គួរ​ឲ្យ​អាណិត​! ក្មេងស្រី​លក់​ផ្កា​សុខចិត្ត​ផ្តេកផ្តួល​ខ្លួន​ទៅនឹង​ដី អូសទាញ​អ្នកដំណើរ​បដិសេធ​ពុំ​ទិញ​ផ្កា​របស់​នាង​

​ក្មេងស្រី​លក់​ផ្កា​ម្នាក់ បានធ្វើ​ឲ្យ​អ្នកលេង​នៅលើ​បណ្តាញ​សង្គម មានការ​រំជើបរំជួលចិត្ត​ជាខ្លាំង ក្រោយពី​នាង​ត្រូវបាន​គេ​ប្រទះឃើញ​ចាប់​អូសទាញ​បុរស​អ្នកដំណើរ​ម្នាក់ ដែល​បដិសេធ​មិន​ទិញ​ផ្កា​របស់​នាង ។​

​រូបភាព​ជាច្រើន​សន្លឹក បង្ហាញ​ឲ្យ​ឃើញ​ក្មេងស្រី​គួរ​ឲ្យ​អាណិត​នេះ បាន​ព្យាយាម​យ៉ាង​ខំ​ពេញទំហឹង ដើម្បី​រារាំង​បុរស​ម្នាក់ ដែល​ដើរ​កាត់មុខ​នាង កុំ​ឲ្យ​ចាកចេញ​ដោយ​ពុំ​ទិញ​ផ្កា​របស់​នាង ។ ខណៈនោះ ក្មេងស្រី​នេះ បាន​ចាប់​ច្បាម​ដៃ​អាវ​បុរស​នោះ​ជាប់​ស្អិតរ​មួ​ត ពុំ​ព្រម​លែង​ឡើយ ដោយ​សុខចិត្ត​ផ្តេកផ្តួល​ខ្លួន​ទៅនឹង​ដៅ ។​

​ជាមួយគ្នានេះ​ផងដែរ ប្រិយមិត្ត​អ្នកលេង​នៅលើ​បណ្តាញ​សង្គម Weibo របស់​ចិន ក៏បាន​សរសេរ​នៅលើ​រូបភាព​របស់​ក្មេងស្រី​នេះ​ថាៈ “​កុំ​គិតថា​បាន​ទៅរួច​ឲ្យ​សោះ ប្រសិនបើ​អ្នក​ពុំទាន់​ទិញ​ផ្កា​” ។ មនុស្ស​មួយចំនួនទៀត​បាន​សរ​សេរ​ពី​ស្ថានភាព​របស់​ក្មេងស្រី​នេះ​ផងដែរ​ថាៈ “​ជីវិត​ជា​អ្នកលក់​ផ្កា គឺ​ពុំ​ងាយស្រួល​ទេ​, ហេតុដូច្នេះ យើង​គួរណា​ស់មាន​ការអាណិតអាសូ​រ​ដល់​គ្នា​ផង និង​ជួយ​ទិញ​ផ្កាគ្នាម្នា​ក់មួយ​ទៅ​” ។​

​អ្នកលេង​បណ្តាញ​សង្គម​ម្នាក់​ឈ្មោះ Sun បាន​រៀបរាប់​ឲ្យ​ដឹងថាៈ “​កាលពី​ទៅ Nanjing, ក្មេងស្រី​តូច​ម្នាក់ បានមក​ដើរមក​កៀក​ខ្ញុំ ដើម្បី​លក់​ផ្កា​, បន្ទាប់ពី​ខ្ញុំ​បដិសេធ​មិន​ផ្កា នាង​ក៏​រករឿង​ខ្ញុំ និង​ពុំ​ព្រម​ចេញ​ទៅណា​ឡើយ​” ៕​

គួរ​ឲ្យ​អាណិត​! ក្មេងស្រី​លក់​ផ្កា​សុខចិត្ត​ផ្តេកផ្តួល​ខ្លួន​ទៅនឹង​ដី អូសទាញ​អ្នកដំណើរ​បដិសេធ​ពុំ​ទិញ​ផ្កា​របស់​នាង​ គួរ​ឲ្យ​អាណិត​! ក្មេងស្រី​លក់​ផ្កា​សុខចិត្ត​ផ្តេកផ្តួល​ខ្លួន​ទៅនឹង​ដី អូសទាញ​អ្នកដំណើរ​បដិសេធ​ពុំ​ទិញ​ផ្កា​របស់​នាង​ គួរ​ឲ្យ​អាណិត​! ក្មេងស្រី​លក់​ផ្កា​សុខចិត្ត​ផ្តេកផ្តួល​ខ្លួន​ទៅនឹង​ដី អូសទាញ​អ្នកដំណើរ​បដិសេធ​ពុំ​ទិញ​ផ្កា​របស់​នាង​

  • គួរ​ឲ្យ​អាណិត​! ក្មេងស្រី​លក់​ផ្កា​សុខចិត្ត​ផ្តេកផ្តួល​ខ្លួន​ទៅនឹង​ដី អូសទាញ​អ្នកដំណើរ​បដិសេធ​ពុំ​ទិញ​ផ្កា​របស់​នាង​已关闭评论
  • 15 views
  • Hide Sidebar
    A+