “ខួចថ្ពាល់” ស្ត្រីជាម្តាយ គួរធ្វើដូចម្តេចទៅ?

អញ្ចឹង តើមានវិធីអ្វី អាចបង្កើនឱកាស នៃការមានថ្ពាល់ខួចនេះ បានពីកំណើតទេ?

ពេលអ្នកញញឹម សាច់ដុំដែលខ្លី បានទាញសាច់ដុំមុខទាំងមូល ដូច្នេះហើយ ទើបធ្វើឲ្យថ្ពាល់ខូង ឬធ្លាក់ចុះបន្តិច ដែលគេហៅថា ខួចថ្ពាល់នេះឯង។

ថ្ពាល់ខួច គឺទាក់ទងទៅនឹង ហ្សែនពីកំណើត ដូច្នេះ មិនមានវិធីសាស្ត្រអ្វី ដើម្បីធ្វើឲ្យកូន មានថ្ពាល់ខួចនោះទេ។ ថ្ពាល់ខួច ជាធម្មតា កើតមានទាំងសងខាង ប៉ុន្តែ បើខួចតែម្ខាង គឺស្រស់ស្អាត ជាងខួចទាំងពីរ។

ម្តាយ ឬឪពុក អាចផ្តល់ហ្សែនថ្ពាល់ខួច ទៅឲ្យកូនបាន អញ្ចឹង បើឪពុកម្តាយ មានថ្ពាល់ខួច នោះកូនរបស់អ្នក នឹងមានឱកាសខួចថ្ពាល់ ចាប់ពី ៥០ ទៅ ១០០ ភាគរយឯណោះ។

ទោះបីជាយ៉ាងណា បើឪពុកម្តាយ មិនខួចថ្ពាល់ទេ ឱកាសដែលមានកូនថ្ពាល់ខួច គឺសឹងតែគ្មានតែម្តង។ ប៉ុន្តែ ទារក អាចនឹងខួចថ្ពាល់ផងដែរ ក្នុងករណីដែលទារកនោះ ផ្ទុកនូវហ្សែនតែឯង។ ក្នុងករណីពិសេសណាមួយ ទារកក៏អាចខួចថ្ពាល់ផងដែរ គឺដោយសារតែ បញ្ហាកំណើតកើតមក ខូង ឬខួចសាច់ដុំថ្ពាល់តែម្តង។

តាមទម្លាប់ជនជាតិខ្មែរ នៅតំបន់មួយចំនួន បានណែនាំយើងថា មធ្យោបាយតែមួយគត់ ដើម្បីបង្កើនឱកាស នៃការមានកូន គឺការលួចបេះ “ផ្លែទទឹម” ពីផ្ទះអ្នកដ៏ទៃ (ប៉ុន្តែ សូមប្រយ័ត្ន គេជេរ)។

មិនថ្វីទេ បច្ចេកទេសវេជ្ជសាស្ដ្រ អាចជួយអ្នកបាន តាមរយៈការវះកាត់ ក្នុងករណីអ្នក មិនមានថ្ពាល់ខួចពីកំណើត ឬមានដែរ តែមិនសូវស្អាត៕

ប្រភព៖ www.health.com.kh