សំ​បក​ចេក មាន​ប្រយោជន៍ មិន​ចាញ់​សា​ច់ឡើយ​

សំ​បក​ចេក មាន​ប្រយោជន៍ មិន​ចាញ់​សា​ច់ឡើយ​

​លើក​ក្រោយ ពេល​អ្នក​ញ៉ាំ​ចេក អ្នក​ប្រហែលជា​លែង​បោះចោល សំបក​វា​ទៀតហើយ​។ សំ​បក​ចេក មាន​សារធាតុចិញ្ចឹម​ជាច្រើន ដែល​អាច​ព្យាបាល ជំងឺ​បាន​យ៉ាង​ច្រើន​ប្រភេទ ជាពិសេស រោគ​ធ្លាក់​ទឹកចិត្ត ពិបាកចិត្ត គេង​មិន​លក់ កូឡេស​ស្តេ​រ៉ូល​ឡើង​ខ្ពស់ ព្រមទាំង​ការពារ​សុខភាព និង​ភ្នែក​ទៀតផង​។​

​ការ​ញ៉ាំ​ចេក ជា​រៀងរាល់ថ្ងៃ អាច​កាត់បន្ថយ កម្រិត​កូឡេស​ស្តេ​រ៉ូល​អាក្រក់ ដូច្នេះ អ្នកនឹង​មិនសូវ​ប្រឈម ទៅ​នឹង​ជំងឺ​បេះដូង​ឡើយ​។​

​យ៉ាងណាមិញ អ្នក​ប្រហែលជា​មិន​ចង់ ទទួលទាន​សំបកចេក​ឡើយ ពីព្រោះ វា​ដូច​ជា​ការគិត​ឡប់ៗ ហើយ​រសជាតិ​វិញ ក៏​ពិបាក​នឹង​ទទួលយក​ដែរ​។ សំ​បក​ចេក ពិបាក​ក្នុង​ការ​ទំពារ ទោះបីជា​ក្រឡុក ក៏​ត្រូវការ​កម្លាំង​ខ្លាំង​ដែរ​។ ក្រៅពីនេះ អ្នក​ប្រហែលជា​ត្រូវ​បារម្ភ អំពី​សារធាតុ​គីមី ឬ​ជាតិ​ថ្នាំ​ការពារ ដែល​មាន​ជាប់​នៅ​សំបកចេក​ផងដែរ​។ ដូច្នេះ ចូរ​សម្រេច​ចិត្ត​ទៅ ថា​បោះចោល ឬ​ញ៉ាំ​សំបកចេក​នោះ​?

​សូម​អាន​បន្ត ៖ សាកល្បង “​តែ​ផ្លែ​ចេក​” នេះ​ទៅ ធានាថា ល្អ​ជាង​ថ្នាំ​គេង​លក់​ទៅទៀត​

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។