ទាញ​ព្រ័ត្រ​ជា​កីឡា​​សប្បាយ​រីក​រាយ​ តែ​ក៏​គ្រោះ​ថ្នាក់​​ខ្លាំង​ បើ….​

ទាញ​ព្រ័ត្រ​ជា​កីឡា​មួយ​ប្រពៃណី​មួយ​ប្រភេទ​ដែល​​មើល​ទៅ​មាន​ភាព​សប្បាយ​រីក​រាយ​ និង​បង្ក​បរិយាកាស​កាន់​តែ​អធិកអធម​ក្នុង​ពិធី​ប្រពៃណី​ជាតិ​ខ្មែរ​​ដែល​យក​​កីឡា​នេះ​មក​លេង​ ប៉ុន្តែ​ប្រសិន​​មិន​បាន​ហ្វឹកហាត់​ត្រឹម​ត្រូវ​ទេ វា​​ក៏​មាន​​គ្រោះ​ថ្នាក់​​ខ្លាំង​ដែរ។

 

ទស្សនាវីដេអូ
 

 

ការ​ប្រឹង​ប្រែង​ទាញ​គ្នា​ទៅ​វិញ​ទៅ​មក​​ពេញ​ទំហឹង​​អស់​រយៈ​ពេល​ជា​ច្រើន​នាទី​​នឹង​ធ្វើ​​ឲ្យ​អ្នក​ទាញ​​ងាយ​បាត់​បង់​កម្លាំង​យ៉ាង​ឆាប់​រហ័ស​ និង​ងាយ​ធ្វើ​ឲ្យ​អ្នក​ទាញ​​ឈឺ​ចាប់​រាងកាយ​ដូច​ជា​រមូល​ក្រពើ​ជា​ដើម។ ​ចំណុច​នេះ​ ប្រសិន​អ្នក​ទាញ​មិន​បាន​ហ្វឹកហាត់​​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ​​នោះ​​នឹង​ងាយ​ទទួល​រង​គ្រោះ​ថ្នាក់​ដូច​ជា​​​ការ​​ស្លេក​ស្លាំង​អស់​កម្លាំង​ និង​​សន្លប់​តែ​ម្តង។ ​

 

ជាក់​ស្តែង​​ការ​ប្រកួត​​ទាញ​ព្រ័ត្រ​ក​ជ្រើស​រើស​ជើង​ឯក​ឧស្សាហកម្ម​កាត់​ដេរ​កម្ពុជា​(GMAC)​លើក​​ទី​៦ ឆ្នាំ​២០១៦​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​២៧ មីនា​កន្លង​ទៅ​​មាន​កីឡាករ​ កីឡា​ការិនី​ជា​ច្រើន​រូប​បាន​ដួល​សន្លប់​​ភ្លាម​ៗ​ បន្ទាប់​ពី​ប្រកួត។ អ្នក​ខ្លះ​ដេក​ដួល​ស្លេក​ស្លាំង​ក្នុង​រយៈ​ពេល​ខ្លី​ ប៉ុន្តែ​អ្នក​ខ្លះ​​បាន​សន្លប់​រយៈ​ពេល​​វែង​​រហូត​ត្រូវ​​ដាក់​បំពង​ខ្យល់​អុកស៊ីហ្សែន​​ក៏​មាន​​ ដោយ​សារ​ពួក​គាត់​ភាគ​ច្រើន​ជា​កម្មករ​ កម្មការិនី​មក​ពី​រោង​ចក្រ​កាត់​ដេរ​នានា។

 

ការ​ប្រកួត​​ទាញ​ព្រ័ត្រ​ក​ជ្រើស​រើស​ជើង​ឯក​ឧស្សាហកម្ម​កាត់​ដេរ​កម្ពុជា​(GMAC)​លើក​​ទី​៦​នេះ​មាន​​បុរស​​១១​ក្រុម​ និង​នារី​១១​ក្រុម​ដែល​មាន​កីឡាករ​ កីឡាការិនី​សរុប​ចំនួន​១១០​នាក់​​ដែល​មក​ពី​ក្លឹប​​ GMAC, Mith Samlanch, Japen Rock S.E.S Phnom Penh, FWKK Cambodia Limited, Rokko Phonix, Gawon Apparel, First Gawon Cambodia, Cambo Handsome, Cambo Hong Xing International Knitting, Grace Glory Cambodia Garment និង Crystal Matin Cambodia Limited។

ទាញ​ព្រ័ត្រ​ជា​កីឡា​​សប្បាយ​រីក​រាយ​ តែ​ក៏​គ្រោះ​ថ្នាក់​​ខ្លាំង​ បើ….​ថត​រូប​ជុំ​គ្នា បន្ទាប់​ពី​ចប់​ការ​ប្រកួតជើង​ឯក​ឧស្សាហកម្ម​កាត់​ដេរ​កម្ពុជា

 

លទ្ធផល​​បុរស​ទម្ងន់​៥៦០​គីឡូក្រាម​​
លេខ​១៖ ​ក្រុម​ FWKK (Cambodia) Limited
លេខ​២៖ ក្រុម​ Grace Glory (Cambodia) Garment Ltd
លេខ​៣ ៖
លេខ​៣​ស្ទួន៖ ​ក្រុម​ First Gawon (Cambodia) Ltd និង​ ។

 

លទ្ធផល​​នារី​ទម្ងន់​​៤៨០​គីឡូក្រាម
លេខ​១​៖ ក្រុម​ Gawon Apparel Ltd
​លេខ​២៖ ​ក្រុម​Grace Glory (Cambodia) Garment Ltd
លេខ​៣៖ Japen Rock S.E.A (Phnom Penh) Ltd
​លេខ​៣​ស្ទួន៖ FWKK (Cambodia) Limited

 

អត្ថបទ៖ ជាន ចាន់រ៉ា​