អារម្មណ៌ពេល​លួច​ស្រលាញ់​គេ​យ៉ាងម៉េច​ដែរ?

ស្នេហា​ នៅ​ពេល​ដែល​វា​មក​ដល់​ វា​ត្រូវ​តែ​មក​ដោយ​មិន​ប្រកាន់ថា ពេលណា ទីកន្លែងណា ស្ថាន​ភាព​បែបណា​ រឺ​តាម​រយៈ​អ្វីនោះ​ទេ​ ព្រោះ​មនុស្ស​មិន​អាច​គ្រប់​គ្រង​ការ​កើត​ឡើង​នូវ​អារម្មណ៌​ស្នេហា​នោះ​ទេ បើ​ទោះជា​ខ្លួន​ឯង​ជា​កម្មវត្ថុ​តែ​មួយ​គត់​ត្រូវ​ទទួល​វា​ក៏ដោយ​។ អារម្មណ៌​ពិត​ ពេល​មាន​ស្នេហា​ ធ្វើ​ឲ្យ​មនុស្ស​យល់​ថា​ខ្លួនឯង​មានតំលៃ ខ្លួនឯង​កំពុងត្រូវ​ពិភពលោក​នេះ​ប្រោស​ប្រណី និង​អ្វី​ៗ​ហាក់​ដូចជា​កំពុង​តែ​រងចាំ​ការ​មក​ដល់​របស់​គេ​។ វាពិតជា​គ្មាន​អ្នក​ប្រាជ្ញ​ អ្នក​ជំនាញ​ណា​ម្នាក់​ អាចបកស្រាយ​អារម្មណ៌​ពេល​មានស្នេហា​ឲ្យ​ត្រូវ​នោះ​ទេ សូម្បី​ខ្លួន​អ្នក​ប្រាជ្ញ អ្នក​ជំនាញ​ផ្ទាល់​ក៏​ជួបរឿង​នេះ​ដូចគ្នា.. មែនទេ?

ប៉ុន្តែ​ស្នេហា គឺ​អារម្មណ៌​ស្រលាញ់ជាប់ស្អិត ពេល​ដែល​វាកើត​ឡើង​ហើយ ត្រូវ​តែ​កើត​ឡើង​ដោយ​មនុស្ស​ពីរនាក់​ ទើប​ធ្វើ​ឲ្យ​អ្វី​ៗ​ដូច​រៀបរាប់ខាង​លើ​ ពុំដូច្នេះ​ទេ វានឹង​ផ្តល់លទ្ធផល​ផ្ទុយ​មិនខាន​។ ជាការពិត ស្នេហាពិតជាសំខាន់ និងគួរ​ឲ្យ​រីករាយ តែ​អារម្មណ៌​មុនពេលស្នេហា​មកដល់កាន់តែសំខាន់​ទៅ​ទៀត។ នោះ​គឺ​អារម្មណ៌លួច​ស្រលាញ់​អ្នកណា​ម្នាក់​។ វា​ត្រូវ​បាន​ចាត់​ទុក​ថា​ជាសេចក្តីសុខ​មួយ​ ដែល​មនុស្ស​ទទួល​បាន​នៅពេល​ឈានចូលដល់​វ័យ​មានស្នេហា​ដំបូង ហើយ​វានឹង​កើត​ឡើង​សម្រាប់​មនុស្ស​គ្រប់​ៗ​រូប​នៅ​លើ​ផែនដីនេះ លើក​លែងតែមនុស្ស​ដែល​នៅ​ក្រៅ​ការទំនាក់ទំនង​សង្គម​។ តើ​អារម្មណ៌​ទាំងនោះ​មានអ្វីខ្លះ​ទៅ​?

  • អណ្តែតអណ្តូង៖ ពេល​ខ្លះ​នៅ​អង្គុយភ្លឹក​តែម្នាក់ឯង អណ្តែត​អណ្តូង ទៅរក​មនុស្ស​ជាទីស្រលាញ់ ដូចជា​នឹក​ស្រម៉ៃ ប្រសិនបើ​បាន​ក្លាយ​ជាគូស្នេហ៌ ត្រូវ​បង្កើត​គ្រួសារ ត្រូវ​បង្កើត​កូន​ចៅ ត្រូវ​បង្កើត​មុខរបរ​ជាដើម​…។
  • រវើរវាយ៖ ដោយ​សារ​ការនឹករលឹក​មិន​លោះ​នាទីណា អារម្មណ៌រវើរវាយ​ និងលើក​មានឡើង​សម្រាប់​មនុស្ស​ដែល​កំពុង​លួច​ស្រលាញ់​គេ។ ពេល​ខ្លះ​ខ្លួនឯង​មិន​បានតាំងចិត្ត ក៏និយាយ រឺ​ហៅឈ្មោះ​គេដោយ​មិនដឹងខ្លួន រឺ​ឈរ​គិត ឈរញញឹម​តែម្នាក់​ឯង​ជាដើម..
  • ខ្លាចរអា៖ ជាការពិត​ ៩៩ភាគរយ នៃបុរស​ដែល​លួច​ស្រលាញ់​នារីណា​ម្នាក់ តែ​ង​តែខ្លាច ញញើត ចំពោះ​នារី​ម្នាក់​នោះ​។ ជួ​នកាល​គេ​បានតាំងចិត្ត​ពីចំងាយ​ទៅថា ពេលជួបនាង​គេ​នឹង​និយាយ​ជាមួយ​នាង​រឿង​នេះ តែ​ពេល​នៅ​ចំពោះ​មុខ​ សូម្បីមួយ​ម៉ាត់​ក៏​គេ​មិន​ហ៊ាន​និយាយដែរ​។ ចំពោះនារី​ៗ​ក៏​មិនខុស​គ្នា​ដែរ។
  • ច្រណែន ប្រច័ណ្ឌ អន់ចិត្ត​៖ ខ្លួនឯង​លួច​ស្រលាញ់​គេ មិន​ហ៊ាន​ប្រាប់ តែ​ក្រសែ​ភ្នែក​ និងអារម្មណ៌​ដែលសំដែង​ចេញ​វា​មិនមែនជារឿង​អាថ៌កំបាំងនោះ​ទេ។ ពេល​ខ្លះ បើសិនជា​ឃើញ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ ទៅ​លេង​សើច ស្អិទ្ធស្នាល​ជាមួយ​អ្នកដទៃ​ ខ្លួនឯងក៏​ប្រច័ណ្ឌ​ ពេល​ឃើញ​អ្នកដទៃ​ អាច​ជជែក​លេងសើច អង្គុយជិត​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ ក៏​ច្រណែន និងអន់ចិត្ត​។

ខាងលើ​នេះ​ ជាអារម្មណ៌ពិតប្រាកដ​របស់មនុស្ស​ដែល​លួច​ស្រលាញ់​គេ​ មិនហ៊ាន​សារពភាព។ តើ​លោកអ្នកធ្លាប់ជួប​ រឺ​កំពុង​ជួប​អារម្មណ៌​បែបនេះ​មែនទេ បើសិន​ជា​មាន​អ្វី​បន្ថែម​សូម​បញ្ចេញយោបល់មកចុះ​។

ប៉ុន្តែ​ជាដំបូន្មាន បើ​សិនជាលោកអ្នក​ស្រលាញ់​អ្នកណា​ម្នាក់​ហើយ គួរណាស់​តែ​ប្រាប់​គេ​ឲ្យ​បានដឹង ជាជាងការ​បៀម​សំងំ​ក្នុងចិត្ត​តែម្នាក់​ ព្រោះ​ជួន​កាល​ឳកាស​របស់លោក​អ្នក​អាច​នឹងបាត់​បង់​ទៅវិញ។ បើ​លោកអ្នកប្រាប់​គេ​ឲ្យ​ដឹង នោះ​តិចរឺច្រើន លោក​អ្នកច្បាស់ជាមានចំនែក​មួយ​ក្នុងការ​ជ្រើសរើសរបស់គេ​។ សូមជូនពរឲ្យ​មានសំណាងល្អ..!

ប្រភព៖​neavea

  • អារម្មណ៌ពេល​លួច​ស្រលាញ់​គេ​យ៉ាងម៉េច​ដែរ?已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/03/28  Category:ចំនេះដឹង
Tags: