ឌីជេ អាលីយ៉ា បញ្ចេញ​កម្រង​រូបភាព​រំលេច​សម្ផស្ស​នៃ​ស្ត្រី​ខ្មែរ

ឌីជេ អាលីយ៉ា ដែល​បាត់​មុខ​ពី​សិល្បៈ​នោះ បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​តាម​រយៈ​រូបភាព​សិល្បៈ​សិចស៊ី​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​មុន។ ឆ្នាំ​នេះ តារា​ស្រី​រូប​នេះ បាន​ផ្លាស់​មក​រូបភាព​សិល្បៈ​ជា​ស្ត្រី​ខ្មែរ​ស្រគត់ស្រគំ​វិញ ក្នុង​យុទ្ធនាការ​មួយ​ដើម្បី​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ​យើង។

 

ឌីជេ អាលីយ៉ា បញ្ចេញ​កម្រង​រូបភាព​រំលេច​សម្ផស្ស​នៃ​ស្ត្រី​ខ្មែរ

 

ជាមួយ​គ្នា​នេះ តារា​ស្រី​រូប​នេះ បាន​បង្ហាញ​រូប​សិល្បៈ​របៀប​ស្ត្រី​ខ្មែរ​ជា​ច្រើន​សន្លឹក​លើ​បណ្ដាញ​សង្គម។ អាលីយ៉ា ប្រាប់​ថា អ្វី​ដែល​នាង​បាន​ធ្វើ​នា​ពេល​នេះ គឺ​នាង​មាន​ចេតនា​ចង់​ផ្សព្វផ្សាយ​ពី​សម្ផស្ស​នារី​ខ្មែរ និង​វប្បធម៌​ខ្មែរ​យើង ស្រប​ពេល​នាង​ឃើញ​ថា មនុស្ស​ជា​ច្រើន​បាន​ងាក​ទៅ​រក​ភាព​សិចស៊ី។

 

“ការ​ថត​បែប​សិចស៊ី គឺ​ជា​ការ​កម្សាន្ត​មួយ​បែប ហើយ​មនុស្ស​ជា​ច្រើន​បាន​ងាក​ទៅ​រក​ភាព​សិចស៊ី ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី​ដូច​ៗ​គ្នា​ទេ។ អ្វី​ដែល​ខ្ញុំ​ធ្វើ​នា​ពេល​នេះ គឺ​ដើម្បី​លើក​កម្ពស់​សម្ផស្ស​នារី​ខ្មែរ និង​វប្បធម៌​របស់​ខ្មែរ​យើង។ ខ្ញុំ​គិត​ថា សិល្បៈ​ប្រពៃណី​ដែល​យើង​កំពុង​មាន គឺ​ល្អ​បំផុត​ហើយ”។

 

ទោះ​យ៉ាង​នេះ​ក្ដី ក៏​មិន​មាន​ន័យ​ថា នាង​នឹង​បោះបង់​រហូត​នូវ​សិល្បៈ​សិចស៊ី​ដែល​ធ្លាប់​បាន​ធ្វើ​ឲ្យ​នាងទទួល​ការ​សាទរ និង​រិះគន់​នោះ​ដែរ។ តារា​ស្រី​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​រូប​នេះ បន្ថែម​ថា នាង​នៅ​តែ​បន្ត​ថត​រូប​សិល្បៈ​សិចស៊ី ប៉ុន្តែ​ក៏​ចង់​បន្ថែម​សិល្បៈ​បុរាណ​ដែរ ដើម្បី​ផ្សព្វផ្សាយ​ពី​វប្បធម៌​ដ៏​ផូរផង់​របស់​យើង​ដែរ។

 

“សម្រាប់​ខ្ញុំ សិល្បៈ​ប្រពៃណី រឹត​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​ជា​អ្វី​ដែល​យើង​ត្រូវ​ធ្វើ ត្រូវ​គិត និង​រៀន​ពី​វា។ សិចស៊ី គ្រាន់​ជា​ផ្នែក​មួយ ហើយ​ខ្ញុំ​នៅ​តែ​បន្ត ប្រសិន​បើ​លក្ខខណ្ឌ​និយាយ​អំពី Fashion នៃ​ពួក​លោក​ខាង​លិច”៕

 

ឌីជេ អាលីយ៉ា បញ្ចេញ​កម្រង​រូបភាព​រំលេច​សម្ផស្ស​នៃ​ស្ត្រី​ខ្មែរ

 

 

ឌីជេ អាលីយ៉ា បញ្ចេញ​កម្រង​រូបភាព​រំលេច​សម្ផស្ស​នៃ​ស្ត្រី​ខ្មែរ

 

ឌីជេ អាលីយ៉ា បញ្ចេញ​កម្រង​រូបភាព​រំលេច​សម្ផស្ស​នៃ​ស្ត្រី​ខ្មែរ

 

ឌីជេ អាលីយ៉ា បញ្ចេញ​កម្រង​រូបភាព​រំលេច​សម្ផស្ស​នៃ​ស្ត្រី​ខ្មែរ

 

ឌីជេ អាលីយ៉ា បញ្ចេញ​កម្រង​រូបភាព​រំលេច​សម្ផស្ស​នៃ​ស្ត្រី​ខ្មែរ

 

រូបភាព៖ ផ្ដល់​សិទ្ធិ​ដោយ អាលីយ៉ា

 

តើ Style បែប​នេះ អាលីយ៉ា ស្អាត​ទេ?

 

អត្ថបទ៖ ទារិកា