អាហារ​ថែរក្សា​ស្បែក

អាហារ​ថែរក្សា​ស្បែក

១- ផ្លែ Gooseberry
​ផ្លែ Gooseberry (​ស្រដៀង​ផ្លែ​កន្ទួតព្រៃ​) សម្បូរ​ទៅដោយ​វីតាមីន C ដែល​អាចជួយ​បំបាត់សារជាតិ​ពណ៌​ខ្មៅ​និង​ការពារ​សម្បុរស្បែក​ឱ្យនៅ​ស​ស្អាតព្រមទាំង​អាច​កម្ចាត់​ស្នាម​អុជ​លើ​ស្បែក​ទៀតផង ។​

វិធី​បរិភោគ ៖ ត្រូវ​បរិភោគ​ផ្លែ Gooseberry ទុំ​ឬ​ស្រគាល​ទើប​មាន​រសជាតិ​ជូរអែម ។ ចំណែកបរិមាណ ​នៃ​ការបរិភោគ​ពី ១ ទៅ ២ គ្រាប់ក្នុង​មួយថ្ងៃ​ដោយ​ត្រូវ​បរិភោគ​មុន​និងក្រោយពេលបាយ​ទើប​ល្អ ។​

២- ប៉េងប៉ោះ​
​ប៉េងប៉ោះ​សម្បូរ​ទៅដោយ​សារជាតិ​ដែល​អាចធ្វើឱ្យ​ស្បែក​ម៉ដ្ឋខៃ​និង​ភ្លឺរលោង ។ តាម​ការស្រាវជ្រាវ​បាន​រកឃើញថាកាលបើ​បរិភោគ​ប៉េងប៉ោះ​ញឹកញាប់​មិន​ងាយ​នឹង​លេចចេញស្នាម​ខ្មៅ​លើ​រង្វង់​ភ្នែក ព្រមទាំង​ធន់​នឹង​កម្តៅថ្ងៃ​ទៀតផង ។​
​វិធី​បរិភោគ ៖ ការបរិភោគ​ផ្លែ​ប៉េងប៉ោះ​ទុំ​គឺ​ទទួលបាន​ជីវជាតិ​ខ្ពស់ជាង​ការបរិភោគ​ប៉េងប៉ោះ​ខ្ចី ។ ផ្លែ​ប៉េងប៉ោះ​នៅពេល​ចម្អិន​ក្នុង​កម្តៅ ៨៨ អង្សារ ទោះបី​កាត់បន្ថយ​វីតាមីន C ប៉ុន្តែ​វា​បានជួយ​បង្កើត​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម​ដទៃទៀតជាពិសេស​សារធាតុ​ក្រហម​នៃ​ប៉េងប៉ោះ​អាចជួយ​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ការកើត​ជំងឺមហារីក​និង​ជំងឺ​បេះដូង ។​

៣- ស្ពៃ​ប្រ៊ូ​ក​ខូ​លី​
​ស្ពៃ​ប្រ៊ូ​ក​ខូ​លី​សម្បូរ​ទៅដោយ​វីតាមីន A វីតាមីន C និង សារជាតិ​ឡា​រ៉ូ​ទីន (Larotene) ដែល​អាចបង្កើត​ថាមពល​ប្រឆាំង​សារធាតុ​អាក្រក់​ផ្សេងៗ​ដែល​អាច​បំផ្លាញ​សុខភាព​ស្បែកព្រមទាំង​អាចជួយ​ដល់ ស្បែក​ឱ្យមាន​ភាព​ភ្លឺ​ថ្លា​ទៀតផង ។​
​វិធី​បរិភោគ ៖ គេ​ច្រើន​យក​ស្ពៃ​ប្រ៊ូ​ក​ខូ​លី​ទៅ​ស្រុស​ឱ្យ​ឆ្អិន​សម្រាប់​ដាក់​លាយ​ជាមួយ​អាហារ​ឆាផ្សេងៗ ។ ពេល​ទទួលទាន​ត្រូវ​ទំពា​ឱ្យ​ម៉ដ្ឋ​ទើប​អាច​ស្រូបយក​ជីវជាតិ​បានល្អ ។​

៤- ត្រី​សាល់​ម៉ុង​
​សារជាតិ​អូ​មេ​ហ្គា​-៣ នៅក្នុង​ត្រី​សាល់​ម៉ុងអាច​ការពារ​មិន​ឱ្យមាន​ស្នាម​ជ្រីវជ្រួញ​កើនឡើង​និង បញ្ចៀស​មិនឱ្យ​ស្បែក​ឡើង​គ្រើម ។​
​វិធី​បរិភោគ ៖ គេ​អាចយ​កវាម​កចៀន​ពិត​ជាមាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ។ ត្រី​សាល់​ម៉ុង​ក៏​សម្បូរ​ទៅ ដោយ​វីតាមីន E ហើយ​បើ​បាន​ច្នៃ​ធ្វើជា​ម្ហូប​ដោយ​លាយ​បញ្ចូល​គ្នាជាមួយ​អាហារ​ដទៃទៀត​ដែល​សម្បូរ​ទៅដោយ​វីតាមីន E ដូចជា​គ្រាប់​ផ្លែឈើបន្លែ​ស្ពៃ​ពណ៌​បៃតង​និង​គ្រាប់​ធញ្ញជាតិ​រឹតតែ​ល្អប្រសើរ ។​

៥- ក្រចកជើង ឬ ស្បែក​សត្វ​
​ប្រភេទ​ក្រចកជើង​សត្វនិងស្បែក​សត្វ​សម្បូរ​ទៅដោយ​សារជាតិ​កូ​ឡា​ជេន (Collagen) ដែល​អាចធ្វើឱ្យ​ស្បែក​កាន់​តែមាន​សុខភាព​ល្អប្រសើរ​និងអាច​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញថែមទៀត ។​
​វិធី​បរិភោគ ៖ សារជាតិ​កូ​ឡា​ជេន​កាលបើ​បរិភោគ​ចូលដល់​ក្នុង​ពោះ​ហើយ​គឺ​ត្រូវ​រលាយ​អស់ដែល​វា​មិនអាច​ក្លាយទៅជា​សារជាតិ​កូ​ឡា​ជេន​ដោយផ្ទាល់​នោះឡើយ ។ ដូច្នេះ​ប្រសិនបើ​ចង់ឱ្យ​វា​ក្លាយជា​សារជាតិកូ​ឡា​ជេន​ដែលមាន​សារប្រយោជន៍​ដល់​រាងកាយ​គឺ​ត្រូវតែមាន​ជំនួយពី​វីតាមីន C និង វីតាមីន E ដោយក្រោយពេល​បរិភោគ​អាហារ​ដែលមាន​ផ្ទុក​សារជាតិកូ​ឡា​ជេន​រួចហើយ​គឺ​ត្រូវ​បន្ថែម​វីតាមីន C និង E ទៀត ។

​អាហារ​ដែល​សម្បូរ​ទៅដោយ​សារជាតិកូ​ឡា​ជេន​រួមមានសរសៃ​កែង​គោ ស្លាបមាន់ ស្បែក​ត្រី និង ឆ្អឹងខ្ចី ប៉ុន្តែ​ស្បែក​ត្រី​ល្អប្រសើរជាងគេ​ដែល​ងាយស្រួល​ស្រូបយក​សារជាតិ​កូ​ឡា​ជេន ។ ក្រៅពីនោះ​ជើងមាន់ ជើង​ទា សម្បូរទៅដោយ​សារជាតិ​កូ​ឡា​ជេន​ដែរ​ដោយពេល​យកមកចម្អិន​ធ្វើជា​អាហារ​គឺ​វា​មិន​បង្កើន​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​លឬធ្វើឱ្យ​អ្នក​បរិភោគ​ធាត់​នោះឡើយ ។​

៦- អំពៅ​
​អំពៅ​មាន​ផ្ទុក​ជាតិ​ទឹក​ក្នុង​កម្រិត​ខ្ព​ស់គឺ ៨៤ ភាគរយ ដូច្នេះ​នៅពេលដែលមាន​អាការ​ស្បែក​ស្ងួតអំពៅ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​បំប៉ន​ជាតិ​ទឹក ។ ក្រៅពីនោះ​អំពៅ​ក៏​សម្បូរ​ទៅដោយជាតិ​ដែក​ដែរ ។​
​វិធី​ផឹក និង វិធី​បរិភោគ ៖ ដំបូង​ត្រូវ​ចេះ​គ្រប់គ្រង​បរិមាណ​អំពៅ​មុននឹង​ផឹក ។ មុនពេល​ចូល​គេងមិនត្រូវ​ទទួលទាន​ផ្លែឈើ​ណា​ដែល​សម្បូរ​ទៅដោយ​ជាតិ​ស្ករ​ឡើយ ។ ចំពោះ​ការផឹក​ទឹកអំពៅឬបរិភោគ ក្រៅពី​សកសម្បក​ចេញនិងខាំ​ទំ​ពាស្រូបយក​ទឹកអំពៅ​ខ្ជាក់​កាក​ចេញនិងយក​អំពៅ​ទៅ​កិន​យក​ទឹក​រួច​ផឹក​គឺ​នៅមាន​វិធី​ម្យ៉ាងទៀត​ដោយ​កាត់​អំពៅប្រវែង​ពី ២០ ទៅ ៣០ សង់ទីម៉ែត្ររួចហើយ​ដាក់​ស្ងោរ​រយៈពេល ១០ នាទីទើប​ស្រង់​ចេញ​និង​សកសម្បកហើយខាំ​ទំពា​ទាន់​នៅ​ក្តៅៗព្រោះ​វា​មាន​រសជាតិ​កាន់តែ​ផ្អែម ។​

៧- ក្រូច​ត្លុង​
​ក្រូច​ត្លុង​សម្បូរ​ទៅដោយ​ជាតិ​ប្រូតេអ៊ីន វីតាមីន កាល់ស្យូម ហ្វូ​ស​ហ្វ័​រ ម៉ាញេស្យូម និង សូ​ដ្យូ​ម ។ ក្រៅពី​សម្បូរ​ទៅដោយ​ជីវជាតិ​ក្រូច​ត្លុង​មាន​ប្រយោជន៍​ដល់​ក្រពះ បំបាត់​ស្លេស្ម៍ ប៉ូវ សួត ប៉ូវ​ឈាម និង ប៉ូវ​កម្លាំង ដែល​អាចធ្វើ​ឱ្យមាន​ចំណង់​ចង់​បរិភោគ​អាហារព្រមទាំង​អាច​ព្យាបាលប្រព័ន្ធ​រំលាយ​អាហារ​ដែលមាន​បញ្ហា​ទៀតផង ។​
​វិធី​បរិភោគ ៖ ក្នុង​មួយថ្ងៃ​បរិភោគ​ក្រូច​ត្លុង​ពី ១០០ ទៅ ២០០ ក្រាម ជាការ​ល្អប្រសើរ​ដែល​ជួយឱ្យ​ការ​ស្រូបយក​សារជាតិ​ផ្សេងៗ ។ គេ​អាច​បរិភោគ​មុនពេល​បាយ​មួយ​ម៉ោងព្រោះ​អាចធ្វើឱ្យឆាប់​ឃ្លាន ។​

៨ – សារាយសមុទ្រ​
សារាយសមុទ្រ​ជា​អាហារ​ដែល​សម្បូរ​ទៅដោយ​សារធាតុ​រ៉ែ ។ បើ​ឧស្សាហ៍​ទទួលទាន​ញឹកញាប់​អាចជួយ​សម្រួល​ដល់​កម្រិត​ជាតិ​អាស៊ីដ​នៅក្នុង​ឈាម​ដើម្បី​ការពារ​កុំឱ្យ​ស្បែក​បញ្ចេញជាតិ​ខ្លាញ់​ច្រើនពេក ។​
​វិធី​បរិភោគ ៖ វិធី​បរិភោគ​សារាយសមុទ្រ​ដ៏​ល្អប្រសើរ​នោះ​គឺយក​វា​ទៅ​ចំហុយព្រោះ​មិន​បាត់សារធាតុ​រ៉ែ​នៅក្នុង​សារាយសមុទ្រ​និងមាន​ប្រសិទ្ធភាព​បង្កើន​ចលនា​នៅក្នុង​ពោះវៀន​ទៀតផង ៕ គ​.​ឡេង

ប្រភព៖ pmhotnews

  • អាហារ​ថែរក្សា​ស្បែក已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/03/28  Category:សុខភាព
Tags: