សម្តេ​ច​តេ​ជោ​ ហ៊ុន សែន​៖ សង្ឃឹ​ម​ថា​ប្រ​ជា​ព​ល​រដ្ឋ​នឹ​ក​ឃើ​ញ និង​ច​ង​ចាំ​នូវ​អ្វី​ជា​អ​តី​ត​កា​ល​ដ៏​លំ​បា​ក​

ភ្នំពេញ៖ ស​ម្តេ​ច​តេ​ជោ ហ៊ុន សែ​ន ​នា​យ​ក​រដ្ឋ​ម​ន្រ្តី នៃ​ក​ម្ពុ​ជា​ បាន​ថ្លែង​ថា​ ក​ម្ពុ​ជា បាន​ឆ្លង​កា​ត់​យ៉ា​ង​ច្រើ​ន​ដំ​ណា​ក់​កា​ល​ពី​គ្មា​ន​អ្វី​ទាំ​ង​អ​ស់​ ទម្រាំ​ឈាន​ដ​ល់​ស្ថា​ន​ភា​ព​ដូច​ប​ច្ចុប្ប​ន្ន​នេះ។​ សម្តេច​តេ​ជោ​ ស​ង្ឃឹ​ម​ថា​ប្រ​ជា​ព​ល​រដ្ឋ​នឹ​ង​ច​ង​ចាំ​នូវ​អ្វី​ជា​អ​តី​ត​កា​ល ដ៏​លំ​បា​ក​រ​ប​ស់​ ក​ម្ពុ​ជា​នេះ​។​ ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់កំណាត់ផ្លូវលេខលេខ២១ ប្រវែងប្រមាណ៦០គីឡូម៉ែត្រពីរង្វង់តាខ្មៅ ទៅស្រុកស្អាង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការវិវឌ្ឍន៍របស់កម្ពុជាពីដំណាក់ កាលមួយទៅដំណាក់កាលមួយ រហូតដល់មានការរីកចម្រើនដូចពេលបច្ចុប្បន្ននេះ មិនមែនកើតឡើងឯកឯង ដោយមិនបានធ្វើអ្វីនោះ ឡើយ។ សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងយ៉ាងដូច្នេះ «គ្មានការមានបានណាមួយ ដែលបានមកពីការដែលយើងមិនធ្វើសកម្មភាពនោះទេ ដូច​ជា​ប្រ​ទេសរបស់យើងពីដំណាក់កាលមួយទៅកាន់ដំណាក់កាលមួយ  ហើយចាប់ផ្តើមពីប្រជាពលរដ្ឋ ដែលមានតែបាតដៃទទេ បែ​ក​ពី​ប៉ុល​ពត​មក តើយើងមានអ្វីខ្លះ ហើយមកដល់ពេលនេះយើងមានអ្វីខ្លះ? សង្ឃឹមថា ប្រជាពលរដ្ឋរបស់យើង  នឹកឃើញ និងច​ង​ចាំ​នូវ​អ្វីជា​អតី​តកាល ដ៏លំបាករបស់យើង ហើយឈានឆ្ពោះមកកាន់ដំណាក់កាលថ្មី ដែលជាដំណាក់កាល នៃការអភិវឌ្ឍប្រទេសឲ្យកាន់ តែ​រីក​ច​ម្រើន»។ ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា ត្រូវបានពិភពលោកដឹងថា បានរងនូវទុក្ខវេទនា សម្លាប់រង្គាល និងភាពខ្ទេចខ្ទាំយ៉ាងខ្លោចផ្សាបំផុត នៅ​ក្នុ​ង​​​ភ្នក់ភ្លើងសង្រ្គាមចាប់តាំងទស្សវត្សរ៍ឆ្នាំ៧០ […]