ឃើញ​​៦​យ៉ាង​នេះ អ្នក​អាច​នឹង​សម្រេច​ចិត្ត​​​​​ Jailbreak ទូរសព្ទ​ iPhone ភ្លាម!

ប្រសិន​បើ​បច្ចុប្បន្ន​នេះ​​អ្នក​​កំពុង​ប្រើ​ប្រាស់​ទូរសព្ទ​ iPhone ហើយ​ថែម​កំពុង​​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ពិចារណា​ថា​តើ​​គួរ​​តែ​ Jailbreak វា​ដែរ​ឬទេ ចូរ​​មក​មើល​ចំណុច​ទាំង​​៦​នេះ​ នោះ​អ្នក​​​មុខ​ជា​អាច​សម្រេច​ចិត្ត​ Jailbreak ទូរសព្ទ​ភ្លាម​ដោយ​មិន​រារែក៖

 

ឃើញ​​៦​យ៉ាង​នេះ អ្នក​អាច​នឹង​សម្រេច​ចិត្ត​​​​​ Jailbreak ទូរសព្ទ​ iPhone ភ្លាម!

 

១. អាច​ឲ្យ​​ផ្ទាំង​ Lock Screen ​កាន់​តែ​មាន​ប្រយោជន៍​

 

​ជា​ទូទៅ​​​ផ្ទាំង​ Lock Screen​ ទូរសព្ទ​ iPhone មាន​បង្ហាញ​តែ​ម៉ោង​​ ឬ​ Notifications មួយ​ចំនួន​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ចំពោះ​ទូរសព្ទ​ដែល​​ Jailbreak អាច​ធ្វើ​ឲ្យ​ផ្ទាំង​​ Lock Screen ​កាន់​តែ​មាន​ប្រយោជន៍​ដោយ​បន្ថែម​មុខងារ​​លើស​ពី​ធម្មតា។

 

ឃើញ​​៦​យ៉ាង​នេះ អ្នក​អាច​នឹង​សម្រេច​ចិត្ត​​​​​ Jailbreak ទូរសព្ទ​ iPhone ភ្លាម!

 

ក្នុង​ចំណោម​ Tweak ដែល​គេ​ប្រើ​ប្ដូរ​ផ្ទាំង​ Lock Screen មាន​តែ​ Tweak ឈ្មោះ​ថា ​Convergance ​ទេ​ដែល​​ស្រស់​ស្អាត​និង​ពិសេស​ជាង​ Tweak ដទៃ។ ជាក់​ស្ដែង​​​​គ្រាន់​​តែ​យក​ដៃ​​​អូស​​លើ​ផ្ទាំង​ Lock Screenពី​ស្ដាំ​ទៅ​ឆ្វេង​នោះ​នឹង​មាន​បង្ហាញ​​ពី​មុខងារ​ Wi-Fi, Bluetoothឬ​អ៊ីនធឺណិត​ទូរសព្ទ​ជា​ដើម។

 

២. អាច​ប្រើ​ប្រាស់​​កម្មវិធី​ដែល​ Apple បិទ​

 

ឃើញ​​៦​យ៉ាង​នេះ អ្នក​អាច​នឹង​សម្រេច​ចិត្ត​​​​​ Jailbreak ទូរសព្ទ​ iPhone ភ្លាម!
​​
មាន​កម្មវិធី​ពិសេសៗ​មួយ​ចំនួន​ត្រូវ​បាន​ក្រុមហ៊ុន​បិទ​មិន​ឲ្យ​ចូល​ទៅ​ក្នុង​ App Store របស់​ខ្លួន​ដើម្បី​បញ្ចៀស​ពី​ការ​ជ្រាប​ចូល​នៃ​មេរោគ​ចូល​ទូរសព្ទ។ ប៉ុន្តែ​យ៉ាង​ណា​ក្ដី​សម្រាប់​អ្នក​ដែល​ចង់​ប្រើ​ប្រាស់​ដែល​គ្មាន​លើ​ App Store ក៏​អាច​ដំឡើង​បាន​ក្រោយ​ពី​ Jailbreak រួច។

 

៣. រៀប​ចំ​ Control Center

 

ឃើញ​​៦​យ៉ាង​នេះ អ្នក​អាច​នឹង​សម្រេច​ចិត្ត​​​​​ Jailbreak ទូរសព្ទ​ iPhone ភ្លាម!

 

​​​Control Center ជា​ទីតាំង​មួយ​ដ៏​អស្ចារ្យ​នៅ​លើ​ឧបករណ៍​ iOS ទាំង​ឡាយ​ ប៉ុន្តែ​វា​នឹង​កាន់​តែ​អស្ចារ្យ​​លើស​ពី​នេះ​​ប្រសិន​បើ​អ្នក​ប្រើ​ប្រាស់​អាច​រៀប​ចំ​វា​បាន។ ជា​មួយ​ Tweak ដូច​ជា ​FlipControlCenter ឬ​ CCHide អាច​ឲ្យ​អ្នក​​ផ្លាស់​ប្ដូរ​ទីតាំង​មុខងារ​នីមួយៗ​​លើ​ Control Centerបាន។ ​មិន​តែ​ប៉ុណ្ណោះ​អាច​បន្ថែម​មុខងារ​​ផ្សេងៗ​ចូល​ទៅ​ក្នុង​ Control Center នេះ​បាន​ថែម​ទៀត។

 

៤. ប្រើ​មុខងារ​ស្កេន​ក្រយៅ​ឲ្យ​កាន់​តែ​មាន​ប្រយោជន៍

 

ឃើញ​​៦​យ៉ាង​នេះ អ្នក​អាច​នឹង​សម្រេច​ចិត្ត​​​​​ Jailbreak ទូរសព្ទ​ iPhone ភ្លាម!

 

ទូរសព្ទ​ដែល​ Jailbreak អាច​​ប្រើ​ប្រាស់​ Tweak ពិសេសៗ​ដើម្បី​ធ្វើ​ឲ្យ​ Touch ID លើ​ iPhone អាច​ប្រើ​ប្រាស់​បាន​ទូលំ​ទូលាយ។ ជាក់​ស្ដែង​ Tweak ឈ្មោះ ​BioLockdown ​អាច​ឲ្យ​ចាក់​សោ​កម្មវិធី​ដោយ​ប្រើ​ប្រាស់​ក្រយៅ​ដៃ​ និង​អាច​​កំណត់​កុំ​ឲ្យ​អ្នក​ដទៃ​បិទ​មុខងារ​លើ​ទូរសព្ទ​អ្នក​បាន​ដូច​ជា​ Wi-Fi ជា​ដើម។ ប្រសិន​បើ​ចង់​បិទ​លុះ​ត្រា​តែ​មាន​ក្រយៅ​ដៃ​របស់​ម្ចាស់​ទូរសព្ទ។

 

៥. ថត​យក​មុខ​​ជន​ខិល​ខូច​ដែល​លួច​ទូរសព្ទ​បាន​

 

ឃើញ​​៦​យ៉ាង​នេះ អ្នក​អាច​នឹង​សម្រេច​ចិត្ត​​​​​ Jailbreak ទូរសព្ទ​ iPhone ភ្លាម!

 

ជា​មួយ​នឹង​មុខងារ​ Find My iPhone ដែល​មាន​លើ​ទូរសព្ទ​ iPhone អាច​​ត្រឹម​​តែ​ចាប់​ទីតាំង​របស់​ទូរសព្ទ​ប៉ុណ្ណោះ។ ប៉ុន្តែ​​មាន​​ Tweak ជា​ច្រើន​អាច​ធ្វើ​លើស​ពី​នេះ​ ជាក់​ស្ដែង​ដូច​ជា​ Tweak ឈ្មោះ​ iCaughtU ​នៅ​ពេល​ដែល​ចោរ​បញ្ចូល​លេខ​សម្ងាត់​​ខុស​ កាមេរ៉ា​ខាង​មុខ​នឹង​ថត​រូប​ទុក​ រួច​ផ្ញើ​ទាំង​រូបភាព​ដែល​បាន​ថត​និង​ទីតាំង​ទូរសព្ទ​ទៅ​កាន់​អ៊ីមែល​របស់​​ម្ចាស់​​ទូរសព្ទ​ថែម​ទៀត​ផង។

 

៦. ​បង្កើត​ Shortcut ដោយ​ខ្លួន​ឯង

 

ឃើញ​​៦​យ៉ាង​នេះ អ្នក​អាច​នឹង​សម្រេច​ចិត្ត​​​​​ Jailbreak ទូរសព្ទ​ iPhone ភ្លាម!

 

ជា​មួយ​ Tweak ពិសេសៗ​ដូច​ជា​ Activator អាច​ឲ្យ​អ្នក​កំណត់​ Shortcut សម្រាប់​មុខងារ​ផ្សេងៗ​បាន​ដូច​ជា​​បើក​ភ្លើង​ពិល​កាមេរ៉ា​ដោយ​ចុច​ប៊ូតុង​ Home បី​ដង​ ឬ​ដំណើរ​ការ​​មុខងារ​ Siri ​​ដោយ​​ចុច​ប៊ូតុង​ណា​ផ្សេង​ជំនួស​ឲ្យ​ប៊ូតុង​ Home ជា​ដើម៕

​​​​​​​​​​​
​​​​​​​​​​​​
ចុច​អាន៖ ហេតុផល ៤ យ៉ាង គួរ​និង​មិន​គួរ jailbreak iPhone/iPad

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ GottaBeMobile​​​​​​​​​​​