​វិធី​បង្ការ “​ជំងឺ​ពុក​ឆ្អឹង​” ដែល​មាន​ប្រសិទ្ធភាព ខ្ពស់បំផុត​

​វិធី​បង្ការ “​ជំងឺ​ពុក​ឆ្អឹង​” ដែល​មាន​ប្រសិទ្ធភាព ខ្ពស់បំផុត​

​អាយុ​កាន់តែ​ចាស់ អត្រា​នៃ​បាត់បង់​កំហាប់​ឆ្អឹង នឹង​កើនឡើង​ខ្ពស់ ដែល​ធ្វើឲ្យ​អ្នក ប្រឈមមុខ​នឹង ជំងឺ​ពុក​ឆ្អឹង ឬ​ការ​បាក់ឆ្អឹង​ដោយ​ងាយ ក្រោយ​ទទួលរង​ការប៉ះទង្គិច​ណាមួយ​។​

​ស្ត្រី មានឱកាស​កើត​ជំងឺ​ពុក​ឆ្អឹង ៤ ដង​លើស​បុរស​។ អំឡុង​ពេល​អស់​រដូវ ជាលិកា​ឆ្អឹង​របស់​ស្ត្រី​ចាប់ផ្តើម​ធ្លាក់ចុះ​យ៉ាង​លឿន​។​

​ទោះបីជា​គ្មានអ្វី អាច​ជំនួស​កំហាប់​ឆ្អឹង ដែល​បាត់បង់ ប៉ុន្តែ របប​អាហារ​មាន​តុល្យភាព និង​ការ​ហាត់ប្រាណ​ជាប្រចាំ អាច​ជួយ​រក្សា​កំហាប់​ឆ្អឹង និង​ពន្យារពេល​ខូចខាត​បាន​។​

​ការឡើង​ទម្ងន់​ចុះឡើង អាច​ជះឥទ្ធិពល​ទៅលើ​ឆ្អឹង​។​ ​យោង​ទៅ​តាម​ការសិក្សា របស់​ជនជាតិ​កាណាដា បាន​រកឃើញថា បុរស​ស្ត្រី អាយុ​ចាប់ពី ២៥ ទៅ ៩៦ ឆ្នាំ ដែល​មាន​ទម្ងន់​មិន​ថេរ (​ឡើង​ចុះៗ​) មាន​ការប្រឈមមុខ​ខ្លាំង ទៅ​នឹង​ការ​បាក់ឆ្អឹង ច្រើន​ជាង​មនុស្ស ដែល​មាន​ទម្ងន់​ថេរ​។​

​ការ​សិក្សា​ក៏​បង្ហាញ​ផង​ដែរ​ថា ការ​ស្រក​គី​ឡូ អាច​បណ្តាលឲ្យមាន ការធ្លាក់​ចុះ​អ័រម៉ូន estrogen និង progesterone ដែល​អ័រម៉ូន​ទាំងពីរ​នេះ គឺជា​អ្នកគ្រប់គ្រង​សុខភាព​ឆ្អឹង​។​

ដូច្នេះ ដើម្បី​ថែរក្សា​សុខភាព​ឆ្អឹង និង​កាត់បន្ថយ ការប្រឈមមុខ​ទៅនឹង ជំងឺ​ពុក​ឆ្អឹង អ្នក​គួរតែ ៖
•​    ​ញ៉ាំ​អាហារ​ឲ្យបាន​គ្រប់គ្រាន់​
•​    ​ហាត់ប្រាណ​ឲ្យបាន​ទៀងទាត់​
•​    ​ពិគ្រោះ​យោបល់ អំពី​សុខភាព​របស់​អ្នក ជា​ប្រចាំ​ជា​មួយ​ពេទ្យ​ជំនាញ​
•​    ​បង្កើន​ការ​ញ៉ាំ​ជាតិ​កាល់ស្យូម និង​វីតាមីន D៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។