​តើ​កូន​ក្មេង​ដែល​មាន​អាយុ​ពី​២​ទៅ​៣​ឆ្នាំ​អាច​ធ្វើ​ការងារ​ផ្ទះ​អ្វីខ្លះ​?

​តើ​កូន​ក្មេង​ដែល​មាន​អាយុ​ពី​២​ទៅ​៣​ឆ្នាំ​អាច​ធ្វើ​ការងារ​ផ្ទះ​អ្វីខ្លះ​?

​អ្នក​មិន​ត្រូវ​ព្រោះតែ​កូន​នៅ​តូច ហើយ​មិន​ហ៊ាន​ឲ្យគេ​ធ្វើ​ការងារ​ផ្ទះ​នោះ​ទេ ព្រោះ​ការងារ​ផ្ទះ​ទាំងនោះ​អាច​វឹក​ហាត់​កូន​ឲ្យក្លាយ​ជា​មនុស្ស​ល្អ មានចិត្ត​អំណត់ ថែមទាំង​មាន​ភាព​រីកចម្រើន​ទៅ​មុខ​។ ដូចនេះ​តើ​កូន​ដែល​មាន​អាយុ​ពី​២​ទៅ​៣​ឆ្នាំ​អាច​ធ្វើ​ការងារ​ផ្ទះ​អ្វី​ខ្លះ​ទៅ​?

​កូន​ក្មេង​ដែល​មាន​អាយុ​ចន្លោះ​ពី​២​ទៅ​៣​ឆ្នាំ​គឺ​នៅ​តូច​នៅឡើយ ដូចនេះ​អ្នក​គួរតែ​ឲ្យ​កូន​ធ្វើ​ការងារ​ផ្ទះ​តូចតាច​មួយ​ចំនួន​ដូចជា ៖ យក​ក្រដាស​កាសែត​ឲ្យ​អ្នក​អាននៅ​ពេល​ព្រឹក ហើយ​ក្រោយពេល​ដែល​អ្នកបោក​កន្សែង​ជូត​ដៃ​របស់​គេ​រួច អ្នក​អាច​យក​ឲ្យគេ​អង្គុយ​បត់បាន​។ ក្រៅពី​នេះ​អ្នក​ក៏​អាចឲ្យ​គេ​យក​ក្រណាត់​ទៅជូត​តុ​ដែល​គេ​អង្គុយលេង​ក៏​បាន​ដែរ ម្យ៉ាងទៀត​ក្រោយពេល​ដែល​គេ​លេង​រួច អ្នក​ត្រូវ​តែ​បង្រៀន​ឲ្យគេ​ប្រមូលទុក​ដោយ​ខ្លួនឯ​ង សូម្បី​តែ​ចាន ស្លាបព្រា​របស់​គេ​ប្រើប្រាស់​ផ្ទាល់​ក៏​អ្នក​ត្រូវ​តែ​ឲ្យគេ​ប្រមូល​ដោយ​ខ្លួនឯង​ដូច​គ្នា​។ ជាងនេះទៅទៀត អ្នក​ត្រូវ​តែ​ឲ្យគេ​ស្លៀកពាក់​ខោអាវ និង​ផ្ជួរ​ខោអាវ​ទុក​ដោយ​ខ្លួនឯ​ង ហើយ​ខោអាវ​ប្រលាក់ អ្នក​ត្រូវ​តែ​ប្រាប់​គេ​ឲ្យ​យកទៅដាក់​ក្នុង​កន្ត្រក ដោយ​មិន​ត្រូវ​បោះចោល​ផ្តេសផ្តាស​នោះឡើយ ហើយ​សម្រាម​ដែល​ស្រាលៗ អ្នក​អាចឲ្យ​គេ​យក​ទៅ​ចោល​ដោយ​ខ្លួនឯង​បាន​។ អ្នក​មិន​ត្រូវ​គិត​ថា​ទង្វើ​ទាំងនេះ​ជា​ទង្វើ​ដែល​ធ្វើបាប​កូន​នោះ​ទេ ប៉ុន្តែ​វា​ជា​ទង្វើ​ដែល​ជួយ​បង្រៀន​ឲ្យ​កូន​អ្នក​ក្លាយជា​មនុស្ស​ដែល​មិន​ចេះ​ពឹងផ្អែក​លើ​អ្នក​ដទៃ ចូល​ចិត្ត​ធ្វើ​អ្វី​ដោយ​ខ្លួនឯង នោះ​មនុស្ស​ទាំងអស់​នឹង​គោរ​ព​ស្រឡាញ់​គេ​គ្រប់គ្នា​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី28 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​តើ​កូន​ក្មេង​ដែល​មាន​អាយុ​ពី​២​ទៅ​៣​ឆ្នាំ​អាច​ធ្វើ​ការងារ​ផ្ទះ​អ្វីខ្លះ​?已关闭评论
  • 21 views
  • Hide Sidebar
    A+
Publish on:2016/03/28  Category:សុខភាពកុមារ