Justin Bieber បង្ហោះ​រូប​ស្រាត​ទៀត​ហើយ​លើ ​Instagram

តារា​ចម្រៀង​វ័យ​ក្មេង Justin Bieber បាន​ទៅ​បោះតង់​​កម្សាន្ត​តាម​បែប​ធម្មជាតិ​ជាមួយ​មិត្តភ័ក្ដិ​កាល​ពី​ពេល​ថ្មី​ៗ ថែម​ទាំង​បង្ហោះ​រូប​ជា​ច្រើន​សន្លឹក​លើ​បណ្ដាញ​ ​Instagram របស់​ខ្លួន​ទៀត​ផង។

 

Justin Bieber បង្ហោះ​រូប​ស្រាត​ទៀត​ហើយ​លើ ​Instagram

 

 

ក្នុង​ចំណោម​រូប​ទាំង​អស់​ មាន​រូប​២​សន្លឹក​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ម្ចាស់​បទ “Love Yourself” ចាប់​អារម្មណ៍​ខ្លាំង​។​ មួយ​គេ​ថត​ពេល​កំពុង​ដេក​នៅ​លើ​ស្មៅ​នឹង​សរសេរ​ភ្ជាប់​ថា​៖”​វិញ្ញាណ​របស់​ខ្ញុំ​កំពុង​ដក់​ដង្ហើម ខ្ញុំ​​អាច​រក​ឃើញ​ជីវិត​រីករាយ​ពេល​ដែល​ខ្ញុំ​ដេក”។ ឯ​រួប​មួយ​ទៀត​ Justinថត​ស្រាត​ននលគក​​បែរ​មុខ​ទៅ​មាត់​បឹង​នឹង​សរសេរ​អម​ថា៖”នេះ​គឺ​ជា​គូទ”។

 

នេះ​មិន​មែន​ជា​លើ​កទី​មួយ​ទេ​ដែល​​តារា​វ័យ​២២​ឆ្នាំ​បង្ហោះ​រូប​ស្រាត កាល​ពី​ខែ​ កក្កដា​ ឆ្នាំ​មុន Justin Bieber ក៏​បាន​បង្ហោះ​រូប​ស្រាត​បែរ​ខ្នង​​ឈរ​លើ​ទូក​ដូច​គ្នា​ កំឡុង​ពេល​វិស្សមកាល​នៅ​អូស្ត្រាលី​ជា​មួយ​មិត្តភ័ក្ដិ​ ៕ ​​​

 

 

Justin Bieber បង្ហោះ​រូប​ស្រាត​ទៀត​ហើយ​លើ ​Instagram

 

ចុចអាន៖Justin Bieber ស្ងាត់​ៗ​បង្ហោះ​រូប​ស្រាត​ននល​​លើ Instagram

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ billboard