ចៀន-មាន់ខ្ជាប់បន្លែ

ខ្លិន​ក្រអូបនៃ​ស្រា​ទំពាំងបាយជូរ​ដែលមាន​រសជាតិ​ផ្អែមត្រូវ​ជាមួយនឹង​បន្លែ ដែល​បាន​រុំ​សាច់មាន់​ពី​ខាងក្រៅ​នោះ វា​បង្កើត​ជា​រសជាតិ​ដ៏​ឆ្ងាញ់​នឹងធ្វើ​ឲ្យ​ទទួលទាន​បាន​កាន់តែច្រើន ហើយ​បើ​អ្នក​ក៏​នឹង​ទទួលបាន​ការសរសើរ​ពី​មិត្តភក្តិ និង​ក្រុម​គ្រួសារ​របស់​អ្នក​ថែម​ទៀតផង!

ដើម្បី​ចំអិន​នូវ​មុខម្ហូប​នេះ​អ្នក​គួរតែ​ត្រូវការ​របៀប​ចំអិន និង​គ្រឿងផ្សំផ្សេងៗជាច្រើន​មានដូចជា៖

ជើងមាន់ 2, ការ៉ុត 1មើម, ត្រសក់ផ្អ 1 ផ្លែ, នឹង​ដើម​ខ្ទឹម ។

វិធី​ធ្វើ​ទឹកជ្រលក់៖  ទឹកស៊ីអ៊ីវ 1 ស្លាបព្រា​បាយ, អំបិល 1/4 ស្លាបព្រា​កាហ្វេ , ម្រេច និង​ទឹកឃ្មុំ។

ជំហាន​ទី1៖  លាង​សម្អាត​ការ៉ុត និង​ត្រសក់ផ្អ ហើយ​យក​វា​ការ​ហាន់​ជា​បន្ទះតូចៗ និង​កាត់​វា​ជាកង់ៗឲ្យ​ស្មើនឹង​ប្រវែង​នៃ​សាច់មាន់។

ជំហាន​ទី2៖ យក​កាំបិត​វះ​យក​ឆ្អឹង​ចេញពី​សាច់មាន់។

ជំហាន​ទី3៖ បន្ទាប់មក​អ្នកយក​អំបិល និង​ម្រេច​ទៅ​រោយ​លើ​សាច់មាន់​បន្តិច។

ជំហាន​ទី4៖ បន្ទាប់មក​ចូរ​អ្នក​រៀប​បន្លែ​ឲ្យ​ស្រប​ទី​នឹង​សាច់មាន់ រុំ​វា​ឲ្យ​ណែនលាបប្រេង​ឆា​តាម​ស្រទាប់នីមួយៗប្រើ​ក្រដាស​ទឹកប្រាក់​សម្រាប់​ដុត​រុំ​ពីលើ​វា​ឲ្យ​ជិត។

ជំហាន ទី5៖ បើក​កំដៅ​ចង្ក្រាន​ឲ្យ​មាន​សីតុណ្ហភាព​ប្រហែល 320 អង្សា​សេ សម្រាប់​យក​មាន់​ទៅ​ចំអិន​ទុក​វា​រយៈពេល 25 នាទី។បន្ទាប់​អ្នកយក​វា​ចេញ និង​ទុក​ឲ្យ​វា​មាន​សីតុណ្ហភាព​ត្រជាក់ និង​កាត់​វា​ជាកង់ៗ បន្ទាប់មក​រៀប​វា​ដាក់​ចាន​ជាមួយនឹង​បន្លែ និង​ធ្វើ​ទឹកជ្រលក់​តាម​គ្រឿងផ្សំ​ខាងលើ​ជាការ​ស្រេច៕

ប្រភព៖ 24khnews