ធ្លាក់​ឧទ្ធម្ភាគចក្រ​យោធា​មួយ​នៅ​អាល់​ហ្សេ​រី​ស្លាប់​ទាហាន​12​នាក់

ក្រសួងការពារជាតិ​អាល់​ហ្សេ​រី​ក្នុង​សេចក្តី​ប្រកាស​មួយគូ​សបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៧ មីនា ថា ទាហាន​អាល់​ហ្សេ​រី​១២​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​២​នាក់​ទៀត​រង​របួស​ដោយសារ​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​យោធា​មួយ​គ្រឿង កាលពី​យប់​ថ្ងៃ​ទី​២៧ មីនា ក្នុង​មូលដ្ឋាន REGGANE ខេត្ត​អា​ដ្រា​ចម្ងាយ​១.១៥០​គីឡូម៉ែត្រ​ពី​ទីក្រុង​អាល់​ហ្សេ ។

សេចក្តី​ប្រកាស​នេះ​បញ្ជាក់​ថា ក្នុង​ឱកាស​បំពេញបេសកកម្ម​មួយ​នៅ​ជិត REGGANE និង​បន្ទាប់​ពី​ការ​ខូច​ខាង​បច្ចេកទេស​ឧទ្ធម្ភាគចក្រ​ដឹក​កងទ័ព​ធុន MI-171 របស់​កងទ័ពអាកាស​អាល់​ហ្សេ​រី​បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​២៧ មីនា វេលា​ម៉ោង​១៨​ម៉ោង​ក្នុងស្រុក ។ ក្នុង​គ្រោះថ្នាក់​នេះ​ទាហាន​១២​នាក់​ស្លាប់ និង​២​នាក់​ទៀត​រង​របួស ។

ដើម្បី​កំណត់​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ អនុរដ្ឋមន្ត្រី​ការពារ​ប្រទេស​នី​ហ្សេ​រី​យ៉ា ព្រមទាំង​ជា​នាយសេនាធិការ​កងទ័ព​ឧត្តមសេនីយ៍ GAID SALAH បាន​ចេញ​បញ្ជា​ឱ្យ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​មួយ ៕