អ្នក​ច្នៃ​ម៉ូដ​១​ក្រុម​កាត់​អាវធំ​ឲ្យ​សេះ​មួយ​ក្បាល​ មិន​ធ្លាប់​មាន​លើ​លោក

តាម​ការ​រាយការណ៍​របស់ BoredPanda ទីតាំង​ល្បែង​ Bookmakers William Hill នៅ​ប្រទេស​អង់គ្លេស​បាន​​បង្គាប់​ឲ្យ​គេ​ច្នៃ​កាត់​អាវធំ​មួយ​ឈុត​​​ឲ្យ​សេះ​មួយ​ក្បាល​​សម្រាប់​ចូលរួម​ក្នុង​ពិធីបុណ្យ​ប្រណាំង​សេះ Cheltenham Festival 2016 ។

ពិធី​នេះ​នឹង​រៀបចំ​នៅ​ប្រទេស​អង់គ្លេស។ អាវធំ​មួយ​ឈុត​នេះ​គឺ​ច្នៃ​ដោយEmma Sandham-King ​​អតីត​កូន​ជាង​អ្នក​ច្នៃ​ម៉ូដ​ល្បី Alexander McQueen។ ក្រុម​អ្នក​ច្នៃ​ម៉ូដ​បាន​ប្រើ​រយៈពេល​៤​សប្ដាហ៍​ដើម្បី​បង្កើត​បាន​អាវធំ​មួយ​នេះ សម្រាប់​សេះ​​ប្រណាំង​ឈ្មោះ Morestead។

​មួយ​ឈុត​ខាងលើ​ត្រូវ​ចំណាយ​ក្រណាត់​អស់​១៨​ម៉ែត្រ ដើម្បី​ចេញ​រូបរាង។​ ហើយ​រូប​បុរស​ដែល​ថត​ឈរ​អម​ជា​មួយ​សេះ​មួយ​ក្បាល​នេះ​គឺ​ជា​ម្ចាស់​ជើង​ឯង​ប្រណាំង​សេះ​២០​សម័យ​លោក Sir Anthony McCoy ៕
អ្នក​ច្នៃ​ម៉ូដ​១​ក្រុម​កាត់​អាវធំ​ឲ្យ​សេះ​មួយ​ក្បាល​ មិន​ធ្លាប់​មាន​លើ​លោក

អ្នក​ច្នៃ​ម៉ូដ​១​ក្រុម​កាត់​អាវធំ​ឲ្យ​សេះ​មួយ​ក្បាល​ មិន​ធ្លាប់​មាន​លើ​លោក

អ្នក​ច្នៃ​ម៉ូដ​១​ក្រុម​កាត់​អាវធំ​ឲ្យ​សេះ​មួយ​ក្បាល​ មិន​ធ្លាប់​មាន​លើ​លោក
ប្រែសម្រួលដោយ៖ sabay (ហេង សុធារិទ្ធិ)
ប្រភព៖ deccanchronicle

  • អ្នក​ច្នៃ​ម៉ូដ​១​ក្រុម​កាត់​អាវធំ​ឲ្យ​សេះ​មួយ​ក្បាល​ មិន​ធ្លាប់​មាន​លើ​លោក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/28  Category:ជីវិតនិងសង្គម
Tags: