អស្ចារ្យ​មែន ! ចំណាយ​ប្រាក់ ១៦ លាន​ដុល្លារ​ សង់​ស្ពាន​អាកាស​សម្រាប់​សត្វ​ព្រៃ

ប្រិយមិត្ត​ទាំង​អស់​ប្រាកដ​ជា​ធ្លាប់​បាន​ស្គាល់ និង​ឃើញ​​រួច​មក​ហើយ​ថា​អ្វី​ជា​ស្ពាន​អាកាស ប៉ុន្តែ​ស្ពាន​អាកាស​ដែល​អ្នក​បាន​ស្គាល់​ឬ ឃើញ​គឺ​សាង​សង​ឡើង​ដើម្បី​សម្រួល​ដល់​ការ​កក់​ស្ទះ​ចរាចរណ៍​ និង​ឲ្យ​មនុស្ស​បើក​បរ​យាន​យន្ត​ឆ្លង​កាត់​ ​តែ​ប៉ុណ្ណោះ។

ប៉ុន្តែ​នៅ​សិង្ហបុរី​គេ​បាន​សាង​សង​ជា​ស្ពាន​អាកាស​សម្រាប់​សត្វ​ព្រៃ​ឆ្លង​កាត់​ ដែល​គេ​ហៅ​ថា​ ស្ពាន​អេកូឡូស៊ី ឬ Ecological Bridge ។ ដែល​ស្ពាន​ប្រភេទ​នេះ​ត្រូវ​បាន​សាង​សង​ដើម្បី​ឲ្យ​​សត្វ​ព្រៃ​ឆ្លង​កាត់​ ក្នុង​ការ​បញ្ចៀស​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​លើ​ផ្លូវ​ ហៃវេ ក៏​ដូចជា​រក្សា​ជីវិត​សត្វ​ព្រៃ​ទាំង​នោះ​ផង​ដែរ។

បើ​តាម​ប្រភព​ពី​ បាន​ឲ្យ​ដឹង​ថា​ស្ពាន​មួយ​នេះ​មាន​ឈ្មោះ​ថា [email protected] BRIDGE ដែល​ត្រូវ​បាន​សាង​សង​រួច​នៅ​ឆ្នាំ ២០១៣ ដោយ​ចំណាយ​ប្រាក់​អស់​ប្រមាណ​ជាង ១៦ លាន​ដុល្លារ។ ក្រោយ​ស្ពាន​មួយ​នេះ​សាងសង់​រួច​ចំនួន​ការស្លាប់​របស់​សត្វ​ពង្រូល​ (Pangolin) ត្រូវ​បាន​កាត់​បន្ថយ៕​​

អស្ចារ្យ​មែន ! ចំណាយ​ប្រាក់ ១៦ លាន​ដុល្លារ​ សង់​ស្ពាន​អាកាស​សម្រាប់​សត្វ​ព្រៃ

ប្រែសម្រួល ៖ ជលស័យ

  • អស្ចារ្យ​មែន ! ចំណាយ​ប្រាក់ ១៦ លាន​ដុល្លារ​ សង់​ស្ពាន​អាកាស​សម្រាប់​សត្វ​ព្រៃ已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/03/28  Category:ជីវិតនិងសង្គម
Tags: