ចំណុច ៥ យ៉ាងដែលធ្វើឲ្យបុរសមានភាពសង្ហា និងភាពអង់អាច

បុរសសម័យថ្មីតែងនិយមលេងម៉ូដសក់ម៉ូ​ដសម្លៀកបំពាក់និងសម្ភារៈទំនើបទាន់សម័យដើម្បី​បំ​ពេញ​ភាពឡូយសង្ហារបស់ខ្លួនតែពួកគេភ្លេចគិតដល់ភាពជាបុរសដ៏ពិតប្រាកដនោះ មិនស្ថិតនៅលើសម្ភារៈ ទំនើបនិងភាពទាន់សម័យទាំងអស់នោះទេគឺទាមទារឲ្យបុរសរក្សាភាពជាបុរសពិតផងដើម្បីឲ្យបុរស អាចទទូលបាននូវភាពស្រស់សង្ហា និងភាពអង់អាចព្រមគ្នាតែម្ដង។ ខាងក្រោមនេះ គឺគន្លិះទាំង ៥ ជួយឲ្យបុរសគ្រប់រូបទទួលបាននូវចំណាប់អារម្មណ៍ថ្មីពីនារីដែលខ្លួនពេញចិត្ត។

១. លេងម៉ូដសក់បែបបុរសពិតៈ ម៉ូដសក់បុរសនាពេលបច្ចុប្បន្ននេះ ច្រើននិយមតាមបែប កូរ៉េ ថៃ និងហុងកុង តែក្នុងនោះមានម៉ូដខ្លះធ្វើ ឲ្យបុរសយើងមើលទៅមិនមានលក្ខណៈជាបុរសពិតនោះទេ ដូចជាម៉ូដសក់វែង ម៉ូដសក់លេងជើងសក់ វែងនិងម៉ូដសក់ដែលលេងស្ទីលខ្លាំងជាដើម។ ដើម្បីបង្ហាញលក្ខណៈជាបុរសពិតទៅដល់នារីជាទីស្រលាញ់របស់ខ្លួនបុរសត្រូវការរក្សាម៉ូតសក់ឲ្យមានលក្ខណៈជាបុរសស្រគត់ស្រគំបែបស៊ីវីល័យណាមួយដែខ្លួនចូលចិត្តតែកុំលេងម៉ូដខ្លាំងពេកទៅបានហើយ។

២. ម៉ូដចិញ្ចើមក្រាស់ៈ ជាទូទៅបុរសដែលមានចិញ្ចើមក្រាស់ មានលក្ខណៈជាបុរសដ៏អង់អាចក្លាហានជាងបុរសដែលមានរោមចិញ្ចើមស្ដើងដូច្នេះបុរសយើងដែលចង់មានភាពអងអាចនិងស្រស់សង្ហាបែបបុរសពិតអ្នកគួររក្សារោមចិញ្ចើមរបស់ខ្លួនឲ្យបានក្រាស់ល្អនិងផ្ចិតផ្ចង់ជាមួយនិងរូបរាងរោមចិញ្ចើមរបស់ខ្លួនផង​ដើម្បីឲ្យស័ក្តិសមជាមួយនឹងទម្រង់មុខរបសខ្លួន​។

៣. បន្ថែមម៉ួដនិយមជាមួយវ៉ែនតាខ្មៅធំៗ   វ៉ែនតាខ្មៅកញ្ចក់ធំៗជួយលើកទម្រង់មុខបុរសឲ្យស្រស់ឡើងមួយកម្រិតទៀត​។ ជាពិសេសចំពោះបុរសដែលចង់ឲ្យខ្លួនមើលទៅស័ក្តិសមជាបុរសដ៍អង់អាចក្លានហាន គួរជាទីពេញចិត្តរបស់នារីសម័យថ្មីសូមជ្រើសរើសម៉ូតវ៉ែនតាខ្មៅបែបស៊ីវិល័យតែសូមជ្រើសយកទៅតាមទម្រង់មុខ និងពេលវេលាផងដើម្បីចៀសវាងការឆ្គាំឆ្គងដែលបណ្តាលឲ្យអ្នកមិនឡូយតាមដែលអ្នកចង់បាន។

៤. លេងស្ទីលពុកមាត់ពុកចង្កាតិចៗ គួរឲ្យស្រលាញ់ តាំងពីរសម័យមុនមកម៉្លេះ បុរសខ្មែរយើងនិយមចូលចិត្តទុកពុកមាត់ពុកចង្កានេះនៅតែទទួលការនិយមរហូតមកដល់សព្វថ្ងៃនេះជាពិសេសយុវវ័យសម័យថ្មីរបស់យើងតែកុំលេងស្ទីលជ្រុលពេកណា អាចបណ្តាឲ្យយុវនារីយើងភ័យខ្លាចមិនហ៊ានចូលចិត្ត ។

៥. លេងស្ទីលជាមួយម៉ូដនាឡិកាដៃទំនើបៗ ចំពោះបុរសនាឡិកាដៃគឺជាគ្រឿងតុបតែងកាយដ៍សំខាន់មិនអាចអត់បានព្រោះវាជួយឲ្យអ្នកមើលទៅ ស៊ីវិល័យ និងមោះមុតស័ក្តិសមជាបុរសពិត។បើបានលេងស្ទីលជាមួយនឹងម៉ូដថ្មីៗរបស់នាឡិកាដៃទំ នើបៗនាពេលបច្ចុប្បន្ននេះទៀតនោះកាន់តែបង្ហាញនូវភាពស្រស់សង្ហារបស់បុរសយើងយ៉ាងពេញទំហឺងតែម្តង៕

ប្រភព៖ 24khnews

  • ចំណុច ៥ យ៉ាងដែលធ្វើឲ្យបុរសមានភាពសង្ហា និងភាពអង់អាច已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/03/28  Category:ចំនេះដឹង
Tags: