ហេតុអ្វី​ចាំបាច់​​ត្រូវ​ធ្វើ​ពិធី​សែន​ឆេង​ម៉េង​?

អប្បិយជំនឿ​៖ នៅ​សល់​ប៉ុន្មាន​ថ្ងៃ​​ទៀត​ប៉ុណ្ណោះ​ ​ពិធី​​សែន​ផ្នូរ ឬ​ ឆេង​ម៉េង​​ ដែល​បងប្អូន​ខ្មែរ​ជាប់​សែស្រឡាយ​ចិន​​ ឬ​ជនជាតិ​​ចិន​តែងតែ​ប្រារព្ធ​ឡើយ​​ជា​រៀង​រាល់​ឆ្នាំ​នោះ​ នឹង​បាន​ចូល​មក​ហើយ​។ ទន្ទឹង​គ្នា​នេះ​ដែរ គេ​ក៏​សង្កេត​ឃើញ​​​​ថា​ពួកគាត់​ក៏​កំពុង​ចាប់​ផ្តើម​មមាញឹក​ជា​បណ្ដើរៗ​ផង​ដែរ​ក្នុង​ការ​​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្នូរ​ដូនតា​ ដើម្បី​បោស​សម្អាត​ និង​សែន​ព្រេន​។

តើ​ការ​សែន​ឆេង​ម៉េង​មាន​ប្រវត្តិ​បែប​ណា​​ និង​ធ្វើ​ឡើង​ដើម្បី​អី្វ?

បើ​តាម​ប្រសាសន៍​លោក​អាចារ្យ​ហោរាសាស្ត្រ​ទាយ​តាម​ក្បួន​ចិន​ឈ្មោះ ចាង ហ្វាង​ឡុង បាន​ប្រាប់​ ខេឃ្យូប ​ឲ្យ​ដឹង​ថា នៅ​ប្រទេស​ចិន ពិធី​ឆេង​ម៉េង​មាន​ប្រវត្តិ​រាប់​ពាន់​ឆ្នាំ​​មក​ហើយ ហើយ​មូលហេតុ​ដែល​កូន​ចៅ​ជាប់​សែស្រឡាយ​ចិន​​ប្រារព្ធ​នេះ​ គឺ​ក្នុង​គោលបំណង​រំឭក​ដល់​គុណ​លោក​ឪពុក អ្នក​ម្ដាយ ​ជីដូនជីតា ម៉ា​កុង​ដែល​បាន​ចែក​ឋាន​ទៅ​​​ ពោលគឺពិធីនេះ​ធ្វើ​​ឡើង​​ដូចទៅ​នឹងពិធីបុណ្យភ្ជុំបិណ្ឌ​របស់យើងផងដែរ​​​​​។

អាចារ្យ​ចិន​ល្បីឈ្មោះ​រូប​នេះ​បន្ថែម​ថា​ ជនជាតិ​ចិន​ មាន​វប្បធម៌​គ្រួសារ​និយម​ ដូច្នេះ​ត្រកូល​របស់​គេ​នីមួយ​ៗ ពិសេស​ផ្នូរ​របស់​បុព្វបុរស​ដែល​គ្រួសារ​ម្នាក់​ៗ​បាន​ស្លាប់​ទៅ​ គឺត្រូវ​បាន​ជ្រើសរើស​ទីតាំង​មាន​ហុងស៊ុយសម្រាប់​ជា​ទី​បញ្ចុះ ដោយគេ​​មាន​​ជំនឿ​ថា​ដូនតា​នឹង​ជួយ​ជ្រោមជ្រែង​​ដល់​កូន​ចៅ​ឲ្យ​រកស៊ី​មាន​បាន​ ចំរ៉ុង​ចម្រើន​។

ដើម្បី​បង្ហាញ​នូវ​​កតញ្ញុតាធម៌​ចំពោះ​អ្នក​មាន​គុណ​និង​​ដូន​​តាដែលបានចែកឋាន​ទៅ​ ជា​រៀងរាល់​ឆ្នាំ​នៅ​ថ្ងៃ​ សែន​ថ្នូរ ឬ​​ឆេង​ម៉េង មិន​ថា​នៅ​ទីណា​ក៏​ដោយ​ កូនចៅ​ត្រូវ​ទៅ​មើល​ បោស​សំអាត​ ជម្រះ​​ស្មៅ ឬ​កាប់​ដើម​ឈើ​ដែល​ដុះ​នៅ​លើ​ផ្នូរ​ចេញ​ និង​​ការ​​​ពូន​ដី​ផ្នូរ​ឡើង​វិញ​ផង​ដែរ​ ​ដើម្បី​​ទទួល​បាន​នូវ​ពរជ័យ​ពី​ដូនតា​ ព្រមទាំង​​ភាព​ត្រជាក់​ត្រ​ជុំ ដល់​កូន​ចៅ​ជំនាន់​ក្រោយ​៕
ហេតុអ្វី​ចាំបាច់​​ត្រូវ​ធ្វើ​ពិធី​សែន​ឆេង​ម៉េង​?

ហេតុអ្វី​ចាំបាច់​​ត្រូវ​ធ្វើ​ពិធី​សែន​ឆេង​ម៉េង​?

ហេតុអ្វី​ចាំបាច់​​ត្រូវ​ធ្វើ​ពិធី​សែន​ឆេង​ម៉េង​?
ប្រភព៖ kqube

  • ហេតុអ្វី​ចាំបាច់​​ត្រូវ​ធ្វើ​ពិធី​សែន​ឆេង​ម៉េង​?已关闭评论
  • 38 views
  • Hide Sidebar
    A+
Publish on:2016/03/28  Category:ចំនេះដឹង
Tags: