​យុវជន​១​ក្រុម​ផឹកស៊ី​ស្រវឹង​គប់​ទឹកកក​ដាក់​ស្រីៗ​ពេល​អ្នក​ភូមិ​ឃាត់​បែរជា​រករឿង​ក្លាយជា​ទំនាស់​វាយ​កាប់​ចាក់​គ្នា​ផ្អើល​ពេញ​ភូមិ​


​ភ្នំពេញ​៖​ យុវជន​៤​នាក់​ ក្នុង​ចំណោម​បក្ខពួក​៧​នាក់​ ត្រូវ​បាន​នគរបាល​ឃាត់​ខ្លូ​ន​ បន្ទាប់​ពី​ពួក​គេ​បាន​ផឹក​ស្រវឹង​ហើយ​បាន​គុប​ទឹកកក​ដាក់​ស្រីៗ​ដែល​ដើរ​ឆ្លងកាត់​ពេល​គេ​ឃាត់​បែរជា​ដេញ​វាយ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ ល្ងាច​ថ្ងៃ​ទី​២៧​ ខែមីនា​ ឆ្នាំ​២០១៦​ នៅ​ត្រង់​ចំណុច​ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជន​បង្ក​ដែល​ត្រូវ​ចាប់ខ្លួន​បាន​ទាំង​៤​នាក់​នោះ​១.​ឈ្មោះ​ចុច​ បូ​រ៉ា​ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ ២,​ឈ្មោះ​ធី​ ដា​វីត​ ភេទ​ប្រុស​អាយុ​ ២០​ឆ្នាំ​ ៣,​ឈ្មោះ​ សី​ ហា​ ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​៤.​ឈ្មោះ​.​ម៉េ​ង​ ហាក់​ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ ទាំង​៤​នាក់​ មានមុខ​របក​ម្មក​ត​សំណង​ជាង​ពិ​ដាន​ មានស្រុក​ កំណើត​ជាមួយ​គ្នា​ក្នុងភូមិ​ជ្រនាង​ ឃុំ​ទៀន​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​។​ចំណែក​បក្សពួក​៣​នាក់​ទៀត​ បាន​រត់គេច​ខ្លួន​រួច​បាត់​ស្រមោល​ ។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​យុវជន​មួយ​ក្រុម​ មាន​គ្នា​ចំនួន​៧​នាក់​ បាន​នាំ​គ្នា​ផឹកស៊ី​ស្រវឹង​ពេល​ឃើញ​ស្រីៗ​ដើរ​កាត់មុខ​ បាន​នាំ​គ្នា​ស្រែក​លេប​ខា​យ​ និង​បាន​គប់​ដុំ​ទឹកកក​ដាក់​ បន្ទាប់​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ហាមឃាត់​ និង​ធ្វើការ​ណែនាំ​ ប៉ុន្តែ​ពួក​នេះ​មិន​ត្រឹមតែ​មិន​ព្រម​ស្ដាប់​តាម​ប៉ុណ្ណោះ​ទេ​ បាន​រករឿង​ប្រជាពលរដ្ឋ​រហូត​បង្ក​ ឲ្យ​មាន​ជម្លោះ​ពាក្យ​សម្ដី​កើតឡើង​ និង​ឈាន​ដល់​ការ​វាយ​ កាប់​ចាក់​គ្នា​ទៅ​វិញ​ទៅ​មក​ បង្ក​អោយ​ផ្អើល​ដល់​កម្លាំង​ប៉ូលិស​បាន​ចេញ​អន្តរា​គម​ន៏​ភ្លាមៗ​ ហើយ​ក្រុម​ជន​បង្ក​បាន​វាយ​ តដៃ​ជាមួយ​ប៉ូលិស​ ទើប​ប្រជាពលរដ្ឋ​នាំ​គ្នា​ចូល​ទៅ​ជួយ​ ចាប់​បាន​៤​នាក់​វាយ​ទ្រម​ខ្លួន​ បន្ទាប់​មក​ទើប​ប៉ូលិស​ នាំ​ទៅ​កាន់​ប៉ុស្ដិ៍​ចោម​ចៅ​ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ ចាត់ការ​តាម​ច្បាប់​ ៕​ សុខា​ សែន​ជ័យ​
​យុវជន​១​ក្រុម​ផឹកស៊ី​ស្រវឹង​គប់​ទឹកកក​ដាក់​ស្រីៗ​ពេល​អ្នក​ភូមិ​ឃាត់​បែរជា​រករឿង​ក្លាយជា​ទំនាស់​វាយ​កាប់​ចាក់​គ្នា​ផ្អើល​ពេញ​ភូមិ​

​យុវជន​១​ក្រុម​ផឹកស៊ី​ស្រវឹង​គប់​ទឹកកក​ដាក់​ស្រីៗ​ពេល​អ្នក​ភូមិ​ឃាត់​បែរជា​រករឿង​ក្លាយជា​ទំនាស់​វាយ​កាប់​ចាក់​គ្នា​ផ្អើល​ពេញ​ភូមិ​
ប្រភព៖ Nokorwatnews

  • ​យុវជន​១​ក្រុម​ផឹកស៊ី​ស្រវឹង​គប់​ទឹកកក​ដាក់​ស្រីៗ​ពេល​អ្នក​ភូមិ​ឃាត់​បែរជា​រករឿង​ក្លាយជា​ទំនាស់​វាយ​កាប់​ចាក់​គ្នា​ផ្អើល​ពេញ​ភូមិ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/28  Category:ជីវិតនិងសង្គម
Tags: