ឃា​ត់​ខ្លួ​ន​ជ​ន​សង្ស័​យ​ម្នា​ក់ រឹ​ប​អូស​ថ្នាំ​ញៀ​ន ១​កញ្ចប់

កណ្តាល៖ ជ​ន​សង្ស័យ​ម្នា​ក់​ជា មុខ​សញ្ញា​ចែ​ក​ចា​យ​គ្រឿង​ញៀ​ន ត្រូវ​បា​ន​ក​ម្លាំ​ង​ន​គ​រ​បា​ល​ ស្រុក​អង្គ​ស្នួល​ឃា​ត់​ខ្លួន​បា​ន និង​រឹ​ប​អូស​ ថ្នាំ​ញៀន​ចំ​នួ​ន​១​ក​ញ្ច​ប់ មធ្យ​ម​កា​ល​ពី​វេ​លា​ម៉ោ​ង​​ជិ​ត ៤​ល្ងា​ច​ថ្ងៃទី​ ២៧ ខែ មីនា ឆ្នាំ ២០១៦ ស្ថិ​ត​នៅ​ចំ​ណុ​ច ខ្ន​ង​ប្រ​ឡា​យ ភូ​មិ​ព្រៃ​ទ​ទឹ​ង​ ឃុំ​ក្រាំ​ង​ម្កា​ក់ ស្រុ​ក​អង្គ​ស្នួ​ល​ខេ​ត្ត​ក​ណ្តា​ល​ ។ នគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនបាននោះឈ្មោះ ស៊ីម លីហៀងភេទប្រុស អាយុ ២៣ឆ្នាំមាន មុខរបរលក់សាំង រស់​នៅ​ភូ​មិ​ប្រ​ប​វ​ត្ត ឃុំ​ព្រៃ​ពួច ស្រុ​ក​អង្គ​ស្នួ​ល ខេត្ត​ក​ណ្តា​ល​។ នគរបាលបានបន្តថា នៅមុនពេលកើតហេតុកម្លាំង ជំ​នាញ​បាន​ទទួល​ព័ត៌​មាន​ថាមា​​ន ​ករណីទិញលក់ថ្នាំញៀន ចំណុចកើតហេតុ ទើបកម្លាំងនគរបាលស្រុក អង្គស្នួលសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រាំង​ម្កាក់​ដើរល្បាត មើលក៏ប្រទះឃើញមុខ សញ្ញាសង្ស័យហើយ ត្រួតពិនិត្យរកឃើញម្សៅ ពណ៌សរថ្លា សង្ស័យថា សារធាតុញៀន ចំនួន ០១​កញ្ចប់​មធ្យម។ ក្រោយពេលកើតហេតុ កម្លាំងនគរបាលបានឃាត់ខ្លួន ជនសង្ស័យនិងដកហូត ទូរសព្ទ័ចំនួន០២គ្រឿង និង​ម៉ូតូ​មួយ​គ្រឿង​ ម៉ាកម៉ាកឌូកសេរី២០១៤ ពាក់ផ្លាកលេខភ្នំពេញ1FE-3874 […]