មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-កូរ៉េ (CKCC) ផ្តល់​អាហារូបករណ៍​១២៥​កន្លែង

ក្រោម​កិច្ច​គាំទ្រ​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តជាតិ​កូរ៉េ (KOICA) និង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​- កូរ៉េ បាន​ និង​កំពុង​សហការ​ជាមួយ​ដៃគូ​អប់រំ និង​ពាណិជ្ជកម្ម​ក្នុង​វិស័យ​ព័ត៌មានវិទ្យា​ ដើម្បី​នាំ​មក​នូវ​វគ្គ​សិក្សា​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍ (ICT) លើ​មុខវិជ្ជា ៥ សំខាន់ៗ​ ដូចជា Android App Development, iOS App Development, Web App Development, Programming with JAVA និង Software Development ។​

កម្មវិធី​សិក្សា​ត្រូវ​បាន​សម្រិត​សម្រាំង​ ដើម្បី​បំពេញ​តម្រូវការ​ជាក់ស្តែង​ក្នុង​ទីផ្សារ​ការងារ ហើយ​រាល់​ការ​បង្រៀន​គឺ​ផ្តោត​សំខាន់​លើ​ការ​អនុវត្ត​ផងដែរ​។ ពេល​បញ្ចប់​ការ​សិក្សា ​សិស្ស និស្សិត​ នឹង​យល់​ពី​លំដាប់​លំដោយ​នៃ​ការបង្កើត​គម្រោង (Project) ចេះ​ប្រើ​កម្មវិធី​ផ្សេងៗ​ក្នុង​ការបង្កើត​គម្រោង និង​ជា​ពិសេស​សិស្ស និស្សិត​នឹង​មាន​លទ្ធភាព​បង្កើត​គម្រោង​មួយ​ដោយ​ខ្លួនឯង​។​

ដោយ​មាន​ការ​សហការ​ជាមួយ​មហាវិទ្យាល័យ​វិស្វកម្ម​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-កូរ៉េ សូម​ប្រកាស​ជូន​សាធារណៈជន​ឲ្យ​បាន​ជ្រាប​ថា មជ្ឈមណ្ឌល​នឹង​ផ្តល់​អាហារូបករណ៍ KOICA-CKCC ICT Professional Training Program (Basic Level) ចំនួន​១២៥​កន្លែង​ ​ដល់​និស្សិត​ដែល​មាន​សមត្ថភាព​តាម​លក្ខខណ្ឌ​ដូច​មាន​សរសេរ​ក្នុង​លិខិត​ប្រកាស​ខាង​ក្រោម៖

 

មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-កូរ៉េ (CKCC) ផ្តល់​អាហារូបករណ៍​១២៥​កន្លែង

 

អត្ថបទ៖ ពាណិជ្ជកម្ម​