គន្លឹះក្នុងការជួយសម្រួលឲ្យបត់ជើងបានទៀងពេល! វិធីងាយៗដែលអ្នកណាៗក៏អាចធ្វើបាន

ពេលវេលាដែលសាក់សមបំផុតសម្រាប់ការបត់ជើងគឺ ម៉ោង 5 ភ្លឺដល់មោ៉ង 7 ព្រឹក ព្រោះក្នុងចន្លោះម៉ោងនេះគឺជាពេលដែលពោះវៀនធំកំពុងធ្វើការ។

ប្រសិនជាហួសម៉ោង 9 ព្រឹកហើយនោះ ពេលវេលានេះគឺជាពេលដែលក្រពះធ្វើការ ប្រសិនជាយើងអត់ញាំុអាហារពេលព្រឹកទេនោះ របស់ខូចស្អុយនៅក្នុងពោះវៀនធំនឹងត្រូវច្របាច់ចេញមកតាមរយៈពោះវៀនតូច ហើយនឹងត្រូវត្រលប់មកបឺតជ្រាបនៅនឹងក្រពះអាហារម្តងទៀត ដោយលាមកចាស់ៗដែលមានហ្គាសដែលខូចហើយនោះនឹងទៅជារលួយស្អុយ ដោយសីតុណ្ហភាពក្នុងរាងកាយគឺមានកំដៅ 37 អង្សាគ្រប់ពេលវេលា ដូចនេះហ្គាសដែលត្រូវបឺតចូលទៅក្នុងឈាមនិងទៅឈាមមិនស្អាត។

លទ្ធផលដែលតាមមក គឺយើងនឹងមានអារម្មណ៍ងុយគេងនៅពេលថ្ងៃនិងរសៀល ព្រោះឈាមដែលមិនស្អាត នៅពេលដែលហូរចូលទៅក្នុងបេះដូង វានឹងធ្វើឲ្យអារម្មណ៍មិនស្រស់ថ្លា លើសពីនេះទៅទៀត ឈាមដែលមិនស្អាតនេះ នឹងទៅចិញ្ចឹមសួត សួតក៏នឹងបញ្ចេញរបស់ខូចស្អុយទាំងឡាយមកតាមស្បែក និងខ្យល់ដង្ហើមធ្វើឲ្យមានក្លិនខ្លួន និងក្លិនមាត់ដោយយើងមិនដឹងខ្លួន។ ការដែលយើងមិនបត់ជើងនៅពេលព្រឹកអស់ជាច្រើនថ្ងៃ ពេលខ្លះវាអាចនឹងធ្វើឲ្យយើងមិនសូវស្រួលក្នុងខ្លួន ហើយអាចកើតអាការហើមពោះយ៉ាងគួរឲ្យខ្លាច។ សម្រាប់អ្នកណាដែលព្រងើយកន្តើយនឹងការបត់ជើងធំនៅពេលព្រឹកគឺគួរតែពិចារណាឡើងវិញ មុននឹងហួសពេលណា។

ដំណោះស្រាយ: សម្រាប់អ្នកដែលមិនសូវបត់ជើងនៅពេលព្រឹក គួរ ញាំុអាហារពេលព្រឹកជារៀងរាល់ថ្ងៃ ពីម៉ោង 7:00 – 9:00 ព្រឹកណា៕

ប្រភព៖ whatsupkhmer

  • គន្លឹះក្នុងការជួយសម្រួលឲ្យបត់ជើងបានទៀងពេល! វិធីងាយៗដែលអ្នកណាៗក៏អាចធ្វើបាន已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/03/28  Category:សុខភាព
Tags: