ប្រធានាធិបតី​អា​មេ​រិ​ក ណាត់ Messi ឱ្យ​ជួប​កូនស្រី​ទាំង​2​មិន​បាន

លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ទោះបី​ធ្វើ​ជា​មេដឹកនាំ​ប្រទេស​មហាអំណាច​ទី​១​នៅ​លើ​ពិភពលោក​ក៏​ដោយ ក៏​មិន​អាច​ធ្វើ​អ្វី​បាន​ដូច​ចិត្ត​ដែរ ។

ជាក់ស្ដែង ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​អា​ហ្ស​ង់​ទី​ន លោក​បាន​ណាត់ Messi ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន របស់​ក្លិប​Barcelona ឱ្យ​ជួប​កូនស្រី​លោក​ទាំង​ពីរ​ប៉ុន្ដែ​មិន​បាន​ដូច​បំណង​នោះ​ទេ ដោយសារ​Messi​ជាប់​ប្រកួត​ជម្រុះ​World Cup​នៅ​ប្រទេស​ស៊ីលី​កាលពី​ថ្ងៃ​ទី​២៤ មីនា ។

លោក​អូ​បា​ម៉ា នាំ​កូនស្រី​២​នាក់​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស ដើម្បី​ដកស្រង់​បទ​ពិសោធន៍ និង​ជួប​បុគ្គល​ដ៏​ល្បី​នៅ​លើ​លោក​ចំនួន​២​រូប​ជា​ជនជាតិ​អា​ហ្ស​ង់​ទី​ន​គឺ​ទី​១​ស្ដេច​ប៉ា​ប៉ា​ហ្វ្រ​ង់​សុ​ី​ស និង​ទី​២​កីឡាករ​បាល់ទាត់​Lionel Messi ៕