ទិញ Mercedes-Benz ចំណេញ​បាន​លុយរាប់​ម៉ឺន​ដុល្លារ​

 

ទិញ Mercedes-Benz ចំណេញ​បាន​លុយរាប់​ម៉ឺន​ដុល្លារ​

ភ្នំពេញ: រថយន្ត​ម៉ាក Mercedes-Benz គឺជា​រថយន្ត​ទំនើប​ទាន់សម័យ​សម្រាប់​អតិថិជន​គ្រប់​ស្រទាប់វណ្ណៈ​។ រថយន្ត Mercedes-Benz មាន​ប្រជាប្រិយភាព និង​ពេញនិយម​នៅលើ​ទីផ្សារ​ពិភពលោក​។ ​នៅក្នុង​ប្រទេស​កម្ពុជា​វិញ ឥស្សរជន​ជាន់ខ្ពស់ អភិជន មន្ត្រី​ទូត មន្ត្រី​រាជរដ្ឋាភិបាល ឧកញ៉ា មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាន់ខ្ពស់ និង​អ្នកជំនួញ​ធំៗ បាន​នឹង​កំពុង​ប្រើប្រាស់​រថយន្ត Mercedes-Benz​។ ​ប្រសិនបើ​អតិថិជន​ទិញ​រថយន្ត Mercedes-Benz នៅមុន​ថ្ងៃទី​១​ខែមេសា ជាពិសេស​នៅ​ថ្ងៃ​ចន្ទ និង​អង្គារ ទី​២៨ និង​២៩​ខែមីនា​នេះ អតិថិជន​នឹង​ទទួលបាន​តម្លៃ​ពិសេស​ដែល​មិន​ធ្លាប់មាន​ពីមុនមក​។ និយាយ​បែប​ផ្សេង មានន័យថា ចាប់ពី​ថ្ងៃទី​១​ខែមេសា​តទៅ តម្លៃ​រថយន្ត Mercedes-Benz នឹង​ឡើងថ្លៃ ពីព្រោះ រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​ដំឡើងថ្លៃ​អាករ​ពិសេស​ប្រមាណ​ជា​រហូតដល់​១៥​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ដែល​នឹងធ្វើ​ឲ្យ​រថយន្ត​មានតម្លៃ​ខ្ពស់​។ នេះ​គឺជា​ការ​ជម្រាបជូន​ពី​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា ខូ​អិ​ល​ធី​ឌី ដែលជា​ក្រុមហ៊ុន​ទទួល​សិទ្ធិផ្តាច់មុខ ក្នុងការ​នាំចូល និង​ចែកចាយ រថយន្ត​ម៉ាក Mercedes-Benz នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

​តំណាង​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា ខូ​អិ​ល​ធី​ឌី បាន​ឲ្យ​ដឹង​ទៀតថា អតិថិជន​អាច​ទទួលបាន​ប្រាក់​ចំណាញ​រាប់ម៉ឺន​ដុល្លារ ប្រសិនបើ​អតិថិជន​សម្រេចចិត្ត​ទិញ​រថយន្ត  Mercedes-Benz ឲ្យ​បាន​មុន​កាលបរិច្ឆេទ​ថ្ងៃទី​១​ខែមេសា​ជា​ពេលវេលា​ដែល​រដ្ឋាភិបាល​កម្ពុជា​គ្រោង​ដំឡើង​ពន្ធអាករ​ពិសេស​ទៅលើ​មុខទំនិញ​មួយចំនួន ជាពិសេស​ពន្ធ​លើ​ការ​នាំចូល​រថយន្ត​នេះ​តែម្តង​។ ​ស្របពេល​ជាមួយគ្នា ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា ខូ​អិ​ល​ធី​ឌី សូម​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ដែល​បាន​ទិញ​រថយន្ត Mercedes-Benz ក្នុង​កម្មវិធី​ដាក់តាំង​បង្ហាញ​ផ្តាច់មុខ​រថយន្ត​ប្រណីត​ជាច្រើន​ប្រភេទ​ម៉ាក Mercedes-Benz នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា កាលពី​ទី​២៤ និង​២៥ ខែមីនា ឆ្នាំ​២០១៦ កន្លងមក​។

​នៅក្នុង​ពិធី​ដាក់តាំង​បង្ហាញ​ផ្តាច់មុខ​រថយន្ត​ប្រណីត Mercedes-Benz ក្រុមហ៊ុន​បាន​លក់​រថយន្ត​បាន​ចំនួន​៨​គ្រឿង​ភ្លាមៗ និង​ទទួលបាន​ការបញ្ជាទិញ​ចំនួន​៣​គ្រឿង​បន្ថែមទៀត​ដោយ​សរុប​ទាំងអស់​លក់បាន​ចំនួន​១១​គ្រឿង​។ ដោយឡែក នៅសល់​ពេល​ត្រឹម​ថ្ងៃនេះ​និង​ថ្ងៃស្អែក​ប៉ុណ្ណោះ ដែលជា​ថ្ងៃ​ពិសេស​ចុងក្រោយ​ក្នុងការ​ទ​ទូល​បាន ឱកាស​មាស​ពី​ការ​ទិញយក​រថយន្ត Mercedes-Benz ដែល​ធ្វើ​ឲ្យ​អតិថិជន​ចំណេញ​បាន​រាប់ម៉ឺន​ដុល្លារ​ភ្លាមៗ​។ ដូច្នេះ​អតិថិជន​គួរ​ចាប់ផ្តើម​ទូរស័ព្ទ​ទំនាក់ទំនង​មក ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា ឥឡូវនេះ​តាមរយៈ​លេខ​ទូរស័ព្ទ 023726988, 092826282, 012979872​។ គ្រប់​រថយន្ត Mercedes-Benz សុទ្ធ​តែមាន​លក្ខណៈពិសេស​ដូចៗ​គ្នា​។ រថយន្ត​លំដាប់​កម្រិត​ពិភពលោក​ទាំងនេះ​ផលិត​នៅក្នុង​ប្រទេស​អាឡឺម៉ង់​។ អាឡឺម៉ង់ គឺជា​ប្រទេស​ល្បីល្បាញ​បំផុត​លំដាប់​ពិភពលោក​ខាង​ផលិត​រថយន្ត​ទំនើប​៕

ទិញ Mercedes-Benz ចំណេញ​បាន​លុយរាប់​ម៉ឺន​ដុល្លារ​

 

 

ប្រភព៖ cen