មុខងារ​ពិសេស​ទាំង១០​លើ S7/S7 Edge នាំ​ភាព​ភ្ញាក់​ផ្អើល​ពិភព​បច្ចេកវិទ្យា

វត្តមាន S7/S7 Edge ឆ្នាំ ២០១៦ នេះ ធ្វើ​ឱ្យ​ទីផ្សារ​ទូទាំង​ពិភពលោក​រួម​ទាំង​កម្ពុជា​កក្រើក ព្រោះ​តែ​បច្ចេកវិទ្យា​ទំនើបៗ​និង​ប្លែក​ជា​ច្រើន​បាន​បំពាក់​លើ​ត្រកូល Galaxy S ទាំង​ពីរ​ម៉ូដែល រហូត​ធ្វើ​ឱ្យ​គូប្រជែង​នានា​ភ្ញាក់​ផ្អើល។

 

មុខងារ​ពិសេស​ទាំង១០​លើ S7/S7 Edge នាំ​ភាព​ភ្ញាក់​ផ្អើល​ពិភព​បច្ចេកវិទ្យា

 

S7/S7 Edge បំពាក់​ដោយ​អេក្រង់​ប្រភេទ Super AMOLED រួម​នឹង Resolution កម្រិត 2560×1440 pixels ដែល​ធ្វើ​ឱ្យ​កម្រិត​រូបភាព​បង្ហាញ​ចេញ ភ្លឺ​ច្បាស់​ម៉ត់។ RAM ទំហំ 4GB ថែម​ទាំង​មាន​មុខងារ Water Cooling System ទៀត​នោះ ទោះ​ចង់​លេង​ហ្គេម​ឬ​បើក​មុខងារ​ធំៗ​យ៉ាង​ណា ក៏​លែង​ភ័យ​រឿង​ដើរ​ស្ទក់ៗ​និង​ក្តៅ​ទូរសព្ទ​ទៀត​ដែរ។

 

បើ​និយាយ​ពី​កាមេរ៉ា​ក្រោយ​ប្រភេទ Dual Pixel ​លើ​ស្មាតហ្វូន​ស៊េរី S ជំនាន់​ទី ៧ ទាំង​ពីរ​ម៉ូដែល​នេះ​វិញ គឺ​ទំហំ​ដល់ 12 MP ដោយ​មាន Aperture f/1.7 ធ្វើ​ឱ្យ​រូបភាព​ដែល​ថត​ចេញ​ មាន​ភាព​ភ្លឺ​ច្បាស់ ទោះ​បី​ថត​នៅ​ទី​ងងឹត។ នៅ​មាន​មុខងារ​ពិសេសៗ​ជា​ច្រើន​ទៀត ដែល​នឹង​បង្ហាញ​តាម​រយៈ​វីដេអូ​ខាង​ក្រោម៖

 

 

អត្ថបទ៖ ប៉ែត ផាន់និត
វីដេអូ៖ Phearun & Rith