ម៉ូតូ​អគ្គិសនី​ ​ទម្ងន់​ស្រាល​សក្ដិ​សម​បំផុត​សម្រាប់​សុភាពនារី​

បច្ចុប្បន្ន​នេះ​ ​វត្តមាន​របស់​ម៉ូតូ​ម៉ូដែល​នានា​នៅ​លើ​ទី​ផ្សារ​មាន​ភាព​សម្បូរ​បែប​ជា​ខ្លាំង​។​ ​ដោយ​ក្នុង​ចំណោម​ម៉ូតូ​ទាំង​នោះ​គឺ​សុទ្ធ​តែ​មាន​បំពាក់​នូវ​មុខ​ងារ​ពិសេស​ៗ​ជា​ច្រើន​ដែល​សម្រាប់​ជួយ​សម្រួល​ដល់​ការ​បើកបរ​ ​និង​ការ​ប្រើ​ប្រាស់​របស់​ប្រិយមិត្ត​ទាំង​អស់​គ្នា​។​ ​តែ​យ៉ាង​ក្ដី​សម្រាប់​ប្រិយមិត្ត​មួយ​ចំនួន​គឺ​ប្រាកដ​ជា​នៅ​តែ​មិន​ទាន់​ស្កប់​ជា​មួយ​នឹង​ម៉ូតូ​នានា​ដែល​លក់​លើ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​។​ ​ដូច​នេះ​ ​Sabay​ ​សូម​បង្ហាញ​នូវ​ប្រភេទ​ម៉ូតូ​ម្យ៉ាង​ដែល​ប្រើ​កម្លាំង​អាគុយ​ ​និង​មាន​រូបរាង​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​៖​

 

ម៉ូតូ​អគ្គិសនី​ ​ទម្ងន់​ស្រាល​សក្ដិ​សម​បំផុត​សម្រាប់​សុភាពនារី​

 

​វា​ជា​ម៉ូតូ​ម៉ាក​ ​Lyva​ ​ហើយ​ម៉ូតូ​ប្រភេទ​នេះ​គឺ​រចនា​មក​សម្រាប់​អ្នក​បើកបរ​ដែល​មិន​ត្រូវ​ការ​ម៉ូតូ​ដែល​មាន​ទម្ងន់​ធ្ងន់​ ​ព្រោះ​ម៉ូតូ​នេះ​មាន​ទម្ងន់​តែ​ ​៧៦គីឡូក្រាម​តែ​ប៉ុណ្ណោះ​។​ ​ដោយឡែក​ចំពោះ​ម៉ាស៊ីន​របស់​ ​Lyva​ ​គឺ​ដំណើរ​ការ​ដោយ​ថាមពល​អាគុយ​ដែល​វា​អាច​រត់​បាន​ក្នុង​ល្បឿន​ ​៤៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ហើយ​អ្នក​អាច​បើកបរ​វា​បាន​ក្នុង​រយៈ​ចម្ងាយ​ ​៨០​គីឡូម៉ែត្រ​ ​ក្នុង​ពេល​មាន​ថាមពល​ពេញ​ម្ដង​។​

 

ម៉ូតូ​អគ្គិសនី​ ​ទម្ងន់​ស្រាល​សក្ដិ​សម​បំផុត​សម្រាប់​សុភាពនារី​

 

ចំពោះ​តម្លៃ​របស់​ប្រភេទ​ម៉ូតូ​នេះ​គឺ​មិន​ទាន់​ត្រូវ​បាន​ប្រភព​បង្ហាញ​នោះ​ទេ​ ​ខណៈ​ម៉ូតូ​នេះ​គឺ​ជា​ផលិត​ផល​ក្នុង​ស្រុក​របស់​ប្រទេស​វៀតណាម​៕​

 

ម៉ូតូ​អគ្គិសនី​ ​ទម្ងន់​ស្រាល​សក្ដិ​សម​បំផុត​សម្រាប់​សុភាពនារី​

ម៉ូតូ​អគ្គិសនី​ ​ទម្ងន់​ស្រាល​សក្ដិ​សម​បំផុត​សម្រាប់​សុភាពនារី​

ម៉ូតូ​អគ្គិសនី​ ​ទម្ងន់​ស្រាល​សក្ដិ​សម​បំផុត​សម្រាប់​សុភាពនារី​

 

អាន​បន្ត​ ​៖​ Ricoh​ ​Theta​ ​កាមេរ៉ា​ដែល​អាច​ថត​រូប​បែប​៣៦០​ដឺក្រេ​បាន​យ៉ាង​ស្រស់​ស្អាត​

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ ​zing