Home Sport លត់​ Unacas FC ១២-៣ ​ពាន​ Ganzberg Futsal Cup 2016

ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់ Ganzberg Futsal Cup 2016 ​​សប្ដាហ៍ទី​មួយ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ទីលាន​បាល់ទាត់ T-Soccer ​​កន្លង​ទៅ​នេះ ​ក្រុម Home Sport Original​ បាន​លត់​ក្រុម Unacas FC ​យ៉ាង​ចាស់​ដៃ​រហូត​ដល់ទៅ​ ១២-៣ កម្មវិធី​នេះ​មាន​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍ MY TV។ ចំណែក​មួយ​គូ​ទៀត ​ក្រុម​​ អាណាចក្រ​បៃតង ​បាន​បំបាក់​​ក្រុម Rolling B ​៥-២ ​ផង​ដែរ។

 

 Home Sport លត់​ Unacas FC ១២-៣ ​ពាន​ Ganzberg Futsal Cup 2016សកម្មភាព​ប្រកួត​កាល​ពី​សប្ដាហ៍​ទី ១

 

​​​លក្ខណ​នៃ​ការ​ប្រកួត​ដែល​​​​ចាញ់​ធ្នាក់​​ត្រូវ​ធ្លាក់​ ខណៈ​​​ក្រុម​​​ឈ្នះ​​​​​ឡើង​ទៅ​លេង​វគ្គ​ ១៦​ក្រុម​ចុង​ក្រោយ។  ​​​កម្មវិធី​ប្រកួត​​​​មាន​ចំនួន ២​គូ​រៀង​រាល់​​ថ្ងៃ​សៅរ៍​​​ ដោយ​គូ​ទី​១ ​ចាប់​ផ្ដើម​វេលា​ម៉ោង ៧:០០​យប់​ និង​គូ​ទី​ ២​ចាប់​ផ្ដើម​ម៉ោង ៨​:០០ យប់​។ ការ​បែង​ចែក​គូ​ប្រកួត​​នា​វគ្គ​ ១៦​​ក្រុម ​​អ្នក​​ឈ្នះ​ក្នុង​សប្ដាហ៍​នីមួយ​ៗ ​នៅ​វគ្គ​ ៣២​​ក្រុម​​​ នឹង​ឡើង​ទៅ​​​ប៉ះ​គ្នា​នៅ​វគ្គ​ ១៦​ក្រុម​ចុង​ក្រោយ​។ ប្រកួត​បន្ទាប់​ក្រុម Home Sport Original ត្រូវ​ប៉ះ​ក្រុម​ អាណាចក្រ​បៃតង។

 

​កម្មវិធី​ប្រកួត​សប្ដាហ៍​ទី​២ គឺ​៖«
– Ovmal True Brand Vs Full Time FC ​ម៉ោង៧:០០ យប់​
– Rolling A Vs Blue Fox ​ម៉ោង ៨:០០​ យប់

 

Home Sport លត់​ Unacas FC ១២-៣ ​ពាន​ Ganzberg Futsal Cup 2016

 

Home Sport លត់​ Unacas FC ១២-៣ ​ពាន​ Ganzberg Futsal Cup 2016

 

Home Sport លត់​ Unacas FC ១២-៣ ​ពាន​ Ganzberg Futsal Cup 2016

 

Home Sport លត់​ Unacas FC ១២-៣ ​ពាន​ Ganzberg Futsal Cup 2016

 

Home Sport លត់​ Unacas FC ១២-៣ ​ពាន​ Ganzberg Futsal Cup 2016

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​