ស្លាប់​២​នា​ក់​របួស​ធ្ងន់​ស្រាល​២​៥​នា​ក់់ ក្នុ​ង​គ្រោះ​ថ្នា​ក់​ច​រា​ច​រ​ណ៍​ ទូទាំង​ប្រ​ទេ​ស​ថ្ងៃ​ទី ២៧ ខែ មីនា​ម្សិ​ល​មិ​ញ​

ភ្នំពេញ៖ យ៉ាង​ហោច​ណា​ស់​មា​ន​ម​នុ​ស្ស​២​នា​ក់ បាន​ស្លា​ប់​ដោ​យ​សា​រ​គ្រោះ​ថ្នា​ក់​ច​រា​ច​រ​ណ៍ ខណៈ​១​៧​នា​ក់​របួស​ធ្ង​ន់​ និង​៨​នា​ក់​របួស​ស្រា​ល​ ក្នុង​គ្រោះ​ថ្នា​ក់​ច​រា​ច​រ​ណ៍ ទូ​ទាំ​ង​ប្រទេ​ស​ថ្ងៃ​ទី ២៧ ខែ មីនា ឆ្នាំ ២០១៦ ម្សិល​មិ​ញ​នេះ​បើ​តា​ម​កា​រ​ចុះ​ផ្សា​យ​ រប​ស់​គេ​ហ​ទំ​ព័​រ​អគ្គ​ស្នង​កា​រ​នគ​រ​បា​ល​ជា​តិ​។ ប្រភពព័ត៌មានដដែលបានឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ១៣លើកនៅថ្ងៃម្សិលមិញនេះ ប​ណ្តា​ល​ឲ្យ​ខូច​ខា​ត​យា​ន​យ​ន្ត សរុ​ប​ចំ​នួ​ន​២​០​គ្រឿ​ង រួមមានម៉ូតូចំនួន១៦គ្រឿង, រថយន្តធុនតូច២គ្រឿង, រថយន្តធុនធំ១គ្រឿង, យានផ្សេងៗ១គ្រឿង, ថ្មើរ​ជើង​១នា​ក់ ហើយមូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៥លើក, ស្រវឹង៤លើក, មិន​ប្រ​កាន់​ស្តាំ​៤​លើ​ក (ស្លាប់២នាក់) ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ២៣នាក់ (យប់១០នាក់) ។ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះផងដែរ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យា​ន​យន្ត​ដែ​ល​ល្មើ​ស​ស​រុប​ទូទាំ​ង​ប្រទេសមាន ចំនួន៤,៤២៧គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន២,១២៧គ្រឿង ពិន័យសរុប២,៣០០គ្រឿង និង​អប់រំ​អ្នក​មិន​ពា​ក់មួកសុវត្ថិភាព០នាក់ ៕ ដោយ៖ ចន្ធី