ស្នេហា​នារី​ពាក់​សក់វែង​បំផុត​លើ​លោកជា​មួយ​បុរស​អ្នក​កាត់សក់​

6 Videos


នារី​ម្នាក់​ដែល​រស់នៅ​រដ្ឋ Florida សហរដ្ឋអាមេរិក ដែលជា​នារី​ពាក់​សក់វែង​ជាងគេ​នៅលើ ពិភពលោក (World’s longest dreadlocks) បាន​ស្វែង​រកឃើញ​ស្នេហា​របស់​នាង ជាមួយនឹង​បុរស ជាជាង​កាត់សក់​ម្នាក់ បន្ទាប់ពី​បុរស​ម្នាក់​នោះ បានឃើញ​នូវ​សក់​ដ៏​វែង​របស់​នាង​ដោយ​ចៃដន្យ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​រួចមក​នោះ ។​

ស្នេហា​នារី​ពាក់​សក់វែង​បំផុត​លើ​លោកជា​មួយ​បុរស​អ្នក​កាត់សក់​

M88


​ប្រៀបបាន​នឹង​ជីវិត​ក្នុង​តុក្កតា​របស់​ព្រះ​នាង​សក់វែង Rapunzel នោះ នាង Asha Mandela ក៏មាន ជីវិត​ពិត​មិន​ខុសគ្នា​ប៉ុន្មាន​ដែរ នាង​មាន​សក់​ដែលមាន​ប្រវែង​ដល់​ទៅ ៥៥ ហ្វី​ត (​ប្រវែង ១៦,៧ ម៉ែត្រ​) ឬ​វែង​ជា​ឡានក្រុង​របស់​ទីក្រុង​ឡុង​ដ៍​ទៅទៀត ។​

ស្នេហា​នារី​ពាក់​សក់វែង​បំផុត​លើ​លោកជា​មួយ​បុរស​អ្នក​កាត់សក់​

​បច្ចុប្បន្ន នាង Asha ដែលមាន​វ័យ ៥០ ឆ្នាំ​ហើយ បាន​ស្វែង​រកឃើញ​សុភមង្គល​ជាមួយនឹង​ប្ដី របស់​នាង លោក Emmanuel Chege ហើយ ដែល​ប្ដី​ម្នាក់នេះ បាន​ក្រង​សក់​ប្រពន្ធ​របស់ខ្លួន ជា​ស្ដាយ​បែប​អ្នក​នៅ Kenya ថែមទៀត ។​

ស្នេហា​នារី​ពាក់​សក់វែង​បំផុត​លើ​លោកជា​មួយ​បុរស​អ្នក​កាត់សក់​

​ប្ដី​ប្រពន្ធ​ទាំងពីរ​នាក់​នេះ បាន​សន្យា​ជាមួយនឹង​គ្នា​ថា ពួកគេ​នឹង​នៅតែ​បន្ត​រក្សា​នូវ​សក់​ដ៏​ស្រស់ស្អាត របស់​ពួកគេ​នេះ​បន្តទៀត ព្រោះ​ពួកគេ​ទាំងពីរ​មាន​សេចក្ដីសុខ​នៅពេល​ដែលមាន​វា ៕ ខេមរា​

ស្នេហា​នារី​ពាក់​សក់វែង​បំផុត​លើ​លោកជា​មួយ​បុរស​អ្នក​កាត់សក់​

​ប្រភព​៖ People’s daily, China